សូមបញ្ជាទិញផលិតផលដើម្បីសម្រស់ និងសុខភាព

loading...

Monday, October 3, 2016

រមៀតជាថ្នាំសម្រើបបែបធម្មជាតិ ដែលអាចជួយឱ្យអ្នករួមភេទបានយូរ

ប្រសិនបើអ្នកមានបញ្ហាចំណង់ផ្លូវភេទខ្សោយ អ្នកនឹងមានភាពភ្ញាក់ផ្អើលជាមិនខាន បន្ទាប់ពីដឹងថា គ្រឿងទេស​នៅក្នុង​ផ្ទះបាយ​ជាថ្នាំ​បង្កើន​ចំណង់​ផ្លូវភេទ​ដ៏អស្ចារ្យ។ រុក្ខជាតិ​​មួយ​​ប្រភេទ​នេះ​​ត្រូវបាន​គេ​ប្រើ​យ៉ាង​ទូលំទូលាយ​ទូទាំង​ពិពភព​លោក និង​ជា​ឱសថ​ដែល​ប្រកប​ទៅ​ដោយ​ប្រសិទ្ធភាព​ខ្លាំង​បំផុត។

ខណៈ ​ដែល​មើមយិនស៊ិន​ជា​ឱសថ​លេខ​មួយ​ក្នុងការ​ព្យាបាល​បញ្ហា​ផ្លូវភេទ និង​បង្កើន​កម្លាំង រមៀត​គឺជា​ឱសថ​លេខ ២។ ក្រុម​អ្នក​ស្រាវ​ជ្រាវផ្នែក​សុខាភិបាល​របស់​ប្រទេស​ អ៊ីរ៉ង់ មកពី​​សកល​វិទ្យាល័យ Mashhad បាន​រកឃើញថា រមៀត​មាន​ប្រសិទ្ធភាព​ក្នុងការ​ជួយ​បង្កើន​ថាមពល​ផ្លូវភេទ និង មាន​ចំណង់​តណ្ហា​ខ្លាំង។

នៅ​ពេល​ដែល​រមៀត​ត្រូវបាន​ប្រើ​ដើម្បី​ព្យាបាល​បញ្ហា​ងាប់​លិង្គ វាក៏​អាច​ជួយឱ្យ​លិង្គ​របស់​អ្នក​រឹងប្រើការ​បាន​យូរ​ក្នុង​ពេល​រួមភេទ​ផងដែរ។ រមៀត​អាច​បង្កើន​កម្រិត​ថាមពល ដោយ​បង្កើន​កម្រិត​នៃសារធាតុ​បញ្ជូន​សញ្ញា​ទៅ​កាន់​សរសៃ​ប្រសាទ​ និង​កាត់​បន្ថយ​ភាព​តានតឹង ហើយ​ជួយឱ្យ​​មនុស្ស​មាន​​អារម្មណ៍​ស្រស់​ស្រាយ។




តើ​អ្នក​ដឹងទេ! រមៀត​ក៏ជាឱសថ​ដែល​អាច​ត្រូវបាន​ប្រើ​សម្រាប់​ដោះស្រាយ​ជំងឺ​ធ្លាក់ទឹក​ចិត្តតាម​បែប​ធម្មជាតិដែរ។

ជា​ធម្មតា​អ្នក​អាច​ប្រើប្រាស់​ម្សៅរ​មៀត ២០០មីលីក្រាម គឺ​គ្រប់គ្រាន់​ណាស់​ទៅហើយ ប៉ុន្តែ​ប្រសិន​បើអ្នក​មាន​បញ្ហា​ធ្ងន់ធ្ងរ​គួរតែប្រើ ៤០០មីលីក្រាម​ក្នុង​មួយថ្ងៃ។ តែ​ទោះជា​យ៉ាង​ណា​លោក​វេជ្ជ​បណ្ឌិត Ayurvedic ផ្តល់​ដំបូន្មាន​ថា អ្នកគួរ​តែ​ប្រើ​ប្រាស់​ឱ្យបាន​ត្រឹម​ត្រូវ ហើយ​ត្រូវ​ព្យាយាម​ប្រើប្រាស់​បន្ត​ទៀត បើទោះ​ជាឃើញ​លទ្ធផល​ក្នុង​ពេល ពីរទៅ​បីថ្ងៃ​ក៏ដោយ៕

