សូមបញ្ជាទិញផលិតផលដើម្បីសម្រស់ និងសុខភាព

loading...

Wednesday, June 7, 2017

តើទឹកកាម​បុរស​មាន​រសជាតិ​អ្វីខ្លះ? រសជាតិ​មួយ​ណា​មនុស្ស​ស្រី​ចូល​ចិត្ត​ខ្លាំង​ជាងគេ?


ទឹកកាម គឺជាផ្នែក​សំខាន់​មួយ​នៃជីវិត​របស់​មនុស្ស និង​មាន​សារធាតុ​ជីវិត ជាភាព​ចាំាបាច់​ក្នុងការ​បង្កឱ្យ​មាន​ផ្ទៃពោះ ដើម្បី​បន្ត​ពូជពង្ស​របស់​មនុស្ស​លោក​យើង។ ប៉ុន្តែ​អ្នកចង់​ដឹងទេ​ថា តើ​មេជីវិត​ឈ្មោល​បុរស​មាន​រសជាតិ​យ៉ាង​ដូច​ម្ដេច? ចម្លើយ​ដើម្បី​ឆ្លើយ​ទៅនឹង​សំណួរ​នេះ ប្រាកដ​ជាមាន​ភាព​ខុសគ្នា​ពីមនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ ដោយ​កត្តា​មួយ​ចំនួន​តាម​រយៈការ​ប៉ះពាល់ និងធ្លាប់​បាន​ស្គាល់​រសជាតិ​របស់វា​ផ្ទាល់​តែម្ដង។ ហើយ​ក្នុង​ចំណោម​ពួកគេ មាន​តែអ្នក​ធ្លាប់​បាន​សាក ឬលេប​វាជា​ញឹក​ញាប់​ប៉ុណ្ណោះ ទើប​មាន​ឥទ្ធិពល​ខ្លាំង​ចំពោះ​រសជាតិ​របស់​មេជីវិត​ឈ្មោល​របស់អ្នក។



តើទឹកកាមរបស់បុរសមានរសជាតិអ្វី?

រសជាតិ​នៃ​មេជីវិត​ឈ្មោល គឺមាន​មូល​ដ្ឋាន​ពិត​ប្រាកដ​មួយ ដោយ​ពឹង​ផ្អែក​នៅលើ​សមាស​ធាតុ​ផ្សំ​នៅក្នុង​ទឹកកាម។ ទឹកកាម​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ជាតិទឹក ៩៦% និង ២% នៃ​មេជីវិត​ឈ្មោល។ នៅ​សល់ ២ % ត្រូវ​បាន​បង្កើត​ឡើង​នៃជាតិ​ផ្អែម (ស្ករ) ជាអ្នក​ចិញ្ចឹម​មេជីវិត​ឈ្មោល​ ហើយ​សូដ្យូម​ប៊ីកាបូណាត មាន​តួនាទី​ការពារ​មេជីវិត​ឈ្មោល​ពី​បរិស្ថាន​ទឹកអាស៊ីត​នៃ​ទ្វារមាស និង​វីតាមីន C មាន​តួនាទី​ធ្វើឱ្យ​មេជីវិត​ឈ្មោល​មាន​សុខភាព​ល្អ​កាន់តែ​ល្អថែម​ទៀត រួមទាំង​សារធាតុរ៉ែ​ចំនួន​ដូចជា ផូស្វ័រ ម៉ាញ៉េស្យូម ស័ង្កសី និង​ប៉ូតាស្យូម ជាដើម។

ដោយ​សារតែ​ប្រូតេអុីន​ទាំងនេះ បូករួម​អង់ស៊ីម និង​សារធាតុរ៉ែ​ដែល​ជាមូល​ដ្ឋាន​ធ្វើឱ្យ​មេជីវិត​ឈ្មោល​មាន​រសជាតិ​ប្រៃ និង​ក្ដៅតិចៗ។ អ្នកខ្លះ​និយាយ​ថា ទឹកកាម​បុរស​មាន​រសជាតិ​ផ្អែម​ ប៉ុន្តែ​អ្នក​ផ្សេង​ទៀត​បាន​និយាយ​ថា វាមាន​រសជាតិ​ប្រលែត​សាបៗ ទៅវិញ។ កត្តា​មួយ​សំខាន់​បំផុត ដែល​មាន​អានុភាព​ខ្លាំង​ទៅ​លើ​រសជាតិ​របស់​មេជីវិត​ឈ្មោល គឺកត្តា​របប​អាហារ​បរិភោគ​ជាប្រចាំ​ថ្ងៃនេះ​ឯង។

