សូមបញ្ជាទិញផលិតផលដើម្បីសម្រស់ និងសុខភាព

loading...

Tuesday, September 13, 2016

តើមានអ្វីកើតឡើងនៅពេលយកខ្ទឹមសដាក់ចូលក្នុងត្រចៀកពេញមួយយប់? នេះគឺជាហេតុផល

តើប្រហែលជាមិនដែលគិតនោះទេ ថាខ្ទឹមសពិតជាមានប្រយោជន៏ហួសថ្លែងទៅទៀត។វាត្រូវបានគេដាំនៅគ្រប់ទិសទីពាសពេញពិភពលោក ហើយវាជាគ្រឿងផ្សំធ្វើម្ហូបដ៍មានប្រជាប្រិយភាពក្នុងការចំអិនម្ហូបនានាក៍ព្រោះតែវាក្លិនឈ្ងុយនិងរសជាតិឆ្ងាញ់របស់វា។ ប៉ុន្តែក្រៅពីនេះ វិទ្យាសាស្រ្តទំនើបទើបតែ អះអាងបញ្ជាក់ថា វាមានអត្ថប្រយោជន៍ជាច្រើនសំរាប់សុខភាពលោកអ្នក។
ជីវជាតិដែលទទួលបានពីការបរិភោគខ្ទឹមស គឺត្រូវបានគេដឹងថាបានជួយពង្រឹងដល់ប្រព័ន្ធភាពស៊ាំរបស់រាងកាយយើង។
ប្រសិនបើអ្នកឧស្សាហ៍មានជំងឺគ្រុនផ្តាសាយ អ្នកគ្រាន់តែបន្ថែមបរិមាណខ្ទឹមស អោយបានច្រើនជាងមុនក្នុងអាហាររបស់អ្នកនោះអ្នកនឹងដឹងពីអត្ថប្រយោជន៍មិនខាន។ខ្ទឹមសក៍មានប្រសិទ្ធភាពក្នុងការបំបាត់ការឈឺចាប់នានាដូចជា ឈឺត្រចៀកនិងឈឺក្បាលផងដែរ។
វិធីសាស្រ្តក្នុងការប្រើខ្ទឹមសស្រស់ដើម្បី បំបាត់ការឈឺចាប់ក្នុងត្រចៀកក្នុងរយះពេលតែ 15 នាទី ហើយអ្នកនឹងជាសះស្បើយក្នុងរយះពេលតែ 48 ម៉ោងប៉ុណ្ណោះ ៖
– កាត់ខ្ទឹមសស្រស់ជារាងឆ្នុកតូចមួយល្មមត្រចៀករបស់អ្នក
– ខ្ចប់ចំនិតខ្ទឹមសនោះជាមួយនឹងក្រដាសជូតមាត់
– ដាក់កញ្ចប់ខ្ទឹមសដែលខ្ចប់នោះទៅក្នុងត្រចៀករបស់អ្នក។ អ្នកមិនចាំបាច់សង្កត់វាទៅជ្រៅពេកទេ គ្រាន់តែដាក់អោយវានៅជាប់នឹងត្រចៀកទៅបានហើយ
វាល្អបំផុតគឺដាក់វាមុនពេលអ្នកចូលគេង ហើយទុកអោយខ្ទឹមសនោះនៅជាប់នឹងត្រចៀករបស់អ្នកពេញមួយយប់។ វាប្រហែលជាអាចនឹងជ្រុះចេញពីត្រចៀករបស់អ្នកនៅពេលដែលអ្នកគេងរើនាពេលយប់ជ្រៅ ប៉ុន្តែមិនមែនជាបញ្ហានោះទេ ព្រោះយ៉ាងហោចណាស់វាបានជានៅក្នុងត្រចៀករបស់អ្នកពីរបីម៉ោងដែរ។ ហើយដែររយះពេលប៉ុននេះគឺគ្រប់គ្រាន់ហើយ៕
loading...

ពេញនិយម