សូមបញ្ជាទិញផលិតផលដើម្បីសម្រស់ និងសុខភាព

loading...

Friday, June 9, 2017

មូលហេតុ​ដែលធ្វើ​ឱ្យបុរសៗ​ឈឺ​​អាអូនតូច​​នៅ​ពេល​រួមភេទ

ជានិច្ចកាល​មនុស្សស្រី​តែងតែ​ត្អូញត្អែ​ថា ការ​រួមភេទ​មាន​ការ​ឈឺចាប់ និង​មិន​ស្រួល​សោះ។ ប៉ុន្តែ​គ្មាន​អ្នកណា​សួរបុរសៗ​វិញសោះ ព្រោះ​បុរសៗ​មិនចេះ​រអ៊ូរទាំ​ច្រើន​ដូច​មនុស្ស​ស្រី​ឡើយ ក្នុងពេល​រួមភេទ​បុរសៗ​ក៏គ្មាន​ក្តីសុខ​ដែរ ពេលខ្លះ​ការរួមភេទ​ពិតជា​មិនស្រួល​ទេ​គឺមាន​ការ​ឈឺចាប់។ ខាង​ក្រោមនេះ​ជា​កត្តា​មួយ​ចំនួន​ដែល​បណ្តាល​ឱ្យបុរសៗ​កើត​មាន​បញ្ហា​បែប​ នេះ៖


រោគក្រពេញ
វាអាច​បណ្តាលមកពី​ការ​រលាក ឬឆ្លង​មេរោគ​នៃក្រពេញ​ប្រូស្តាត។ យើង​អាច​មើល​ឃើញ​ពីអាការៈ​របស់​វាបាន នៅ​ចំកណ្តាល (កន្លែង​ចន្លោះ​រវាង​លឹង្គ និង​រន្ធគូថ)។ បុរស​មាន​អារម្មណ៍​ឈឺចាប់ ហើយ​ក្រហាយ​នៅពេល​នោម ប៉ុន្តែ​ក្នុង​ពេល​សម្រុក​ចូល​ក៏ដូចគ្នាដែរ។
ការឆ្លងមេរោគ​បំពង់នោម
បុរសៗ​ងាយ​នឹងឆ្លង​មេរោគ​បំពង់នោម ដូចនឹង​ស្ត្រីភាគច្រើន​ដែរ ហើយ​ពួកគេ​ភាគច្រើន​ឆ្លង​ពីមេរោគ​ក្នុង​ប្លោកនោម។ ត្រូវយកចិត្ត​ទុកដាក់​ឲ្យបាន​ខ្លាំង ប្រសិន​បើព្យាបាល​ឲ្យ​ទាន់​ពេល​ទេ ការឆ្លង​មេរោគ​ទាំង​នេះអាច​បណ្តាល​សរីរាង្គ​ក្បែរៗ​នោះកើតបញ្ហា​ដូចគ្នា ដូចជា​តម្រងនោម​ជាដើម។ ការឆ្លងមេរោគ​ទាំងនេះ​អាច​បណ្តាល​ឲ្យ​មាន​ការឈឺចាប់ និង​ក្រហាយ​ពេល​នោម​ចេញ និង​ពេល​សម្រុកចូល, ក្អួត​ចង្អោរ, គ្រុនក្តៅ ហើយ​ទឹកនោម​មានពណ៌ខ្មៅ និងមាន​ក្លិនមិនល្អ។


