បរទេស៖ ខ្ញុំជាក្មេងស្រីអាយុ ២២ ឆ្នាំ ហើយខ្ញុំកំពុងតែមានផែនការ ដើម្បីមានការរួមភេទជាមួយមិត្តប្រុសរបស់ខ្ញុំ។ ប៉ុន្តែខ្ញុំបានឮគេនិយាយថា នៅពេលមនុស្សស្រីមានការរួមភេទ គូថរបស់នាងនឹងរីកធំជាងមុន។ នេះជាបញ្ហាដ៏ធំសម្រាប់ខ្ញុំ ខ្ញុំពិតជាមិនចង់ឱ្យនរណាម្នាក់ដឹងថា ខ្ញុំមានការរួមភេទនោះទេ។ នេះជាការពិតទេ? តើខ្ញុំអាចការពារការកើតឡើងនេះដោយរបៀបណា?
ជាដំបូងអ្នកត្រូវដឹងថា គ្មានវិធីអ្វីដើម្បីការពារពីការកើតឡើងរឿងនេះបាននោះទេ។ ដោយសារតែគូថរបស់អ្នក វានឹងមិនត្រូវបានរីកធំឡើយ ប្រសិនបើអ្នកមានការរួមភេទម្ដង ឬយូរៗម្ដង វាមិនអីទេ គេមិនមើលមិនដឹងឡើយ។
ដូចគ្នានេះផងដែរ ការរួមភេទមិននាំឱ្យមានការកើនឡើងនៃអ័រម៉ូននោះទេ ប៉ុន្តែសម្រាប់តែនៅក្នុងអំឡុងពេលធ្វើទង្វើនេះប៉ុណ្ណោះ។ បន្ទាប់ពីនោះ អ័រម៉ូនទាំងនេះ នឹងត្រូវបានថយចុះ ហើយមិនប៉ះពាល់យូរដល់រាងកាយរបស់អ្នកឡើយ និយាយរួមទៅគេមើលមិនដឹងថា អ្នកបានរួមភេទឬអត់នោះទេ។
ប្រសិនបើនេះជាជំនឿ ត្រូវបានគេជឿថាជាការពិត នៅពេលដែលមានស្ត្រីជាច្រើន ពួកគេសុទ្ធតែមានគូថធំ ហើយរាងកាយរបស់ពួកគេសុទ្ធតែមានទម្រង់ និងរូបរាងផ្សេងគ្នា។ ដូច្នេះហើយ សូមបញ្ឈប់ការជឿនេះទៀតទៅ!
សូមកុំជឿនូវអ្វីអ្នកបានឮពីរឿងទាំងអស់នេះ ហើយងាកមកគិតពីរឿងដែលអ្នកចង់ធ្វើវិញទៅ (រួមភេទ) បើអ្នកគិតថា ការសម្រេចចិត្តរបស់អ្នកត្រឹមត្រូវនោះ អ្នកធ្វើវាទៅ។ ប៉ុន្តែអ្វីដែលអ្នកត្រូវយកចិត្តទុកដាក់នោះ គ្រប់ពេលអ្នកមានការរួមភេទ អ្នកត្រូវប្រាកដថា អ្នកបានប្រើស្រោមអនាម័យការពារសុវត្តិភាពគ្រប់វិនាទី។
សូមបញ្ជាក់៖ ឈប់មានការយល់ច្រឡំ គ្រប់មនុស្សស្រីដែលមានត្រគាករីកធំ មិនមែនពួកគេសុទ្ធតែអស់ហ្ស៊ីននោះទេ ដោយសារតែមនុស្សស្រីខ្លះមានត្រគាករីកធំតាំងពីកំណើតមកម្លេះ។ តែសូមប្រយ័ត្ន ចំពោះបុរសវិញ តិចថាគេបោកស៊ីហ្ស៊ីនវិញដោយមិនដឹងខ្លួន កុំឱ្យតែឃើញស្រីៗមានត្រគាតតូចមូលក្លំ សុទ្ធតែគិតថាគេនៅល្អ ព្រោះមនុស្សស្រីមានការរួមភេទម្ដង ឬយូរៗម្ដង មិនបង្កឱ្យត្រគាករបស់នាងរីកធំឡើយ៕