នេះជារឿងមួយគួរឲ្យចំឡែក និងមិនធ្លាប់មានពីមុន ដែលមាន Pre-Wedding ថតអាក្រាតកាយដូច្នេះ ព្រមទាំងធ្វើឲ្យអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក ចាប់អារម្មណ៍គ្រប់គ្នា រហូតដល់មានការចែកចាយយ៉ាងច្រើនសន្ធឹកសន្ធាប់ រហូតដល់ទៅ ២ម៉ឺននាក់ជាងឯណោះ បើគិតចាប់ពីថ្ងៃបង្ហោះ នៅថ្ងៃទី ០៩ ខែឧសភា មកដល់ខែសីហានេះ គឺមានរយៈពេល ៣ខែហើយ។
បើយោងតាមផេកមួយ របស់ប្រទេសថៃ មានឈ្មោះថា «socialnews.teenee» បានធ្វើការចុះផ្សាយព័ត៌មានដ៏ភ្ញាក់ផ្អើលមួយ ដោយក្នុងនោះមានគូស្នេហ៍មួយគូ បានថតរូបភាព Pre Wedding ស្រាត លើទឹកសុវណ្ណាភូមិនៃប្រទេសកម្ពុជា ដែលមានទេសភាពពោរពេញទៅដោយធម្មជាតិព្រៃព្រឹក្សាយ៉ាងស្រស់បំព្រង។
ជាការពិតណាស់ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក ដែលមានឈ្មោះថា «@JJKcollection» បានបង្ហោះរូបថត កម្រងអាពាហ៍ពិពាហ៍ជាច្រើនសន្លឹក យ៉ាងអាក្រាត ស្ដែងពីការអភិរក្សព្រៃឈើធម្មជាតិ ពីប្រទេសកម្ពុជា និងមានការស៊ែរពេញបណ្ដាញសង្គម ព្រោះវាមិនធ្លាប់មានពីមុនមក៕