ការរួមភេទតាមមាត់អាចបង្កើនហានិភ័យនៃការឆ្លងមេរោគអេដស៍/ជម្ងឺអេដស៍ ជម្ងឺកាមរោគ និងសូម្បីតែជម្ងឺមហារីក! សូមអានដើម្បីយល់ដឹងបន្ថែមទៀត។
ការរួមភេទតាមមាត់ អាចពិតជាភាពសប្បាយរីករាយ ប៉ុន្តែអាចនឹងមានរឿងនាំទុកដល់ខ្លួន ប្រសិនបើអនុវត្តវាមិនបានត្រឹមត្រូវ។ ហើយសំខាន់នោះ នៅពេលអ្នកមានអារម្មណ៍ថា អ្នកបានធ្វើវាដោយគ្មានការការពារ។ ជាការប្រសើរណាស់ នេះបើយោងតាមការសិក្សាស្រាវជ្រាវជាច្រើនបានឱ្យដឹងថា ការរួមភេទតាមមាត់ គឺជារឿងធម្មតាណាស់នៅក្នុងការស្រឡាញ់ភេទផ្ទុយគ្នា និងដូចគ្នាផងដែរ ប៉ុន្តែភាគច្រើន ពួគគេមិនបានការពារឡើយ។
មិនខ្វល់ថាអ្នកមានការសប្បាយរីករាយជាមួយនឹងទង្វើរដោយគ្មានការការពារនោះទេ ប៉ុន្តែអ្នកត្រូវទទួលរងហានិភ័យនៃការឆ្លងមេរោគជាមួយជម្ងឺនានា ដូចជា ជម្ងឺកាមរោគ និងទទួលរងកម្រិតខ្ពស់ពីជម្ងឺមហារីក។ នេះជារបៀបរួមភេទតាមមាត់ ដែលធ្វើឱ្យអ្នកមានភាពប្រថុយប្រថានពីការឆ្លងកាមរោគ និងជម្ងឺខ្លាំងបំផុត។
ជម្ងឺអេដស៍
មេរោគអេដស៍អាចឆ្លងតាមរយៈការប៉ះពាល់វត្ថុរ៉ាវ ដូចជា ទឹកកាម និងទឹកមាត់។ ទោះជាយ៉ាងណា ហានិភ័យនៃឆ្លងពីការប៉ះពាល់នឹងទឹកមាត់ បើប្រៀបធៀបនឹងទឹកកាម គឺមានកម្រិតតិចជាង។ ប៉ុន្តែមិនមែនមានន័យថា ការរួមភេទតាមមាត់ជាមួយអ្នកមានផ្ទុកមេរោគអេដស៍ គឺមានសុវត្តិភាពនោះទេ ខណៈដែលមានកត្តាជាច្រើនអាចធ្វើឱ្យអ្នកមានហានិភ័យក្នុងការឆ្លង។ ទាំងនេះរួមមាន ប្រតិកម្មអាឡែហ្ស៊ី ការបញ្ចេញទឹកកាមក្នុងមាត់ ការបង្ក្រាបភាពសុាំ ដំបៅ និងរលាក។
ជម្ងឺមហារីក
ការសិក្សាបានចេញផ្សាយលើបណ្ដាញវេជ្ជសាស្ត្រខាងដុំពក JAMA បានបង្ហាញថា ការរួមភេទតាមមាត់អាចបង្កើនការប្រឈមនៃមហារីកក្បាល និងក កើនឡើងខ្ពស់រហូត ៧ដង។ វាបានបង្ហាញពីទំនាក់ទំនងយ៉ាងរឹងមាំរវាងមេរោគ HPV-16 ជាប្រភេទនៃវីរុស HPV ដែលបង្កឱ្យមានជម្ងឺមហារីកមាត់ស្បូន និងការឆ្លងជម្ងឺកាមរោគផ្សេងៗទៀត ជាមួយនឹងការកើនឡើងហានិភ័យនៃជម្ងឺមហារីក។
ជម្ងឺកាមរោគ
តើមានមនុស្សប៉ុន្មាននាក់ បានដឹងពីហានិភ័យពីការឆ្លងជម្ងឺក្នុងមាត់ ផ្លូវដង្ហើម និងប្រដាប់បន្តពូជនានា តាមរយៈការរួមភេទតាមមាត់។ នេះជាការឆ្លងមេរោគ កាមរោគទូទៅដាច់ពីមេរោគអេដស៍ រួមមាន ជម្ងឺស្វាយ ជម្ងឺប្រមេះ ជម្ងឺប្រមេះទឹកបាយ ជម្ងឺរលាកថ្លើម រោគស្វាយបែក ឬសក្នុងប្រដាប់បន្តពូជ និងបារ៉ាសិតពោះវៀន។ ប្រសិនបើអ្នកទទួលរងពីបញ្ហាសុខភាពមាត់ធ្មេញ អញ្ជាញធ្មេញហូរឈាមនៅក្នុងមាត់ ឈឺ ឬខូចស្បែក គឺមានន័យថា ឱកាសនៃការឆ្លងមេរោគរបស់អ្នក មានការកើនឡើងខ្ពស់បំផុត។
តើធ្វើដូចម្ដេច ដើម្បីឱ្យការរួមភេទតាមមាត់របស់អ្នកមានសុវត្តិភាព?
– ការប្រើស្រោមអនាម័យ ឬទ្រនាប់មាត់ធ្មេញ ក្នុងអំឡុងពេលរួមភេទ វាអាចជួយអ្នកពីការឆ្លងហានិភ័យនៃជម្ងឺកាមរោគ និងមេរោគអេដស៍
– កំណត់ការប៉ះពាល់សារធាតុពីទឹកកាម ឬវត្ថុរាវនៅក្នុងទ្វារមាស
– សូមប្រាកដថា អ្នកមិនបានកាត់ដំបៅនៅលើប្រដាប់បន្តពូជ
– សូមអនុវត្តតាមការអនាម័យមាត់ឱ្យបានត្រឹមត្រូវ និងជៀសឱ្យឆ្ងាយពីការរួមភេទតាមមាត់ ប្រសិនអ្នកមាន ឬដៃគូមានដំបៅលើបបូរមាត់ អញ្ចាញធ្មេញហូរឈាម ឬបញ្ហាសុខភាពមាត់ធ្មេញណាមួយ
– ចូរទៅពិនិត្យសុខភាពមាត់ធ្មេញឱ្យបានញឹកញាប់ ប្រសិនបើអ្នកមានតម្រូវការរួមភេទតាមមាត់ច្រើន៕