សូមបញ្ជាទិញផលិតផលដើម្បីសម្រស់ និងសុខភាព

loading...

Monday, October 3, 2016

រឿង នឹកក្លិនអាល័យម្ចាស់


នឹកដល់ក្លិនមួយដែលក្រអូនជាប់នឹងនាសា ជាប់នឹងច្រមុះដក់ជាប់នឹងអារម្មណ៍ ក្លិននោះ​គឺជាក្លិន​នារីម្នាក់​ដែល ខ្ញុំបានជួប។ មនុស្សគ្រប់រូបតែងតែមានក្លិនផ្សេងៗពីគ្នាដូចជា Heng Donal មានក្លិន​បែបញើសបុរសខ្មិះៗ ហើយយ៉ាណូ មានក្លិនបែបដីដី និង Rechbot Tou មានក្លិន​ត្រសក់​ត្រាំ​ចឹង​ដែរ​។​ តែចំពោះក្លិនដែលត្រូវនិងចិត្តគឺមានតិចណាស់មិនងាយបានជួបនោះទេ ដូចបទចំរៀងដែ​ល​គេច្រៀង​ថា ក្រអូបតែក្លិនមិនបានឃើញខ្លួន (M16) តែនេះខ្ញុំបានឃើញខ្លួនហើយក៏បាន គីម៉ឈិ ហើយ​ទៀត តែស្តាយអើយសែនស្តាយដែលអោយក្លិននឹងម្ចាស់ទៅផុតពីដៃបាត់ លុះដល់ថ្ងៃនេះ​មិនដឹងថាក្លិននឹងម្ចាស់រសាត់បាត់ដល់ទីណាទេ។

រិទ្ធបានត្អូញត្អែទាំងទឹកមុខសោកស្តាយមកទំព័រមុខសៀវភៅ ជំទង់រីករាយ​អោយជួយ​សរសេរ​សារស័ព្ទ​រឿងស្នេហាពិតមួយដែលកើតឡើងចំពោះគេ និងផ្ញើរដល់​ម្ចាស់ក្លិនអោយ​បានដឹងនិង​យល់​ពីអារម្មណ៍ស្នេហាមួយនេះផង ………។



 ដំណាលរឿងមានដូចតទៅ

រិទ្ធគឺជាបុរសកំពូលម្នាក់ដែលមានវត្តមានជាព្រាននារីផ្អើល មុខសៀវភៅ កាលពីទសវត្ស ទំព័រ​មុខ​សៀវភៅទើបតែសម្ភោធ ទាំងក្នុងក្រុមនិងនៅទំព័រ នរណាក៏ស្គាល់គាត់ដែរ ។ និយាយ​នៅក្នុង​ក្រុម​មាន​ស្រីមិនតិចទេដែលជជែកលេងជាមួយគាត់តាម សេចក្តីអធិប្បាយ និងការជជែកកំសាន្ត តាម​វោ​ហា​ស័ព្ទនិងថ្មីមាត់ជាព្រាននារីរបស់គាត់បានធ្វើអោយស្រីៗជាប់ចិត្តលង់ស្នេហ៍មិនតិចទេ ក្នុងនោះរក្សាក៏ជានារីម្នាក់ដែលជាប់ពាក់ព៍ន្ធនិងគាត់ដែរ ។ និយាយពីរក្សា នាងជា​នារីម្នាក់​ដែល​មានរូប​រាងស្អាត់ កំពស់ ១៦០ សេអឹម ទំងន់ ប្រហែល ៥០ ខេជី ទំហំដើមទ្រូង ៣២ អេចឌី (ស្រង់​តាមសំដីគាត់ប្រាប់) ហើយនាងចូលចិត្តបង្ហោះរូប ខ្ជូតៗ បង្អួតគេណាស់អាងតែនាងស្អាត ហើយ​នាង​តែងតែអធិប្យាយលើរូបរបស់រិទ្ធដែលចូលចិត្តផុសរូបផឹកស៊ី ដោយនិយាយថា ម៉េចមិន​ហៅ​នាងផង ចាំនោះចាំមិនដែលហៅគេទៅដែរទេ ។។។។ ថ្ងៃមួយវាសនាចៃដន្យក៏មកដល់ រិទ្ធនិង​មិត្ត​កំពូល​ព្រានម្នាក់ទៀតឈ្មោះ (សូមមិននិយាយព្រោះជាអេតមីន ហាសហាស អ្នកអាន​គិត​ទៅ​ថា​ជាអ្នកណា?) ពួកគេបានទៅផឹកនៅកន្លែងមួយតែពីរនាក់ ដាក់បាន២ទៅ៣​កែវក៏មាន​អារម្មណ៍​ថា​អប់សុខក៏ថតផុសរូបផឹកស៊ីមួយក្នុងក្រុម ភ្លាមនោះរក្សា ចេញមកភ្លេត អធិប្បាយ​ពីក្រោមដូច​សព្វ​មួយ​ដង (បានតែផុសមិនដែលហៅ ប្រុសចិត្តអាក្រក់) បុច ! ត្រូវខ្នាចរិទ្ធងាកមើលមិនគ្នា ហើយ​ពោល​ថា យី ! រក្សា គង់តែអត់មានលេខទេអ្ហា គង់អី ……… ភ្លាមនោះមិនគេក៏តប បើអ្ហែង​អត់​អញ​មាន (ម៉ាំង! ចំប្លង់ហើយពេលនេះ ពកអូនប៉ុណ្ណា ហេ! ) ឆាប់ចុចទៅភ្លាមទៅ ៖ ក្រើង ក្រើង តារ៉េត តេត ………… !!!!



