សូមបញ្ជាទិញផលិតផលដើម្បីសម្រស់ និងសុខភាព

loading...

Tuesday, October 4, 2016

កំពុងតែដេកលក់ ស្រាប់តែលឺសម្លេងលាន់សូរដូចរន្ទះ ពេលព្រឹកឡើងស្រាប់តែឃើញរណ្តៅដ៏ចម្លែកមួយ

នៅលើភពផែនដីរបស់យើងទាំងអស់គ្នា គឺមានរឿងហេតុដ៏ចម្លែកច្រើនណាស់តែបានកើតឡើង ហើយអ្នកវិទ្យាសាស្ត្រមិនអាចបកស្រាយបាន។ វាពិតជាល្អនិងអស្ចារ្យខ្លាំងណាស់បើសិនជាប្រិយមិត្តទាំងអស់គ្នាបានយល់ដឹងពីបរិស្ថានពីអ្វីដែលយើងគ្រប់គ្នាកំពុងរស់នៅ។
ដោយសារតែហេតុនេះហើយ ទើបវាបានធ្វើអោយអ្នកវិទ្យាសាស្ត្រនិងអ្នកស្រាវជ្រាវបានព្យាយាមរុករកនូវអ្វីដែលថ្មី ហើយនៅពេលដែលបានរកឃើញហើយនោះវាបានទម្លាយនូវចម្ងល់របស់មនុស្សរាល់គ្នា ពីអាថ៌កំបាំងដែលបានកប់អស់រយៈពេល រាប់ឆ្នាំមក។
ជាក់ស្តែង កាលពីអំឡុងឆ្នាំ 2014 នៅក្នុងតំបន់ Yamal Peninsula នៅក្នុងខេត្ត Siberia ប្រទេសរុស្សី មានហេតុការណ៏មួយដ៏ចម្លែក ដែលវាបានធ្វើអោយប្រជាជនដែលនៅតំបន់នោះមានការភ្ញាក់ផ្អើលហើយនិងភ័យរន្ធត់យ៉ាងខ្លាំងក្រោយពេលបានលឺសម្លេងលាន់សួរដូចរន្ទះ នៅពេលកំពុងលង់លក់នៅក្នុងដំណេក។


ហើយវាបានធ្វើអោយមនុស្សជាច្រើនដើររករណ្តៅពាសវាល នៅពេលព្រឹក​ព្រលឹម​ព្រោះមាន​ការងឿង​ឆ្ងល់ក្នុងចិត្ត។ កសិករនៅក្នុង​តំបន់នោះបានរៀបរាប់​ថាពួកគេបាន​លឺសំឡេង​ដូចផ្គ​រ​លាន់យ៉ាងខ្លាំង។ ជាចុងក្រោយគេបានប្រទះ​ឃើញរណ្តៅមួយដែលមានទំហំដ៏ធំ ហើយមាន​ជម្រៅរហូតដល់ទៅ 60 ម៉ែត្រឯណោះ ។
កាលនោះមាន​ទ្រឹស្តីរួមគ្នាថា វាបានកើតឡើងដោយសារតែការធ្វើតេស្តអាវុធរបស់មនុស្សក្រៅភព ទើបធ្វើអោយមានរណ្តៅយក្សដ៏ចម្លែកបែបនេះ។ ជាមួយគ្នានេះ​ដែរ អ្នកវិទ្យាសាស្ត្របានធ្វើការ​ស្រាវជ្រាវអស់រយៈពេលយ៉ាងយូរ ហើយក្រោយមកទើបបានដឹងថា វាបានកើតឡើងដោយសារតែ បាតុភូតមួយដែលគេអោយឈ្មោះជាភាសាអង់គ្លេសថា pingo ។​ វាគឺជាស្នូលនៃ​ទឹកកកដែល​មានទីតាំង​ស្ថិតនៅក្រោមផ្ទៃនៃដីដោយផ្ទាល់មួយ។ ពាក់កណ្តាលនៃស្នូលទឹកកក​ត្រូវបានបំពេញ​ដោយឧស្ម័ន ហើយបន្ទាប់ពីទឹកកកបានរលាយ ក៏បានធ្វើអោយឧស្ម័ននេះបានផ្ទុះឡើងតែម្តង។
អ្នកប្រហែលជាបានដឹងហើយ ថានៅពេលដែលអ្នកជីកដីនៅជម្រៅ ជាង 20  ម៉ែត្រនោះ វាប្រាកដ​ណាស់ថា នឹងមានចេញទឹកឡើង តែចំណែកឯរណ្តៅជម្រៅ 60 ម៉ែត្រឯណោះ​វិញគឺមិនមាន​ទឹក​នោះទេ ដែលបានធ្វើអោយអ្នកវិទ្យាសាស្ត្រមានការងឿងឆ្ងល់បន្ថែមពីលើមួយទៀត។  តែបើ​តាម​ការចុះផ្សាយពីគេហៈទំព័រ Dailymail បានអោយដឹងថា រណ្តៅមួយនេះវាបានចេញទឹកហើយ៕
សូមទស្សនារូបភាពខាងក្រោមនេះ៖






loading...

ពេញនិយម