សូមបញ្ជាទិញផលិតផលដើម្បីសម្រស់ និងសុខភាព

loading...

Saturday, April 8, 2017

ការពិត ៤០ចំណុច​ដែលអ្នក​មិនធ្លាប់ដឹង​អំពីការ​រួមភេទ

តើ​អ្នក​ដឹងទេថា ដោយសារតែ​ការ​រួមភេទ​អាច​ធ្វើឱ្យ​មាន​រឿង​អ្វី​កើត​ឡើង​ខ្លះ​នៅលើ​ពិភពលោក? ក្រោយ​ពីអាន​អត្ថបទ​ខាង​ក្រោម​នេះ​ចប់ ប្រិយមិត្ត​នឹងច្បាស់​អំពី​បញ្ហា​ទាំងនោះ​ជាមិនខាន។

១. តើអ្នក​រងារដែរទេ? តើអ្នក​ហត់នឿយ​បន្តិចទេ? គ្មានអ្នក​ណា​យកចិត្ត​ទុកដាក់​នឹងអ្នក​មែនទេ? មាន​ភាព​ធុញថប់? «ការរួមភេទ» ជាឱសថ​ អង់ទីប្យូទិច អាច​ជួយ​បំបាត់​បញ្ហា​ទាំង​អស់នេះ​បាន​យ៉ាង​ឆាប់រហ័ស។
២. បញ្ហាអសមត្ថភាពផ្លូវ​ភេទ ឬរាងកាយ​ចុះខ្សោយ​ជាមូលហេតុ​មួយ​ធ្វើឱ្យ​គូស្វាមីភរិយា​លែងលះគ្នា។
៣. នៅក្នុងជីវិត​របស់បុរស​ម្នាក់ គេនឹង​ត្រូវបញ្ចេញទឹក​កាម​ប្រហែលជា ១៧លីត្រ និង​ស្ពែម៉ាតូសូអ៊ីត​ប្រហែល​ជា ៥០០.០០០ ដោយ​ការរួមភេទ។
៤. មនុស្សស្រី​ក៏ចូលចិត្ត​និយាយពាក្យ​អាស​អាភាស​ក្នុង​ពេល​កំពុងរួមភេទ។
៥. ប្រវែង​អាអូនតូច​របស់​បុរស​ជាមធ្យម ១២.៧សម ហើយ​ខ្លីបំផុត ១សម។
៦. សកម្មភាព​នៃការរួមភេទ​មាន ១០០លាន​នៅលើ​ពិភពលោក​ក្នុង ១ថ្ងៃ។
៧. ការសម្រេចទឹកកាម​របស់​មនុស្សស្រី​អាចជួយ​ព្យាបាល​បញ្ហា​ឈឺក្បាល ដើម្បី​ផលិត​អង់ដូភីន។
៨. ការសម្រេចទឹកកាម​របស់​បុរស​អាចកើត​ឡើង​ក្នុងរយៈ​ពេល​មិន​ប៉ុន្មានវិនាទី។
៩. បុរស ៥៦% រកស៊ីផ្លូវភេទ។
១០. មនុស្ស​ស្រី ១៧% បានសម្រេច​ទឹកកាម​នៅពេល​រួមភេទ។ ២៣% ឈាន​ដល់​ចំណុច​កំពូល។
១១. រួមភេទ​បានរយៈពេល ៣០នាទី​នឹងជួយដល់​ចំហេះ​ថាមពល ២០០កាឡូរី, ការបឺត​មាត់​អាច​ជួយ​ចំហេះ​បាន ២៦កាឡូរី។ ដូច្នេះ ការ​បឺតមាត់ និង​បង្កាត់​ភ្លើងស្នេហ៍អាច​ជួយឱ្យ​អ្នក​មាន​រាងស្លីម​ស្អាត។
១២. បុរសអាច​រួមភេទ​បាន​រហូត​ដល់​អាយុ ៨០ឆ្នាំ។
១៣. មនុស្សស្រី ៧០% ឡើងដល់​ចំណុច​កំពូល និងធ្វើ​ឱ្យដៃគូ​មានក្តីសុខ​ស្រួល​បាន​លឿនរហ័ស។
១៤. មនុស្សស្រីមិន​សម្រេច​ទឹកកាម​ជាមួយនឹងបុរស​ផិតប្រពន្ធ​ឡើយ មនុស្សស្រី​អាច​សម្រេច​ទឹក​កាម​បានតែ​ជាមួយ​នឹងគូស្នេហ៍​របស់​នាង​ តែប៉ុណ្ណោះ។
១៥. បុរសអាច​សម្រេចទឹកកាម​បានក្នុងរយៈ​ពេល​ជាមធ្យម ២.៥នាទី ស្របពេល​ដែល​មនុស្ស​ស្រីវិញ​ក្នុង​រយៈពេល ១២នាទី។
១៦. មនុស្ស​ស្រី ២១%ចូលចិត្តបុរស​មាន​អាអូនតូចវែង។
១៧. បុរស ៨៥%នៅតែលេង​ប្រដាប់​ភេទខ្លួនឯង បើទោះ​ជាមាន​មិត្តស្រីរួច​ក៏ដោយ ស្រប​ពេល​ដែល​មនុស្ស​ស្រីវិញ​មានតែ ៤៥%តែប៉ុណ្ណោះ។
១៨. មនុស្សស្រី ៨០% អាចឡើង​ដល់ចំណុច​កំពូលបាន​ដោយការ​រួមភេទ​ប្រើមាត់។
១៩. ក្រោយពេលរៀប​ការរួច ភាព​ដោះសារ​របស់​មនុស្សស្រី​គេចពី​ការ​រួមភេទ​បាន​ថយចុះ ៥០%។
២០. មនុស្សស្រី ៨៥%ពិបាកនឹង​សម្រេច​ទឹកកាម ប៉ុន្តែនាង​នៅតែ​មានក្តីសុខ​ជាមួយ​គូស្នេហ៍។
២១. នៅសហរដ្ឋអាមេរិច ក្រៅពីក្នុង​បន្ទប់ កន្លែងដែល​គេពេញនិយម​រួមភេទ​ជាង​គេគឺ ក្នុង​ឡាន។
២២. ថ្នាំព្យាបាល​បញ្ហា​អសមត្ថភាព​ផ្លូវភេទ​បុរសបាន​ចូល​វាយលុក​ទីផ្សារ​ ក្នុងឆ្នាំ ១៩៩៨។ ៣ខែ​ក្រោយមក គេ ទទួលបាន​ប្រាក់​ចំណេញ ៤១១លានដុលា្ល​សហរដ្ឋអាមេរិច។
២៣. មាន​មនុស្សជិត ១%ប៉ុណ្ណោះ​ដែល​មិនចាប់​អារម្មណ៍​នឹងការ​រួមភេទ។
២៤. ជាមធ្យមរៀង​ក្នុងចំណោម​មនុស្ស ៥នាក់ មាន​ម្នាក់​មាន​ទំនាក់ទំនង​ផ្លូវភេទ​ជាមួយ​នឹង​មិត្តរួម​ការងារ។
២៥. មនុស្សនៅ​លីវ ៣២%មិនបាន​រួមភេទ និងមិន​ចង​ចាំពេល​វេលា​ចុងក្រោយ​ពេល​ណា​ដែលបាន​រួមភេទ​ឡើយ។
២៦. បុរសៗ ៥៤%ដឹងថា គូស្នេហ៍របស់​គាត់​ធ្វើពុត​ជា​សម្រេច​ទឹកកាម។
២៧. បុរស និងស្ត្រី ៥១% មិនធ្លាប់​បាន​មើល​រឿងសិច។

