គាត់តែងតែសម្លឹងមើលភ្នែកអ្នក
បុរសៗណាក៏ដោយចូលចិត្តសម្លឹងមើលភ្នែករបស់មិត្តស្រីខ្លួនដែរ។ ប្រសិនបើគាត់ឧស្សាហ៍សម្លឹងមើលបបូរមាត់ និងភ្នែករបស់អ្នក នេះប្រាកដជាសញ្ញាបញ្ជាក់ថា គាត់ចង់មានក្តីសុខជាមួយអ្នកដោយការថើបហើយ។
រយៈចម្ងាយនៃការនិយាយស្តី
ចម្ងាយជាគន្លឹះមួយបង្ហាញឱ្យដឹងថា តើគូស្នេហ៍របស់អ្នកចង់បង្កើតភាពស្និទ្ធស្នាលនឹងអ្នក ឬក៏អត់? រយៈចម្ងាយជិតមានន័យថា គាត់ចង់ភ្លក់រសជាតិថ្ពាល់របស់អ្នក។
ការសរសើរ
ប្រសិនបើអ្នកទទួលបានការសរសើរច្រើនពីគាត់ វាពិតជាមានន័យថា គាត់ចង់ស្និទ្ធស្នាលជាមួយនឹងអ្នក។
គាត់សម្លឹងមើលមាត់របស់អ្នក
បុរសៗមួយចំនួនចូលចិត្តសម្លឹងមើលមាត់មនុស្សស្រី មិនសម្លឹងមើលអ្វីក្រៅពីនេះឡើយ។ ប្រសិនបើអ្នកឃើញថា ភ្នែកគូស្នេហ៍របស់អ្នកសម្លឹងមាត់របស់អ្នក នេះជាសញ្ញាបញ្ជាក់ថា គាត់ចង់ថើបអ្នក។
គាត់ជាមនុស្សចិត្តស្រាល
ខណៈពេលដែលបុរសរបស់អ្នកមានចិត្តស្រាលចំពោះអ្នក ប្រាកដណាស់គាត់នឹងថើបអ្នក។ នេះជាសញ្ញាមួយបង្ហាញថា គាត់ចង់ភ្លក់រសជាតិបបូរមាត់របស់អ្នក។
គាត់ខាំបបូរមាត់ខ្លួនឯង
ប្រសិនបើគាត់ឧស្សាហ៍ដាក់ម្រាមដៃរបស់គាត់ក្បែរបបូរមាត់របស់គាត់ ឬលិត, ខាំម្រាមដៃ នេះដោយសារតែគាត់កំពុងគិតអំពីការប្រើប្រាស់ម្រាមដៃជំនួសអ្នក។
សក់របស់អ្នកហាក់បីដូចជាសំខាន់ណាស់សម្រាប់គាត់
ប្រសិនបើគាត់យកម្រាមដៃលូកសក់របស់អ្នក, ក្តាប់ណែន, វាជាសញ្ញាបង្ហាញឱ្យអ្នកបានដឹងថា គាត់បម្រុងនឹងថើបមាត់អ្នកហើយ។
សង្កេតមើលសម្លេងរបស់គាត់
យោងតាមអ្នកជំនាញបានឲ្យដឹងថា ខណៈពេលដែលសម្លេងបុរសផ្លាស់ប្តូរភ្លាម គាត់នឹងមកនៅក្បែរអ្នក រួចចង់ថើបអ្នក។
គាត់មានក្តីសុខ
គាត់មានក្តីសុខគ្រប់ពេលដែលមានវត្តមានរបស់អ្នក នោះអ្នកប្រាកដជាទទួលបានការថើបពីគាត់។ ភាពមានក្តីសុខជាសញ្ញាមួយបញ្ជាក់ថា គាត់ចង់ថើបអ្នក ជាពិសេសនៅពេលគ្មានវត្តមានរបស់អ្នកដទៃ។
ប្រើល្បិចហិតក្លិន
ការចូលទៅជិត រួចប្រាប់ដល់អ្នកថា អ្នកមានក្លិនក្រអូបណាស់ តាមពិតគាត់មិនសរសើរចំពោះក្លិនទឹកអប់របស់អ្នកឡើយ គាត់គ្រាន់តែចង់ចូលទៅជិតអ្នក ដូច្នេះគាត់អាចថើបមាត់អ្នកបាន៕