សូមបញ្ជាទិញផលិតផលដើម្បីសម្រស់ និងសុខភាព

loading...

Tuesday, October 4, 2016

រកឃើញគ្រាប់រុក្ខជាតិពីក្នុងក្អម ពេលយកទៅដាំទើបដឹងថា វាជាបន្លែដែលផុតពូជពីភពផែនដី

រឿងនេះបានកើតឡើងអស់រយៈពេលជាច្រើនឆ្នាំមកហើយ តែវានៅជារឿងមួយដែលមនុស្ស​គ្រប់គ្នា​ចាប់អារម្មណ៏យ៉ាងខ្លាំងដោយពុំនឹកស្មានថាមានរឿងបែបនេះកើតឡើងទាល់តែសោះ។
កាលពីអំឡុងឆ្នាំ 2008 និស្សិតបុរាណវិទ្យាមួយក្រុមដែលមកពី ទីក្រុង Winnipeg ខេត្ត Manitoba ប្រទេសកាណាដា បានជីកឃើញ ក្អមបុរាណមួយដែលនៅកប់ក្នុងដី ដែលវាត្រូវ​បានគេជឿថា​មានអាយុកាល 800 ឆ្នាំមកហើយ។

 

អ្វីដែលធ្វើអោយកាន់តែធ្វើអោយពួកគេមានការភ្ញាក់ផ្អើលនោះ គឺថានៅក្នុងក្អមតូចនោះ មានគ្រាប់រុក្ខជាតិដែលពួកគេមិនដឹងថា ជាគ្រាប់អ្វីនោះឡើយ[….]។

ទោះជាមិនដឹងថាវាគឺជាគ្រាប់អ្វីមួយអោយប្រាកដក៏ដោយ តែពួកគេបានសម្រេចចិត្តយកវាទៅដាំដុះសាកមើល រហូតដល់ចេញផ្កាផ្លែ ដែលមានរាងស្រដៀងទៅនឹងផ្លែត្រសក់, ផ្លែត្រប់ហើយនិងស្រដៀងខ្លាំងណាស់ទៅនឹងផ្លែល្ពៅ។
អ្នកជំនាញបានអះអាងថាគ្រាប់រុក្ខជាតិមួយនេះវាបានផុតពូជពីភពផែនដីយើងទៅហើយ  ហើយបានដាក់ឈ្មោះអោយវាថា Gete Okosomin ។
យ៉ាងណាក៏ដោយ ក្រុមអ្នកសិក្សាទាំងនោះកំពុងតែបណ្តុុះនូវរុក្ខជាតិដ៏កម្រមួយនេះ ហើយសង្ឈឹមថា វានឹងមិនផុតពូជពីភពផែនដីយើងនេះតទៅទៀតឡើយ។

គ្រាប់រុក្ខជាតិចម្លែក



ក្រុមនិស្សិតដែលបានដាំគ្រាប់រុក្ខជាតិផុតពូជមួយនេះ

loading...

ពេញនិយម