ការធ្វើតេស្តព្រហ្មចារីយ៍នេះ គឺជាដំណើរការជាក់ស្ដែងតែម្ដងទៅលើស្ត្រីរបស់កុលសម្ព័ន្ធមួយនេះ ដើម្បីកំណត់ឱ្យដឹងថា តើនាងជាស្ត្រីក្រមុំ ឬអត់។ ចំពោះកុលសម្ព័ន្ធខ្លះនៃទ្វីបអាហ្វ្រិកនេះ ការធ្វើតេស្តនេះ គឺជាចំណេះដឹងមួយដើម្បីបញ្ជាក់ថា ក្មេងស្រីម្នាក់នេះធ្លាប់មានការរួមភេទ ឬមិនធ្លាប់។
បើយោងតាមសារព័ត៌មាន nairaland បានឱ្យដឹងថា ចំពោះការអនុវត្តទម្លាប់ធ្វើតេស្តទៅលើស្ត្រីនៅកុលសម្ព័នខ្លះនៃទ្វីបអាហ្រ្វិក ត្រូវបានមនុស្សជាច្រើនមានការប្រឆាំងនៅក្នុងឆាកនៃសង្គមមួយនេះ មានតែក្មេងស្រីៗតែប៉ុណ្ណោះ ទើបត្រូវគេធ្វើតេស្តមើលព្រហ្មចារីយ៍។
ការធ្វើតេស្តនេះ គឺពាក់ព័ន្ធទៅនឹងការត្រួតពិនិត្យនៃសន្ទះព្រហ្មចារីយ៍របស់ស្ត្រី ហើយសន្ទះព្រហ្មចារីយ៍ ត្រូវបានគេតំណាងជាភាពក្រមុំបរិសុទ្ធរបស់មនុស្សស្រី ប៉ុន្តែបើសន្ទះព្រហ្មចារីយ៍រហែក នោះបង្ហាញឱ្យដឹងថា ស្ត្រីនោះធ្លាប់មានការរួមភេទរួចទៅហើយ ហើយការធ្វើតេស្តនេះគេហៅថា «ការពិនិត្យមើលសន្ទះព្រហ្មចារីយ៍ដោយផ្ទាល់»។
ជាពិសេសការធ្វើតេស្តនៅក្នុងប្រទេសអាហ្រ្វិក អាចត្រូវបានគេចាត់ទុកថា ជាអង្វើរដ៏ឃោឃៅបំផុត ព្រោះពួកគេបានប្រើម្រាមដៃពីរ លូកចូលក្នុងទ្វារមាស ដើម្បីសាកល្បងពីភាពបត់បែននៃទ្វារមាស ហើយការធ្វើតេស្តនេះត្រូវបានគេហៅថា «ការធ្វើតេស្តម្រាមដៃពីរ»។
ការធ្វើតេស្តព្រហ្មចារីយ៍នៅក្នុងទ្វីបអាហ្វ្រិកខុសគ្នានៅក្នុងតំបន់ផ្សេង ក្មេងស្រីកុលសម្ព័ន្ធ Kenuzi នៃប្រទេសស៊ូដង់ បានរៀបការមុនអាយុពេញវ័យរបស់ពួកគេ ដោយបុរសត្រូវប្រើដៃដើម្បីពិនិត្យមើលព្រហ្មចារីយ៍របស់នាង។
នេះជាការធ្វើតេស្តចុងក្រោយដ៏សាមញ្ញបំផុតនៅក្នុងទ្វីបអាហ្រ្វិក។ សម្រាប់យប់ផ្សំដំណេករបស់កូនកម្លោះកូនក្រមុំទាំងពីរ ត្រូវបានចាស់ទុំទាំងអស់នៃគ្រួសាររបស់ពួកគេ បង្គាប់ឱ្យដាក់កូនកន្សែងស ទ្រាប់ពីក្រោមទ្វារមាសនៅពេលរួមភេទ ដើម្បីបញ្ជាក់ឱ្យដឹងថា នាងជាស្រីក្រមុំបរិសុទ្ធ ប្រសិនបើព្រឹកឡើងចាស់ទុំទាំងនោះ ពិនិត្យថាមានឈាមព្រហ្មចារីយ៍ប្រលាក់នៅជាប់កូនកន្សែងសនោះ៕