២៨. មនុស្ស ២៤%ប៉ុណ្ណោះ​ដែលបាន​រួមភេទ​ជាមួយ​នឹងគូស្នេហ៍​ខ្លួនឯង។
២៩. យោងតាមការស្ទង់​ស្ថិតិបាន​ឱ្យ​ដឹងថា មនុស្ស ២០%ដែល​បាន​រួមភេទ​ជាមួយ​ភេទ​ដូចគ្នា។ មនុស្ស​ដែល​នៅសល់​បាន​រួមភេទ​ជាមួយ​មនុស្ស​មាន​ភេទខុសគ្នា។
៣០. ជារៀងរាល់​ថ្ងៃ មនុស្ស​ជាង ២៤០លាន​នាក់​បាន​រួមភេទ។
៣១. មនុស្សម្នាក់​អាច​រួមភេទ​បាន ៥១០០ដងក្នុង​មួយ​ជីវិត។
៣២. ជាមធ្យម​ក្នុង ១ឆ្នាំមនុស្ស ៣៣%បាន​ទទួលរង​ការគ្រោះ​ថ្នាក់​ដោយ​សារ​ការ​រួមភេទ។
៣៣. ការបឺតមាត់​ម្តងអាច​នាំយក​បាក់​តេរីច្រើន​ជាង ២៧៨ប្រភេទខុស​គ្នា ប៉ុន្តែ​បាក់តេរី ៩៥%ដែល​គ្រោះថ្នាក់។
៣៤. មនុស្សស្រី និង​បុរស​មួយចំនួន​នៅលើ​ពិភពលោក​មាន​ដៃគូរួមភេទ ២នាក់។
៣៥. មនុស្សស្រី ៣៣%មិនអាច​មាន​សម្រើប​បាន។
៣៦. មនុស្សស្រី ១៥%មិនដែល​បាន​សម្រេចទឹកកាម​ក្នុងពេល​រួមភេទ។
៣៧. បុរស និងស្ត្រីអាច​សម្រេចទឹកកាម នៅ​ពេល​យល់​សប្តិ។
៣៨. ស្ត្រីមានផ្ទៃពោះ​មាន​សមត្ថភាព​អាច​សម្រេចទឹកកាម​បានច្រើន​ក្នុង​ពេលរួមភេទ។
៣៩. បុរសក៏​អាចធ្វើពុត​ជាសម្រេច​ទឹកកាម​បានដែរ។
៤០. បុរសៗស្រឡាញ់​សមត្ថភាព និងសម្រស់​របស់​មនុស្សស្រី​នៅ​ពេល​ប្រព្រឹត្តរឿង​លើគ្រែ៕

