សូមបញ្ជាទិញផលិតផលដើម្បីសម្រស់ និងសុខភាព

loading...

Thursday, September 15, 2016

“ខ្សែជីវិត” របស់យូរី ទទួលបានការចាប់អារម្មណ៍ច្រើន (មានវីដេអូ)

ស្នាដៃបទចម្រៀង និងខ្សែវីដេអូថ្មីជាប្រភេទសាច់រឿង របស់តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ គឺកញ្ញា យូរី បានចេញជាផ្លូវការហើយជាមួយនឹងសន្ទុះនៃការចាប់អារម្មណ៍ខ្លាំង។ ស្នាដៃថ្មីនេះត្រូវបានគេរំពឹងថា នឹងកាន់តែធ្វើឲ្យប្រជាប្រិយភាពតារាចម្រៀងរូបនេះកាន់តែហក់ឡើង។

អស់រយៈពេល៤ឆ្នាំហើយដែលតារាចម្រៀងវ័យក្មេង កញ្ញាយូរីបានប្រឡូកក្នុងអាជីពសិល្បៈ។ ទោះមិនទាន់ឡើងដល់កម្រិតកំពូល ក៏តារាស្រីវ័យ២០ឆ្នាំរូបនេះអាចស្រូបបានអ្នកគាំទ្រច្រើនពិសេសក្រុមយុវវ័យ។ តារាស្រីរូបនេះបញ្ជាក់ថា កន្លងមកអ្នកគាំទ្រ នាងច្រើនតែនិយមចូលចិត្តបែបបទនៃការច្រើនបែបក្រម៉ិចក្រម៉ើម Cute Cute ប៉ុន្តែថ្មីនេះស្របតាមការសំណូមពររបស់អ្នកគាំទ្រ និងចង់ផ្លាស់ប្តូររស់ជាតិនៃការច្រៀងនិងសម្តែង នាងនិងផលិតកម្មបានសម្រេចចិត្តផលិតបទចម្រៀងនិពន្ធភ្លេងថ្មី និងបទចម្រៀងមនោសញ្ចេតនាជាមួយនឹងសាច់រឿងបែបវែងបន្តគ្នាមួយឈ្មោះថា”ខ្សែជីវិត” ដែលមានបទចម្រៀងខ្ញុំច្រៀង៤បទមានដូចជាបទ”ចង់បោះបង់បមកពីឈឺចាប់” “Happy Birthday សង្សាចាស់” “ទ្រូងឆ្វេងនៅស្រលាញ់ ទ្រូងស្តាំស្អប់បង” និងបទ”ចេះMake Up ក្រោយពេលបែកបង” ដែលសុទ្ធតែទទួលបានការគាំទ្រច្រើនពីទស្សនិកជនក្រោយពីចេញជាស៊ីឌីកន្លងមក។ នាងបញ្ជាក់ដែរថា ការថតបទចម្រៀងជាប្រភេទសាច់រឿងនេះមានការលំបាកខ្លាំងហើយក៏មានឈុតឆាកខ្លះប្រឈមនឹងគ្រោះថ្នាក់ដែរដូចឈុតដែលនាងថតនៅជិតមាត់ជ្រោះជាដើម។ ទោះជាយ៉ាងណានាងសប្បាយចិត្តដែលស្នាដៃសិល្បៈចុងក្រោយនេះលេចចេញជារូបរាងនិងទទួលបានការគាំទ្រច្រើនពីទស្សនិកជន។  នាងថា បទចម្រៀងនេះបានផលិតចេញជាប្រភេទខ្សែរឿងដែលបានសម្រិតសម្រាំងថត ពីផលិតករមានបទពិសោធន៍នៅផលិតកម្មសាន់ដេផ្ទាល់ ហើយនាងសង្ឃឹមថានឹងទទួលបានជោគជ័យខ្លាំងនៅពេលចេញលក់នៅលើទីផ្សារ។
គួរបញ្ជាក់ដែរថា បទចម្រៀងនេះដឹកនាំសម្តែងដោយ លោក RED  និងចូលរួមសម្តែងដោយកញ្ញា យូរី ផ្ទាល់ រួមជាមួយនឹងតារាសម្តែងប្រុសស្រីល្បីឈ្មោះជាច្រើនរូបទៀតដូចជាកញ្ញា ហេង ស្រីពេជ្រជាដើម៕




​​​   





    





loading...

ពេញនិយម