ប្រភព ៖ ខ្មែរប្រពៃ

កំណត់ហេតុដែលទាក់ទង ៖ អ្នកវិទ្យាសាស្ត្រជាច្រើនបានរកឃើញថា ការរួមភេទ ៣ដងក្នុងមួយសប្តាហ៍អាចជួយកាត់បន្ថយអត្រាគ្រោះថ្នាក់ នៃជំងឺដាច់សរសៃឈាមខួរក្បាល។ ក្រៅពីនេះ ការរួមភេទបានទៀងទាត់ ក៏អាចផ្តល់អត្ថប្រយោជន៍ច្រើនចំពោះសុខភាព, ជួយឱ្យអ្នករស់បានអាយុវែង។ ខាង​ក្រោម​នេះនឹង​បង្ហាញ​ពីការ​ពន្យល់​ណែនាំ​របស់​វិទ្យាសាស្ត្រ ដើម្បី​ជួយឱ្យ​អ្នក​អាច​រស់​បាន​យូរ៖

– ការពារពីភាពវិកលចរិក


យើង​ទាំង​អស់គ្នា​ប្រាកដ​ជាបាន​ដឹង​ហើយថា បរិមាណ​កោសិកា​ខួរក្បាល​នឹង​ត្រលប់​ទៅរក​ភាព​ដើម​វិញ នៅពេល​ដែល​មនុស្ស​កាន់​តែចាស់​ទៅ។ ពិត​ណាស់ ក្នុង​វ័យ ៣៥ឆ្នាំ យើង​នឹង​ត្រូវ​បាត់បង់​កោសិកា​ខួរក្បាល​ចំនួន ៧០០០ ជារៀង​រាល់ថ្ងៃ។ ដំណឹងនេះ​ធ្វើឱ្យ​មនុស្ស​មានក្តីព្រួយ​បារម្ភខ្លាំង និងគិត​ដល់អ្វី​ដែល​ទុទិដ្ឋិនិយម។

តែទោះ​បីជាយ៉ាង​ណា អ្នក​វិទ្យាសាស្ត្រ​ជាច្រើន​មក​ពីសកល​វិទ្យាល័យ Princeton សហរដ្ឋ​អាមេរិច បាន​ពាំនាំ​ដំណឹងល្អ​មកប្រាប់ ដើម្បី​ពង្រឹង​ស្ថាន​ភាពនេះ។ ការ​រួមភេទ​ឱ្យបាន​ទៀងទាត់​នឹងជួយ​ផលិត​កោសិកា​ខួរក្បាល​ថ្មី។

តាមការ​សិក្សា​មួយ​ទៀត​ដែល​បាន​ចេញ​ផ្សាយ​នៅក្នុង​ទស្សនាវដ្តី PLos ONE បាន​បង្ហាញថា ការរួមភេទ​ជួយ​ជម្រុញ​ដល់ការ​លូតលាស់​កោសិកា​ខួរក្បាល បង្កើន​ការ​ចងចាំ និង​មាន​សមត្ថភាព​ទទួល​យក​ចំណេះ​ដឹងបាន។

កត្តា​ជាច្រើន​ដូចជា ភាពតាន​តឹង និងភាព​ក្រៀមក្រំ​អាច​បណ្តាល​ឱ្យ​កន្សោម​ខួររួមតូច, ស្រប​ពេល​ដែល​ការធ្វើ​លំហាត់​ប្រាណ និងការ​រួមភេទ​អាច​ជួយ​ដោះស្រាយ​បាន។

វេជ្ជបណ្ឌិត Ghosh អ្នក​ជំនាញ​ផ្នែក​សុខភាព​ផ្លូវភេទ​មកពី Liverpool ចក្រភព​អង់គ្លេស បាន​និយាយ​ថា ” មនុស្ស​ចាស់​ដែល​អនុវត្ត​ការ​រួមភេទ​បាន​តិច​ងាយ​​ប្រឈម​នឹង​បញ្ហា​វិកលចរិក ”។

លើសពីនេះទៀត ការរួមភេទ​ក៏អាច​ជួយ​បង្កើន​លំហូរ​ឈាម​ទៅកាន់​ខួរក្បាល និង​បង្កើន​កម្រិត​អុកស៊ីសែន។

អ្នកជំនាញ​ផ្នែក​ចិត្តសាស្ត្រ​លោក Barry Komisaruk នៅ​សកល​វិទ្យាល័យ Rutgers បាន​ពន្យល់ថា ” តាមរយៈ​ការ​ស្កេន​ខួរក្បាល​មើល ដោយ​ប្រើ​បច្ចេក​វិទ្យា​រំញ័រ​ម៉ាញ៉េទិច បាន​បង្ហាញ​ថា ការ​សម្រេច​ទឹកកាម​បាន​ធ្វើឱ្យ​កោសិកា​ខួរក្បាល​ធ្វើការ​ធ្ងន់ និងប្រើ​អុកស៊ីសែន​ច្រើន ”។