រួមភេទរួច ប្រើថ្នាំ​ពន្យា​កំណើត តើអាច​មាន​ផ្ទៃពោះ​ដែរទេ?

មាន​គូស្នេហ៍​ជាច្រើន​ណាស់​ដែល​យល់​ច្រឡំថា ការ​ស៊កបញ្ចូល​អាអូនតូច​តែពាក់​កណ្ដាល ឬបាញ់​ទឹកកាម​ក្រៅទ្វារ​មាសស្ត្រី គឺអាច​ធ្វើឱ្យ​ដៃគូជៀស​ផុតពី​ការមាន​ផ្ទៃពោះ​បាន។ ប៉ុន្តែ​វិធីមួយ​នេះហាក់​ដូចជាមិន​មាន​សុវត្ថិភាព​នោះឡើយ ព្រោះ​ការជ្រាប​ចូល​ទឹកកាម​តែបន្តិច​ក៏អាច​បង្កឱ្យ​មាន​ផ្ទៃពោះ​បានដែរ។ ដូច្នេះ​អ្នកគួរតែប្រើស្រោម​អនាម័យ​ឱ្យបាន​ត្រឹម​ត្រូវ​ក្នុងពេល​រួមភេទ​​ ទើប​ធានា​សុវត្ថិភាព​ជាង។
ម្យ៉ាងទៀត ប្រសិនបើ​អ្នក​ភ្នាត់ស្នៀត​មិនបាន​ការពារ​ក្នុង​ពេល​រួមភេទ នៅមាន​វិធីដែល​អាច​ជួយ​សង្គ្រោះ​មិនឱ្យ​មាន​ផ្ទៃពោះ​បាន។ ប៉ុន្តែ​មិនត្រូវ​ឱ្យលើស ៧២​ម៉ោង​នោះ​ឡើយ ព្រោះ​ថ្នាំពន្យា​កំណើត​អាច​ជួយ​បានតែ​ប៉ុណ្នឹង ​ហើយ​បើ​ទោះបី​ជាមាន​ផ្ទៃពោះ​ក៏ឱកាស​នេះមាន​កម្រិត​តិចណាស់ គឺស្ទើរតែគ្មាន៕