ឆ្លង​មេរោគផ្សិត
ទោះបីជា​ជំងឺនេះច្រើន​កើត​តែទៅ​លើស្ត្រី​ក៏ដោយ តែមេ​រោគ​ផ្សិត​នេះ​ក៏អាច​ឆ្លងទៅ​បុរសៗ​បានដូច​គ្នា។ វាបញ្ចេញ​នូវអាការៈ​កន្ទួល​រមាស់ និង​រលាកលើ​លឹង្គ ហើយ​ពេលខ្លះ​មាន​បញ្ចេញ​នូវទឹកសៗ និង​ក្រហាយ​ក្បាល​លឹង្គ​ផងដែរ។ តើអាច​ឱ្យការ​រួមភេទ​របស់​បុរស​មានក្តីសុខ​ដោយ​របៀបណា?
កើតស្វាយ
ជំងឺស្វាយ​ជាជំងឺ​ឆ្លង​ដែល​គ្រោះថ្នាក់ និង​ធ្ងន់ធ្ងរ ដែល​បណ្តាល​មកពី​វីរុសស្វាយ។ អាការៈ​ជំងឹនេះ​ងាយ​នឹងសង្កេត​ណាស់៖ មានកើត​ពងខ្ទុះ​នៅលើ​លឹង្គ។ វានឹង​ធ្វើឱ្យ​មាន​ការឈឺចាប់​ខ្លាំង និងគ្មាន​ក្តីសុខ​ឡើយនៅ​ពេល​រួមភេទ ជា​ពិសេស​ប្រសិនបើ​មិន​ព្យាបាល​វាទាន់ពេល។
ជំងឺប្រមេះ
ជំងឺនេះ​បណ្តាល​មក​ពីស្លាកស្នាម​លើជាលិកា​លឹង្គ ដែល​នាំឱ្យលឹង្គ​លែងបះ​ឡើង។ បញ្ហា​លែងបះ​នេះមិន​អាច​ធ្វើការ​សម្រុក​ចូល និង​ធ្វើឱ្យ​មានការ​ឈឺចាប់ ហើយ​ជាទូទៅ​គ្មាន​ក្តីសុខ​ឡើយ។ យោង​តាមស្ថិតិ​លេខ​បាន​ឱ្យដឹងថា ជំងឺនេះ​មិនមែន​ជាជំងឺ​ធម្មតាទេ, វាកើត​ចំពោះបុរសៗ ១% ជាពិសេស​បុរសៗដែលមាន​អាយុ​ប្រហែល ៤០ទៅ ៥០ឆ្នាំ។
កើត​រោគស្បែក
រោគស្បែក​ជាជំងឺរ៉ាំរ៉ៃ។ វាកើត​មាន​បន្ទះសៗ​ដូច​គុជខ្យង ងាយនឹង​បែក ហើយមាន​ច្រើនស្រទាប់។ លក្ខខណ្ឌនេះ​ក៏កើតនៅ​លើលឹង្គផងដែរ ដែល​ធ្វើឲ្យបុរស​មិនអាច​រួមភេទ​បាន។
បញ្ហា​លិង្គក្រឡិត
វាបង្ហាញពី​អសមត្ថភាពនៃ​ស្បែក​លឹង្គ ដែលមិន​អាចដក​ចេញពី​ក្រពេញ​បាន ព្រោះវា​តឹងខ្លាំង​ពេក។ បញ្ហានេះ​នឹង​ធ្វើឱ្យ​មាន​ការ​ឈឺចាប់​នៅពេល​រួមភេទ ឬនោម​ទាស់។
រលាក​ស្បែក
អាការៈ​រលាកស្បែក​នេះជា​អាឡាក់ហ្ស៊ី​ពីសារធាតុគីមី​ដែល​មាន​នៅក្នុងផ​ លិតផល​ថែរក្សា​ស្បែក (សាប៊ូដុស​ខ្លួន, សាប៊ូកក់​សក់)។ វាបង្ហាញយ៉ាង​ច្បាស់ថា មាន​ការ​រលាក​នៅលើ​ជាលិកាលឹង្គ។ អាការៈ​បែបនេះ​នឹងបណ្តាល​ឱ្យមាន​ការឈឺចាប់ ហើយមិន​អាច​សម្រេច​ទឹក​កាម​បាន​ឡើយ៕
loading...

ពេញនិយម