តារាសម្តែងស្រីស៊ិចស៊ី ដែលត្រូវបានគេដឹងថា ជាបងប្អូនជីដូនមួយ នឹងតារាចម្រៀង មាស សុខសោភា គឺកញ្ញា សុខ មុន្នីពិសី បានផ្ដល់ចំណីអារម្មណ៍ថ្មីដល់ អ្នកនៅក្នុងបណ្ដាញសង្គម ដោយបង្ហោះរូបភាពប៊ីគីនី ជាច្រើនប៉ុស្តិ៍។
ថ្មីៗនេះ តារាស្រីចូលចិត្តបង្អួតសាច់ខ្ចីសឹងគ្រប់ពេល កញ្ញា សុខ មុនី្នពិសី បានធ្វើដំណើរកម្សាន្ដទៅប្រទេសថៃ ជាមួយនឹងមិត្តភក្តិស្រីៗប៉ុន្មាននាក់របស់នាង។ អ្វីដែលសំខាន់ តារាស្រីរូបនេះ គឺពិតជាមិនភ្លេច ក្នុងការបង្អួតសម្រស់ដើមទ្រូង ជាមួយនឹងឈុតប៊ីគីនីរឹបរាង ពណ៌ខ្មៅក្រឡារបស់នាងនោះទេ នៅក្នុងអាងហែលទឹក និងលើឆ្នេរសមុទ្រ។
គួររំលឹកផងដែរថា នេះមិនមែនជាលើកទី១ សម្រាប់ កញ្ញា មុនី្នពិសី ដែលហ៊ានចាយសម្រស់ស្លៀកឈុតស៊ិចស៊ី ទាក់ភ្នែកមហាជនរាប់រយនាក់នោះទេ ពោលគឺនាងតែងស្លៀកពាក់បែបនេះជារឿយៗ រាល់ពេលនាងចេញទៅ ដើរកំសាន្តតាមឆ្នេរសមុទ្រ ក្នុងស្រុក និងក្រៅស្រុក និងនៅក្នុងឱកាសពិធីបុណ្យជប់លៀងសំខាន់នានា ដូចជាថ្ងៃខួបកំណើតនាងជាដើម៕
ខាងក្រោមនេះ ជារូបភាពរបស់ កញ្ញា មុន្នីពិសី ដែលផ្ដិតឡើងក្នុងដំណើរកម្សាន្ដ ក្នុងប្រទេសថៃនាពេលថ្មីៗនេះ៖
ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា តារាសម្តែងសិចស៊ី ស្រស់ស្អាត កញ្ញា សុខ មុន្នីពិសី ត្រូវបុរសសម្បូរទ្រព្យម្នាក់ សារភាពសុំស្រឡាញ់ដោយត្រង់ៗ តែគ្មានចម្លើយ។
ស្របពេលដែល ភាពហ៊ឺហារលេងខ្លួនសិចស៊ី និងប្រើប្រាស់សម្ភារៈសុទ្ធសឹង តែជារបស់ៗថ្លៃៗនេះដែរ កញ្ញា សុខ មុន្នីពិសី ក៏ផ្តើមលេចធ្លាយចំហាយស្នេហ៍ ជាមួយបុរសសម្បូរទ្រព្យស្តុកស្តម្ភ និងមានមុខមាត់ក្នុងសង្គមម្នាក់ ដែលភាគច្រើនពួកគេ តែបង្ហាញមុខតាមរយៈសកម្មភាព សប្បុរសធម៌រួមគ្នា។
ប្រភពពីមាត់ចាបមាត់ព្រាប បានខ្សឹបខ្សៀវគ្នាថា តារាសម្តែង កញ្ញា សុខ មុន្នីពិសី ទទួលបានការសារភាពស្នេហ៍ ដោយត្រង់ៗពីសំណាក់បុរសម្នាក់ ខាងលើនេះ។ ប៉ុន្តែជាការឆ្លើយតប គេពុំទាន់ដឹងថា មុន្នីពិសី យល់ព្រមទទួលយកស្នេហ៍នេះ ឬមួយយ៉ាងណាទេ គ្រាន់តែគេដឹងថា អ្នកទាំងពីហាក់មានភាពស្និទ្ធស្នាលគ្នា ខុសប្លែកពេលមុនៗ។
សូមបញ្ជាក់ថា តារាសម្តែងស្រី កញ្ញា សុខ មុន្នីពិសី កាលពីពេលកន្លងមក ធ្លាប់បែកធ្លាយដំណឹងស្នេហ៍ ជាមួយបុរសម្នាក់មានវ័យ២៨ឆ្នាំ ជាមន្រ្តីប៉ូលិសពាក់ស័ក្តិ២ បម្រើការងារចល័តតាមខេត្តមិនតែប៉ុណ្ណោះកាលនោះ នាងក៏បានទទួលស្គាល់ការពិត និងបង្ហាញឲ្យឃើញពីសកម្មភាពស្និទ្ធស្នាល ផ្អែមល្ហែមជាមួយគ្នាផងដែរ តែក្រោយមកចំណងស្នេហ៍នេះ ហាក់មានភាពប្រួលប្រែ បញ្ច្រាស់ទិសគ្នាទៅវិញ៕