សូមបញ្ជាទិញផលិតផលដើម្បីសម្រស់ និងសុខភាព

loading...

Friday, June 9, 2017

រឿងអប់រំ ៖ ការ​សាកល្បង​ចិត្ត​មុន​ពេល​រៀបការ​​ដ៏​គ្រោះ​ថ្នាក់​បំផុត

ថ្ងៃមួយបុរសម្នាក់ត្រូវបានមិត្តស្រីរបស់គាត់ហៅឲ្យទៅលេងផ្ទះរបស់នាង នៅពេលដែលគាត់បានទៅដល់មានតែប្អូនស្រីរបស់មិត្តស្រីគាត់តែម្នាក់ប៉ុណ្ណោះដែលនៅក្នុងផ្ទះ នៅពេលនោះនាងបានស្លៀកពាក់យ៉ាងស៊ិចស៊ី គឺសំពត់ខ្លីស្ទើរកប់ក្រលៀន ជាមួយនឹងអាវសខើចចេញផ្ចិត និងមិនពាក់អាវទ្រនាប់នោះទេ។ ពេលឃើញបុរសនោះនាងក៏បាននិយាយថា “បងស្រីរបស់ខ្ញុំមិននៅផ្ទះនោះទេ ពីព្រោះតែគាត់ប្រញាប់ប្រញាលចេញទៅក្រៅ ហើយគាត់បានផ្ដាំខ្ញុំឲ្យទទួលបងជំនួស។



បើករង្វង់កញ្ចក់បន្តិច (ជាការពិតបុរសនោះនឹងមិត្តស្រីត្រៀមរៀបការជាមួយនឹងគ្នានៅប៉ុន្មានសប្ដាហ៍ខាងមុខនេះ) បិទមកវិញ ។ បន្ទាប់ពីសន្ទនាជាមួយគ្នាបានបន្តិចជាមួយនឹងអនាគត់ប្អូនថ្លៃ នាងក៏បានខ្សឹបថា នាងក៏មានអារម្មណ៍ទៅលើគាត់ដែរ ហើយនាងមិនអាចហាមឃាត់ខ្លួនឯងបាននោះទេ នាងគ្រាន់តែចង់ឡើងគ្រែជាមួយនឹងគាត់ម្ដងមុនពេលដែល គាត់និងបងស្រីរបស់នាងរៀបការជាមួយគ្នាតែប៉ុណ្ណោះ ។

បុរសរូបនោះមានអារម្មណ៍ភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីឭអនាគត់ប្អូនថ្លៃស្រីនិយាយដូចនេះ ហើយគាត់មិនបាននិយាយអ្វីសូម្បីតែមួយម៉ាត។ ចំណែកឯប្អូនថ្លៃរបស់គាត់ក៏បានបន្តថា នាងទៅរងចាំគាត់នៅបន្ទប់គេរបស់នាងមុន បើសិនជាគាត់ចាប់អារម្មណ៍លើនាងដែរ គាត់អាចចូលទៅបាន ។

ក្រោយស្ដាប់សម្ដីរបស់នាងចប់ គាត់មិននិយាយអ្វីទាំងអស់ ហើយគាត់ក៏បានដើរចេញពីផ្ទះសំដៅទៅរថយន្តរបស់គាត់ ប៉ុន្តែគ្រាន់តែបើកទ្វារភ្លាម គ្រួសារអនាគតភរិយាគាត់ជាច្រើនកំពុងតែរងចាំនៅខាងក្រៅផ្ទះ ដោយគ្រប់ៗគ្នាបានទះដៃ ចំណែកឯអនាគតឪពុកក្មេករបស់គាត់បានសម្រក់ទឹកភ្នែកនឹងអោបគាត់យ៉ាងណែនរួចនិយាយថា ឯងអាចឆ្លងកាត់ការសាកល្បងបានដោយជោគជ័យហើយ យើងមិនអាចស្វែងរកបុរសល្អណាជាងឯងសម្រាប់កូនស្រីរបស់យើងនោះទេ ស្វាគមន៍មកកាន់គ្រួសារមួយនេះ៕

ដោយ៖ រដ្ឋា




loading...

ពេញនិយម