សូមបញ្ជាទិញផលិតផលដើម្បីសម្រស់ និងសុខភាព

loading...

Wednesday, September 14, 2016

ស្ត្រី​អត់​កូនដោយសារ​អ្វី​?

ក្នុងករណីភាគច្រើន ស្ត្រីមិនអាចមានកូនបាន បង្កឡើងដោយបញ្ហាការមិនបញ្ចេញមេជីវិតញី។ គ្មានការបញ្ចេញមេជីវិតញី នោះមានន័យថា ការបង្កកំណើតក៏គ្មាននោះដែរ។ រោគសញ្ញាមួយចំនួនដែលស្ត្រីនឹងមិន បញ្ចេញមេជីវិតញីតាមធម្មតារួមមាន ការមករដូវមិនទៀងទាត់ ឬការមិនមករដូវ។


បញ្ហាការបញ្ចេញមេជីវិតញី ជារឿយៗបង្កឡើងដោយជំងឺដុំគីសនៅអូវែ។ ជំងឺនេះ គឺជាបញ្ហានៃអស្ថេរភាពអ័រម៉ូន ដែលអាចរំខានដល់ការបញ្ចេញមេជីវិតញីបាន។ វាគឺជាមូលហេតុធំបំផុតនៃបញ្ហាគ្មានកូនរបស់ស្ត្រី។
មូលហេតុដែលកម្រនឹងជួបនៃបញ្ហាគ្មានកូនចំពោះស្ត្រីរួមមាន ៖
– ការស្ទះបំពង់ដៃស្បូន ដែលត្រូវបានបង្កឡើងដោយការរលាកនៅតំបន់អាងត្រគាក ជំងឺរលាកស្បូន ឬការវះកាត់កូនក្រៅស្បូន
– បញ្ហារាងកាយដែលពាក់ព័ន្ធទៅនឹងស្បូន
– ដុំនៅនឹងស្បូនដែលមិនមានជាដំុមហារីក។
យ៉ាងណាមិញ មានកត្តាជាច្រើនច្រើនដែលអាចធ្វើអោយផ្លាស់ប្តូរដល់សមត្ថភាពរបស់ស្ត្រីក្នុងការមានកូនដូចជា ៖
– អាយុកាន់តែចាស់
– បញ្ហាស្ត្រេស
– ទទួលទានអាហារមិនគ្រប់គ្រាន់
– ហាត់កីឡាកាយសម្ព័ន្ធ
– លើសទម្ងន់ ឬស្គមពេក
– ជក់បារី
– ផឹកស្រាច្រើន
– មានជំងឺកាមរោគ
– មានបញ្ហាសុខភាពដែលបណ្តាលអោយប្រែប្រួលអ័រម៉ូន៕


loading...

ពេញនិយម