នាង Kozai បានប្រាប់ទៅទីភ្នាក់ងារសារព័ត៌មានបារាំង AFP បន្ថែមថា គ្មានផ្លូវគេចផុត ពីស្ថានភាពនោះឡើយ «មានមនុស្សប្រហែល ២០នាក់ កំពុងរង់ចាំនៅជុំវិញខ្ញុំ… គ្មានមនុស្សស្រីណាម្នាក់អាចនិយាយថា “ទេ” បានឡើយ នៅពេលដែលពួកគេព័ទ្ធជុំជិតបែបនេះ»។ បច្ចុប្បន្ន Saki Kozai មានវ័យ ៣០ ឆ្នាំហើយ ហើយនាងគឺជាតារាសិចម្នាក់ ដែលហ៊ានលាតត្រដាងខ្សែជីវិតក្នុងវិស័យភាពយន្តសិចរបស់នាង ឲ្យពិភពខាងក្រៅបានដឹង ។
មិនខុសគ្នាប៉ុន្មានឡើយ ជាមួយគ្នានេះ មាននារីម្នាក់ទៀត ដែលបានផ្តល់កិច្ចសម្ភាសន៍ជាមួយ ទីភ្នាក់ងារសារព័ត៌មានបារាំង AFP ដោយសុំមិនបញ្ចេញឈ្មោះ បាននិយាយថា នាងត្រូវបានគេបោកឲ្យចូលធ្វើការជាតួសិច ដោយទីភ្នាក់ងារនោះបានសន្យាថា នឹងជួយនាងឲ្យក្លាយជាតារាចម្រៀង។ នាងបានចុះហត្ថលេខាលើកិច្ចសន្យា ដែលមិនបានបញ្ជាក់ពីការងារពិតប្រាកដរបស់នាងឡើយ។
«ក្រុមហ៊ុននោះបានចំណាយពេលជាច្រើនខែ ព្យាយាមបញ្ចុះបញ្ចូលខ្ញុំ… ខ្ញុំគ្មានជម្រើសឡើយ ក្រោយចុះកិច្ចសន្យានោះរួច» ។ នារីមិនបញ្ចេញឈ្មោះ វ័យ២៦ឆ្នាំខាងលើ បានប្រាប់ទៅ AFP។
ដំបូងឡើយ ស្ត្រីខាងលើរូបនេះបានប្រកែក ប៉ុន្តែដូចគ្នាទៅនឹង នាង Kozai និងអ្នកផ្សេងទៀតអីចឹង ចុងក្រោយ នាងបានចុះចាញ់នឹងការដាក់សម្ពាធ។ «ដំបូងឡើយ ខ្ញុំបាននិយាយថា ខ្ញុំមិនអាចធ្វើវាបានឡើយ ប៉ុន្តែនៅពេលដែលខ្ញុំបានធ្វើ វាពិតជាឈឺចាប់ខ្លាំងណាស់»។
គួរបញ្ជាក់ដែរថា បច្ចុប្បន្ន មានក្រុមមនុស្សជាច្រើន បានរិះគន់ខ្លាំងៗ ទៅលើផលិតកម្មភាពយន្តសិច របស់ជប៉ុន នៅក្នុងបញ្ហាជ្រើសតួសម្ដែង ដោយពួកគេនិយាយថា ក្រុមហ៊ុនភាពយន្តសិចទាំងនោះ តែងតែប្រើល្បិចបោកប្រាស់ នារីក្មេងៗជាច្រើន ទៅធ្វើជាតួសិច ដោយប្រឹងនិយាយបញ្ចុះបញ្ចូលគ្រប់រូបភាពធ្វើយ៉ាងណា ឲ្យពួកគេព្រមចុះហត្ថលេខា លើកិច្ចសន្យាក្លែងក្លាយ រួចហើយ រួមទាំងការគំរាមកំហែង និង បំភិតបំភ័យថែមទៀតផង ៕ ដែន (KBN)