១- កុំខ្លាច ការចាប់ផ្ដើមសារជាថ្មី ហើយកុំទៅខ្វល់ក្រសែភ្នែកអ្នកដទៃ ដរាបណាដែលយើងនៅមានខ្យល់ដង្ហើមដក តាមច្រមុះរបស់ខ្លួនឯង។
២- អ្នកដទៃមិនផ្ដល់ឱកាសឲ្យយើង មិនគួរឲ្យសោកស្តាយស្មើនឹងយើង ពុំបានផ្ដល់ឲ្យឱកាសខ្លួនឯងនោះឡើយ។
៣- ភាពជាកញ្ចក់មិនធ្លាប់មើលងាយបុគ្គលណាមួយ មានតែមនុស្សដែលមិនជឿជាក់លើចិត្តខ្លួនឯងប៉ុណ្ណោះ ដែលមើលងាយខ្លួនឯង។
៤-មនុស្សឆ្លាតពុំមែនជាអ្នកដែលឈ្នះក្នុងការប្រកែកឈ្លោះទេ តែមនុស្សឆ្លាតគឹជាអ្នកដែលដើរចេញឆ្ងាយ ពីការប្រកែកឈ្លោះ តាំងពីការចាប់ផ្ដើមម៉្លេះ។
៥- មនុស្សដែលប្រើជីវិតស័ក្ដិសមតម្លៃគឺ មនុស្សដែលបានធ្វើ ក្នុងរឿងដែលចង់ធ្វើ ពុំមែន ដោយសារតែបានធ្វើ ក្នុងរឿងដែលអ្នកដទៃចង់ឲ្យធ្វើទេ។
៦- កុំធ្វើជាមនុស្សពូកែ ដែលអត់ទឹកចិត្ត តែចូរធ្វើជាមនុស្សធម្មតាទូទៅ ដែលមានទឹកចិត្ត និងគ្មានភាពអាត្មានិយម។
៧- សម្លឹងមើលបញ្ហាឲ្យដូចជាគ្រាប់ខ្សាច់ ទោះជានឹងច្រើនមហាសាលក៏ដោយ ប៉ុន្តែគ្រាប់នីមួយៗនៅតែតូចល្អិតល្អោច។
៨- ពុំមានអ្នកណាល្អឥតខ្ចោះ ឬល្អគ្រប់ដប់នោះទេ ព្រោះថ្នាក់ដល់ខ្មៅដៃ ក៏នៅតែមានជ័រលុបដែរ។
៩- អ្នកណានឹងមើលងាយយើង ក៏បណ្ដោយឲ្យគេមើលងាយទៅចុះ តែចូរទន្ទេញឲ្យចាំក្នុងចិត្តថា យើងនឹងមិនមើលងាយខ្លួនឯងជាដាច់ខាត៕
ប្រភព៖ អត្ថបទត្រូវចិត្ត