អ្នកដែលជោគជ័យពិតប្រាកដគឺជាមនុស្សដែលធ្លាប់ឆ្លងកាត់កាទុកលំបាកជាច្រើនទំរាំតែគេមានថ្ងៃនេះ
ចំណែកមនុស្សម្នាក់នេះ មានឈ្មោះថា” ឆិនវិន ” ពីក្មេងប្រុសស្រុកស្រែម្នាក់រស់នៅក្នុងត្រកូលគ្រួសាអ្នកក្រក្រី បន្ទាប់ពីគេចាកចេញពីស្រុកកំណើតអស់ជាច្រើនឆ្នាំ ពេលនេះប្រកបភាពជោគជ័យជាមួយកាងារ ធ្វើអោយគេក្លាយជាមហាសេដ្ធីមានលុយរាប់រយលានដុល្លា ។
ថ្ងៃនេះក៏មកលេងស្រុកកំណើត ហើយគេក៏តែងខ្លួនដូចជាឋានៈអ្នកក្រក្រី ដើម្បីចង់ដឹងថាតើមនុស្សដែលធ្លាប់ស្គាល់គេទទួលស្វាគមន៍យ៉ាងណាចំពោះគេ គេក៏ដើរចូលភូមិមករកផ្ទះម៉ែរ តែក៏ឃើញថាផ្ទះគេត្រូវបានប្ដូរម្ចាស់ គេក៏សឺុបសួរក បងប្រុសឃើញ បងប្រុសរបស់គេរស់នៅក្នុងសភាពក្រលំបាក ហើយបងប្រុសគេ បានរៀបរាប់អំពីរឿងរាវដែលបានកើតឡើងបន្ទាប់ពីគេមិននៅ ផ្ទះរបស់គេត្រូវបានលក់ដើម្បីអោយប្អូនប្រុសបានរៀន ក្រោយមកម្ដាយរបស់គេក៏បានរអិលជើងដួល ក្នុងបន្ទប់ធ្វើអោយដាច់សរសៃឈាមខួរក្បាល បងប្រុសរៀបរាបថា ដោយសាតែខ្លួនក្រលំបាក គ្មានសមត្តិភាពនឹងមើលថែគាត់ ណាមួយត្រូវចញ្ចឹមកូនផង ទើបសម្រេចចិត្តយកគាត់ទៅផ្ញើនៅមណ្ឌលចាស់ជរា
គេស្ដាប់បណ្ដើទឹកភ្នែកហូរបណ្ដើ គេនឹកក្នុងចិត្តថាខ្ញុំខុសធ្ងន់ណាស់ដែលមកយឺតជាងនេះ អ្វីដែលកាន់តែឈឺចាប់ទៀតនោះគឺ ម្ដាយខ្ញុំគាត់លេងស្គាលខ្ញុំទៀតហើយ ក្រោយមកគេក៏សួររកប្អូនប្រុសដែលម៉ែរខំលក់ផ្ទះអោយលុយរៀន ក៏សង្កេតឃើញថា គេមានលុយច្រើនផ្ទះវីឡាធំ គួសម គេក៏សួរថាហេតុអ្វីប្អូនមានប៉ុហ្នឹងដែរមិនយកម៉ែរមកនៅជាមួយផង បែជាបណ្ដោយអោយគាត់ទៅនៅមណ្ឌលចាស់ជរាទាំងដែលម៉ែរខំលក់ទ្រព្យដើម្បីឯង តែប្អូនគេក៏តបថា ចុះបងថាអោយខ្ញុំហ្នឹងតើបងបាននៅមើលថែរម៉ែរអត់ បងបាត់ទៅណាជាច្រើនឆ្នាំ ឮប្អូនតបបែបនេះកាន់តែធ្វើអោយគេឈឺចិត្តនៅអ្វីដែលបានកើតឡើង ថាគេក៏មានចំណែកខុស តែបើគេជាប្អូនគេមិនមែនប្រចាំគ្នាបែបនេះទេ
ក្រោយមកគេក៏បានកាសខ្លួនថាជាសេដ្ធីតាមរយះទូរស័ព្ទដៃរ ភ្លាមនោះស្រាប់តែមានមនុស្សជាច្រើនមករកគេនៅបន្ទប់ផ្ទះបងប្រុស តែគេលេងនៅទៀតហើយគេត្រលប់ទៅនៅផ្ទះសេដ្ធីវិញ ហើយរៀបចំពេទ្យសម្រាប់ថែទាំនឹងមើលព្យាបាលម្ដាយ ថែមទាំងអោយលុយបងប្រុសមួយចំនួនធំសម្រាប់ការរស់នៅយ៉ាងសមរម្យ ជាមួយក្មួយនឹងគ្រួសារ។
វីដេអូខាងក្រោម