មួយក្បាច់ធ្វើអ្នក​ទាំងពីរ​សុខស្រួល​រក​ពាក្យនិយាយ​មិនចេញ

ការសាកល្បង​ក្បាច់សិច​ប្លែកៗ​អាច​ជារឿង​មួយគួរ​ឱ្យ​ខ្មាស់​អៀន​បន្តិច ជាពិសេស​សម្រាប់​គូស្នេហ៍​ថ្មោងថ្មី​ដែល​ទើបតែ​រៀន​សាក​ល្បង​ដំបូង។ ប៉ុន្តែ​មិន​ថ្វីទេ ព្រោះ​ក្បាច់​ខាងក្រោម​នេះ​អាច​ផ្គាប់​ចិត្តអ្នក​ទាំងពីរ​ឱ្យពុះ​កញ្ជ្រោល​ កាន់តែ​ខ្លាំង​ឡើង ឆាប់​ឈាន​ដល់​ចំណុច​កំពូលបាន។
ក្បាច់ឈរ
ក្បាច់ឈរ​នេះទាមទារឱ្យ​អ្នកទាំង​ពីរមាន​កម្លាំង ចេះបត់បែន និង​មានភាព​រឹងមាំ។ ជាធម្មតា​ក្បាច់នេះ​ខាង​ស្រីត្រូវ​នៅផ្អែក​នឹង​ជញ្ជាំង ដើម្បី​ទប់ខ្លួន​របស់​នាង ខណៈ​ដែល​ខាង​ប្រុស​សម្រុក​ចូល​ ហើយ​យក​ដៃឱប​ខ្លួននាង។
ក្បាច់នេះ​មាន​លក្ខណៈ​ប្លែកបន្តិច​ត្រង់​កន្លែង​ដែល​ខាងស្រី​ត្រូវដាក់​ ជើង​មួយ​ចំហៀង​ជាន់​លើដី ហើយ​ជើងមួយ​ចំហៀង​លើក​ឡើង​ដាក់​លើតុ ឬនាង​អាចយក​ជើង​នាង​រុំជុំវិញ​ត្រគាក​គូស្នេហ៍របស់​នាង។

 

អ្វីដែលធ្វើឱ្យក្បាច់​មួយនេះ​មាន​លក្ខណៈ​ពិសេស
ក្បាច់នេះ​មាន​ភាព​លឿន​រហ័ស ពោរពេញ​ទៅដោយ​ថាមពល និង​តណ្ហា។ ក្រៅពីនេះ នៅពេល​អ្នកទាំងពីរ​នៅទល់​មុខគ្នា អ្នក​អាចបឺត​មាត់ ឬថើប​អង្អែល​គ្នាបាន។ ក្បាច់នេះ​ក៏អាច​ជួយ​ជម្រុញ​ដល់​កន្លែង​ឆ្តេញ និង​អាចឱ្យ​សម្រុក​ចូល​បានជ្រៅ។
ហេតុអ្វីបាន​ជាក្បាច់នេះ​មិនសក្តិសម​សម្រាប់​អ្នកខ្សោយ?
ក្បាច់នេះ​ទាមទារ​កម្លាំង និង​ភាព​ចេះបត់​បែន ដូច្នេះ​ប្រសិន​បើអ្នក​ទន់ខ្សោយវាមិន​សក្តិសម​សម្រាប់​អ្នកឡើយ។ មួយ​វិញទៀត លុះត្រា​តែខាង​ប្រុស​មាន​ភាពរឹងមាំ​គ្រប់គ្រាន់ បើមិន​ដូច្នោះ​ទេ គាត់​នឹងជួប​បញ្ហាការ​ទប់ទម្ងន់​គូស្នេហ៍របស់​គាត់។ ក្បាច់នេះ​អាច​ជាក្បាច់​មួយ​គួរឱ្យតក់​ស្លុត​សម្រាប់​ទាំងបុរស និងស្ត្រី ព្រោះគាត់​ត្រូវទប់​ទម្ងន់​គូស្នេហ៍បស់​គាត់​ឱ្យជាប់ សម្រុក​ចូលនាង និង​សម្រេច​ទឹកកាម​ក្នុង​ពេល​ជាមួយ​គ្នា។ ចំណែក​ខាងស្រី​វិញ អាច​មាន​ភ័យខ្លាច​បន្តិច បើសិន​នាង​គិតខ្លាច​បុរស​ទប់ខ្លួន​នាង​មិនជាប់ ធ្វើឱ្យ​នាងធ្លាក់។
តាម​ដែល​បានលើក​ឡើង​ដូចខាង​លើ ក្បាច់នេះ​ជាក្បាច់​ដ៏ពិបាក​មួយ​​សម្រាប់អ្នក​ដែលទើប​នឹងចាប់​ផ្តើម​សាកល្បង ប៉ុន្តែវា​ជាក្បាច់​អស្ចារ្យ​បំផុត៕
loading...

ពេញនិយម