១. នាំនាងចេញទៅញ៉ាំអាហារខាងក្រៅ
ការនាំនាងទៅញ៉ាំអាហារខាងក្រៅប្រាកដជាធ្វើឱ្យនាងចាប់អារម្មណ៍លើអ្នក។ នាំនាងចូលភោជនីយដ្ឋាន ហើយឱ្យនាងដឹងថា នាងជាមនុស្សពិសេសរបស់អ្នក។ អ្នកក៏អាចអញ្ជើញនាងទៅផ្ទះរបស់អ្នកផងដែរ។ ប្រសិនបើអ្នកទទួលនាងនូវអាហារដែលអ្នកបានធ្វើឱ្យផ្ទាល់ដៃ នាងនឹងកាន់តែស្រឡាញ់អ្នក។
២. ឱ្យនាងបានដឹងពីមហិច្ចតារបស់អ្នក
មនុស្សស្រីតែងតែចង់ដឹងពីមហិច្ចតាគូស្នេហ៍របស់នាង។ ប្រាប់នាងពីក្តីសុបិន្ត និងគោលបំណងរបស់អ្នក។ ធ្វើឱ្យនាងប្រាកដថា អ្នកមានទំនុកចិត្តគ្រប់គ្រាន់អាចដឹកនាំជីវិតឱ្យមានន័យ។
៣. ថែសុខភាពឱ្យបានល្អ
នារីៗសម្លឹងមើលរាល់អ្វីៗទាំងអស់នៅក្នុងខ្លួនបុរស។ ខ្យល់ដង្ហើម និងធ្មេញសស្អាតរបស់អ្នកអាចធ្វើឱ្យទាក់ទាញចិត្តរបស់នាង។
៤. សិក្សាពីភាពរ៉ូមែនទិចបន្តិច
នាងចង់ឃើញអ្វីមួយដែលអ្នកធ្វើឱ្យនាងភ្ញាក់ផ្អើល។ ប្រសិនបើអ្នកទាំងពីរចូលក្លឹប រាំជាមួយគ្នា។ នាងនឹងមានអារម្មណ៍កាន់តែល្អប្រសើរ ប្រសិនបើអ្នកចេះរាំ។ ត្រូវចេះមានភាពរ៉ូមែនទិច តែកុំឱ្យហួសដែនកំណត់។
៥. ចំណាយពេលវេលានៅជាមួយនាង
អ្វីដែលមនុស្សស្រីចូលចិត្តនោះគឺ ការអង្គុយនៅកន្លែងត្រជាក់ហើយស្ងាត់។ អ្នកទាំងពីរអាចចែករំលែកគំនិត និងបទពិសោធន៍លើបញ្ហាមួយចំនួន។ ស្តាប់នាងឱ្យបានច្រើន។ នេះអាចជាភាពទាក់ទាញចិត្តរបស់មនុស្សស្រីខ្លាំងបំផុត។
៦. ថែរក្សារាងឱ្យបានស្អាត
មនុស្សស្រីចូលចិត្តបុរសៗដែលស្រឡាញ់ការហាត់ប្រាណ។ សុខភាពបុរសអាចយកឈ្នះលើបេះដូងមនុស្សស្រីបាន។
៧. ស្លៀកពាក់ឱ្យបានស្អាត
មនុស្សស្រីស្រឡាញ់បុរសៗដែលស្លៀកពាក់ស្អាត។ ការបានឃើញអ្នកស្លៀកពាក់បានសមរម្យ នាងនឹងចាប់ចិត្តមកលើអ្នក។
៨. ក្លិនខ្លួនក្រអូប
បុរសៗដែលសង្សារ និងក្លិនខ្លួនក្រអូបអាចឆក់យកបេះដូងរបស់មនុស្សស្រីបានយ៉ាងងាយ។ ក្លិនខ្លួនរបស់អ្នកដើរតួនាទីសំខាន់ក្នុងការទាក់ចិត្តមនុស្សស្រី។
៩. នៅជាមួយនាងជានិច្ច មិនថាពេលណានាងត្រូវការអ្នកឡើយ
មនុស្សស្រីតែងតែចង់បានបុរសម្នាក់មកការពារនាង។ ប្រសិនបើអ្នកអាចមើលថែនាងបាន មិនថា ពេលណា ទីណាដែលនាងត្រូវការអ្នក នាងនឹងស្រឡាញ់អ្នក។
១០. ចេះគួរសម និងមានសីលធម៌
ការគួរសមជាគុណតម្លៃធំបំផុតរបស់មនុស្សដែលគួរប្រកាន់ខ្ជាប់។ កុំភ្លេចថា មនុស្សស្រីសម្គាល់មើលរាល់ពាក្យសម្តី និងអាកប្បកិរិយាទាំងអស់របស់អ្នក។ ការចេះដាក់ខ្លួន, ភាពគួរសម…ជាគុណសម្បត្តិមួយដែលធ្វើឱ្យមនុស្សស្រីពេញចិត្តនឹងអ្នក៕