រក្សា ៖ អាយូ ! ណាគេហ្នឹង?
រិទ្ធ ៖ បង រិទ្ធហា នៅណាហ្នឹងអូន ?
រក្សា៖ អូ ! នៅផ្ទះតើបង
រិទ្ធ៖ អូយ ធ្លាប់ឃើញតែរូបមិនដែលលឺសំលេង ដល់បានស្តាប់សំលេងអូនពិរោះម្លេះ
រក្សា ៖ ហឹស ! មិនបាចបញ្ចូលទេ គេដឹងរឿងបងឯងអស់ហើយ ពីណាក៏ថាបងឯងព្រានដែរ
រិទ្ធ ៖ ហឹស មិនចង់អូសក្រឡានិយាយច្រើនទេ តេទៅចង់សួរថាមកបានអត់ កុំអោយគេថាយើងបានតែមាត់
រក្សា ៖ ហើយបងឯងនៅណា នៅប៉ុន្មានក្បាល អូចាឡំប៉ាម៉ាននាក់?
រិទ្ធ ៖ បងនៅ ………… ចុច……ចុច
រក្សា៖ អូ នៅជិតទះញុមដែរ តែញុមទៅតាម៉ាភ្លេតទេ ហើយញុមអស់ផឹកទេណា
រិទ្ធ៖ អាតែមកម៉ាភ្លេកក៏បានដែរ …………

ដប់ប្រាំនាទីរក្សាក៏មកដល់ …………

អេតមីន ៖ អារិទ្ធ នុស ម៉ោហើយ ខ្មៅម្លេះអ្ហា
រិទ្ធ៖ អាណាដឹងអ្ហា ធ្លាប់ឃើញតែរូបដូចតែគ្នាហ្នឹង
រក្សា ៖ បង រិទ្ធ មុខនៅក្រៅ ចាស់ម្លេះ ! ហាសហាស
រិទ្ធ៖ បើបងមិនចាស់ម៉េចអូនហៅបងថាបង ម្យ៉ាងបងមិនហ៊ានតែខ្លួនក្មេងទេខ្លាចអូនហៅអា
រក្សា ៖ ហឹស បានសំដីណាស់បងឯង ………

ការផឹកស៊ីក៏ចាប់ផ្តើមរលូន រក្សាចាប់ពីផឹកជីបៗ ដល់ផឹក ដាច់ៗ សំដីចាប់ផ្តើមតាប៉ែតោ ចំណែង តួអង្គខាងប្រុសភ្នែករាងធ្លាក់ក៏ចាប់ផ្តើមមើលឃើញរក្សាស្អាត (តាមពិតគេស្អាតមែននឹង) ពីរនាក់ហៀទឹកមាត់ចង់ គីម៉ឈិ ព្រោះរក្សាពាក់អាវកធំ លេងនីនី ៣២ នាងកណ្តាលវាល ( បងរិទ្ធខ្ញុំសាវឹងហើយ បងឯងអ្នកហៅខ្ញុំមកត្រូវជូនខ្ញុំទៅវិញ ) នោះ ត្រូវខ្នាចមួយទៀតហើយ រិទ្ធញញឹមបិទមាត់មិនជិតព្រោះបានឈ្នះក្តី លើអេតមីនដោយមិនបាច់ប្រឹង ………… ។



ចាប់ផ្លៀម គេចាប់ចេញដំណើរទៅផ្ទះ ពេលមកគេមកពីនាក់ តែដល់ពេលទៅវិញ អេតមីនទៅម្នាក់ឯង រិទ្ធឌុបរក្សា បណ្តើរគ្នា ………… ត្រុយ ៗ ……… មិនអោយយូរការរិទ្ធវាយភ្នែកអោយអេតមីន អេតមិនដឹងម៉ោ បង្អន់ល្បឿនបទក្រោយប្រុយ ! គ្រាន់តែបានអេតមីនភ្លាម រក្សាក៏ងើបឡើង ( បងរិទ្ធ ញូមចូលផ្ទះអត់បានទេ ព្រោះយប់ហើយ អោយញុមទៅគេងផ្ទះបងឯងដែរមក ) នោះ ខាងស្រីដូចដឹង មិនបាច់ប្រឹងគេអោយស្រាប់ ។។។ ឆ្វាច់ដល់ផ្ទះសំណាក់បាត់ ……………

រក្សា ៖ បងរិទ្ធ បងអេតមីនទៅណាបាត់ហើយ
រិទ្ធ៖ អឺ ៗ វាទៅដេកខាងនោះបាត់ហើយ
រក្សា ៖ និយាយអោយហើយណា តាហ៊ានញ៉េញ៉ៃ ញុមប្រកាសអោយខ្មាសគេពេញក្រុមតាម៉ង

អុញនោះ! មួយម៉ាត់នេះធ្វើអោយរិទ្ធអន់ចង់ ព្រោះបើនាងហ៊ានផុសក្នុងក្រុមច្បាស់ជាងាប់មិនខានព្រោះក្នុងក្រុមស្រីស្នេហ៍គាត់មិនតិចទេ ……… ពេលនោះរិទ្ធក៏នឹកក្នុងចិត្តថា ណាស់ហើយអោយនាងរួចខ្លួនម្តងចុះ មិនបាច់ធ្វើអីទេយប់នេះ ។ ដោយអស់កំលាំងផងស្រវឹងបងគេក៏ដេកលក់ដល់ភ្លឺ ភ្លឺឡើងគេក៏ជូនរក្សាទៅផ្ទះ ។ ចាប់ពីពេលនោះមករក្សាបានចាត់ទុករិទ្ធគឺជាបុរសត្រឹមត្រូវហើយគោរពរិទ្ធដូចបងប្រុស …………៕
(ចប់)




loading...

ពេញនិយម