ប្រភេទ​អាហារ​មួយ​ចំនួន មាន​តួនាទី​រួមចំណែក​នៃរសជាតិ​របស់​ទឹកកាម៖

ជាទូទៅ ទឹកកាម​របស់​បុរស​មាន​រសជាតិ​ប្រៃ ហើយ​ជា​ធម្មតា​វាក្ដៅ​តិចៗ រឿង​ទាំង​អស់​នេះអាច​នឹងត្រូវ​បាន​ផ្លាស់ប្ដូរ នៅ​ពេល​ដែល​បុរស​បាន​ដាក់​ចូល​ទៅក្នុង​រូបកាយ​របស់​មនុស្ស​ផ្សេងទៀត។

ការជក់បារី ផឹកស្រា និង​ការ​ប្រើថ្នាំ​ខុស​ច្បាប់ អាច​ធ្វើឱ្យ​ទឹកកាម​របស់​បុរស​មាន​រសជាតិ​ល្វីង ឬជូរចត់។ ស្រដៀង​គ្នានេះ​ដែរ ការ​បរិភោគ​សាច់គោ និង​សាច់​ជ្រូក អាចត្រូវ​បាន​គេចាត់​ទុកថា ជាអ្នក​បង្កឱ្យ​ទឹកកាម​មាន​រសជាតិ​អាក្រក់ និងប្រៃ​ផងដែរ។ ជាធម្មតា​មួយ​វិញទៀត ជាតិ​កាហ្វេអុីន​ក៏ជា​អ្នក​ទទួល​ខុស​ត្រូវ​សម្រាប់​រសជាតិ​ល្វីង ឬជូរចត់​ក្នុងការ​បញ្ចេញ​សារធាតុរាវ​នៃទឹកកាមនេះដែរ។

ដូចគ្នានេះដែរ អាហារ​ដែល​មាន​កម្រិត​ស្ពាន់ធ័រ​ខ្ពស់ ដូចជា ខាត់ណា និង​ស្ពៃក្ដោប ត្រូវបាន​គេចាត់​ទុកថា ជាអ្នក​ធ្វើឱ្យ​ទឹកាម​បុរស​មាន​រសជាតិ​ល្វីង។ ផលិតផល​ទឹកដោះគោ​ផងដែរ ត្រូវបាន​គេជឿថា ជាអ្នក​បង្កើន​ជាតិប្រៃ​ដល់​ទឹកកាម ដូច្នេះ​ប្រសិន​បើបុរស​ម្នាក់​ត្រូវបាន​ទទួល​ទាន​ទឹកដោះគោ​ច្រើន​ពេក នោះធ្វើ​ឱ្យទឹក​កកាម​របស់​គាត់​មិន​មាន​រសជាតិ​ឆ្ងាញ់​ឡើយ។

ចំពោះបុរស​ដែល​ចូល​ចិត្ត​ទទួល​ទាន​អាហារ​មាន​ក្លិនខ្លាំង ដូចជា ខ្ទឹម ឬ​ខ្ទឹម​បារាំង អាច​បណ្ដាល​ឱ្យ​ទឹកកាម​មាន​ក្លិន​អាក្រក់​ខ្លាំង​ណាស់។

សូមចាំថា មាន​ប្រភេទ​អាហារ ២ប្រភេទ ដែល​ត្រូវបាន​គេចាត់​ទុកថា ជា​អាហារ​ល្អបំផុត​សម្រាប់​ការធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​រសជាតិ​ទឹកកាម​របស់​បុរស គឺម្សៅ​ឈើឯម ឬម្សៅ​យីហ៊ុប និង​ទឹក​ម្នាស់។ រួមទាំង ស្រូវសាឡី ជីវ៉ាន​ស៊ុយ ក្រូចឆ្មា និងជីម្អម សុទ្ធតែ​ជាប្រភេទ​អាហារ​ល្អៗ ជួយឱ្យ​ទឹកកាម​បុរស​មាន​រសជាតិ​ផ្អែម នៅ​ពេល​បាញ់​មក​ខាងក្រៅ៕
loading...

ពេញនិយម