– ការពារពីជំងឺបេះដូង

សាកលវិទ្យាល័យ Queen នៅរដ្ឋ Belfast ចក្រភព​អង់គ្លេស បានរក​ឃើញ​ថា ការ​រួមភេទ ៣ដង​ក្នុងមួយ​សប្តាហ៍​អាច​ជួយ​កាត់​បន្ថយ​អត្រា​គ្រោះថ្នាក់​នៃជំងឺ​គាំង​បេះដូង​ ឬដាច់​សរសៃ​ឈាម​ខួរ​ក្បាល។

តាមការ​សិក្សា​មួយ​ផ្សេងទៀត​នៅប្រទេស​អុីស្រាអែល​បាន​បង្ហាញថា ស្ត្រី​ដែល​សម្រេច​ទឹកកាម​បាន ២ដង​ក្នុងមួ​យសប្តាហ៍ ធ្វើឱ្យ​អត្រា​គ្រោះថ្នាក់​នៃជំងឺ​បេះដូង​ថយចុះ​ដ​ល់ទៅ ៣០% បើធៀប​នឹងអ្នក​ដែល​មិនចូល​ចិត្ត​រួមភេទ​ ឬសម្រេច​ទឹកកាម។

វេជ្ជបណ្ឌិត​អ្នកស្រី Lisa Turner អ្នក​ជំនាញ​ផ្នែកផ្លូវ​ភេទ និង​ស្នេហា​បាន​និយាយ​ថា ” អ័រម៉ូន​អង់ដូភីន ដែល​បាន​បញ្ចេញ​ក្នុង​ពេល​រួមភេទ អាច​ជួយ​បញ្ឈប់​អ័រម៉ូន​តានតឹង​ក្នុង​ខ្លួន រួម​ទាំង​ជំងឺ​បេះដូង “។

– ការពារ​ពីជំងឺមហារីក​ក្រពេញ​ប្រូស្តាត

អ្នកស្រាវជ្រាវ​ជាច្រើន​នៅ​សកល​វិទ្យាល័យ Nottingham ចក្រភព​អង់គ្លេស បានរក​ឃើញ​ថា បុរសៗវ័យ ៥០ឆ្នាំ​ដែល​មាន​ក្តីសុខ​នឹង​ការ​រួមភេទ​បាន​ទៀង​ទាត់ អាច​ធ្វើឱ្យ​អត្រា​គ្រោះថ្នាក់​នៃជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត​នៅ​កម្រិត​ទាប។

វេជ្ជបណ្ឌិត Ghosh បាន​ពន្យល់​ថា ” ការស្រាវជ្រាវ​ក៏បាន​បង្ហាញ​ផង​ដែរថា ព្រះសង្ឃ​ប្រឈម​មុខ​នឹង​អត្រា​គ្រោះថ្នាក់​នៃជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត​ខ្ពស់​ជាងគេ “។

– គេងលក់ស្រួល

ការរួមភេទ​អាច​ជួយ​ដោះស្រាយ​បញ្ហា​គេង​មិនលក់ ល្អប្រសើរ​ជាង​ការ​លេបថ្នាំ ងងុយ​គេង។ វេជ្ជ​បណ្ឌិត Ghosh បាន​និយាយ​ថា ” ជាការ​ពិត​ណាស់ ការ​រួមភេទ​នៅពេល​ល្ងាច​អាច​ទទួល​បាន​អត្ថប្រយោជន៍​ច្រើន​ជាង​ការ​រួមភេទ​នៅ​ពេល​ព្រឹក។ ពីព្រោះ បន្ទាប់ពី​ពេល​សម្រេច​ទឹក​កាមរួច រាងកាយ​តែងតែ​ត្រូវការ​សម្រាក មិន​ចង់ក្រោក​ឡើយ។

ចំពោះ​បុរសៗវិញ ការ​សម្រេច​ទឹកកាម​មិនខុសពី​ការចាក់​ថ្នាំបំបាត់​ភាព​តានតឹង​ទេ។ នេះជា​ហេតុធ្វើ​ឱ្យ​បុរសៗ​ងងុយ​គេង បន្ទាប់​ពីរួមភេទរួច៕
loading...

ពេញនិយម