សូមបញ្ជាទិញផលិតផលដើម្បីសម្រស់ និងសុខភាព

loading...

Wednesday, June 7, 2017

មើលអត្តចរិកមនុស្ស​តាមរយៈ​ទម្រង់មាត់

តើអ្នកចង់ចេះសង្កេត​មើល​ចរិក​មនុស្សដែរ ឬទេ? បន្ទាប់ពី​មើល​អត្ថបទ​មួយ​នេះចប់ អ្នក​នឹង​ចេះសង្កេត​មើល​ចរិក​មនុស្ស​ដោយ​ខ្លួនឯង​តាម​រយៈទ្រង់ទ្រាយ​នៃមាត់​ ដែលមា​ន​លក្ខណៈ​ផ្សេងៗ​ពីគ្នា។

A. បបូរមាត់មាន​ស្នាម​ជ្រួញច្រើន
អ្នកដែលមាន​បបូរមាត់​បែបនេះ ជាមនុស្ស​ប្រាដកប្រជា មិន​ចេះលេង​សើចច្រើន មា​នគេ​ស្រឡាញ់​រាប់អាន​ច្រើន ហើយ​ធ្វើអ្វីៗផ្តល់​ផល​ប្រយោជន៍​ដល់អ្នក​ដទៃ​ជានិច្ច។


B. មាត់បិទមិនជិត
មនុស្សមួយបែបនេះមាន​ភាពរីករាយ ចូលចិត្ត​ជីវិត​ដ៏សាមញ្ញៗ។ ជាពិសេស​មាន​ប្រជាប្រិយ ​ទៅណា​មកណា​គេចូល​ចិត្ត​គ្រប់គ្នា ហើយ​កម្រនឹង​មាន​សត្រូវណាស់។ ម្យ៉ាង​វិញទៀត​មនុស្សនេះ​ចូលចិត្ត​ភាព​ស្រមើល​ស្រមៃ​ខ្ពស់ បើ​ផ្តោត​អារម្មណ៍​ទៅ​លើ​អ្វីមួយ​គឺសញ្ចឹង​គិតដោយ​សន្សឹមៗ។
C. ញញឹម​ចេញ​អញ្ចាញខាងលើ
ចំពោះមនុស្សបែបនេះ​វិញ​ ស្អប់ភាព​បរាជ័យ មាន​ឧត្តមគតិ​ខ្ពស់ ហើយ​ខំធ្វើការ​យ៉ាង​លំបាក​ដើម្បី​សម្រេច​ដល់​គោដៅ។ ជាពិសេស​ធ្វើអ្វីៗមិន​ទុក​ចោល​នៅពាក់​កណ្តោល​ទីនោះឡើយ។
D. បបូរមាត់​មូល ហើយតូច
ជាមនុស្សម្នាក់ដែលមាន​សមត្ថភាព អាចធ្វើ​កិច្ចការ​សម្រេច​ដល់​ភាព​ជោគជ័យ។ មាន​បញ្ញា​ស្មារតីរឹងមាំ ចេះ​បែង​ចែក​ការងារ និង​កិច្ចការ​ផ្ទាល់ខ្លួន​ដាច់​ដោយ​ឡែក​ពីគ្នា។ ចំពោះ​បញ្ហា​ផ្ទាល់ខ្លួន​វិញមិន​ចង់និយាយ​ប្រាប់អ្នក​ឱ្យ​ដឹង​ទាំងអស់។
E. មាត់លយមក​មុខ
មនុស្សមួយប្រភេទនេះ​ចូលចិត្ត​បើកចំហរ ចូលចិត្ត​និយាយ​លេង ចង់ដឹង​ចង់ឃើញ មាន​ភាព​ទាក់ទាញ។ ចំពោះបញ្ហា​ស្នេហា​តែងតែ​កើត​ឡើង​ដោយ​សារតែ​មនោសញ្ចេតនា នេះ​ហើយ​ជាមូលេហតុ​ដែល​ធ្វើឱ្យ​ដៃគូ​ដក​ចិត្តមិនរួច៕
loading...

ពេញនិយម