ហេតុអ្វីបានប្រុសវ័យចំណាស់ចង់ជាប្រពន្ធក្មេង ហើយស្អាត? បុរសៗសម្បូរទ្រព្យចំនួនតែងតែសុបិន្តចង់បានប្រពន្ធដែលស្រស់ស្អាត និងសិចស៊ីបំផុត។ ព្រោះពួកគេចូលចិត្តបង្ហាញ ឬបង្អួតដល់មនុស្សដទៃឱ្យដឹងថា ត្បិតតែខ្លួនចាស់បន្តិចមែនតែមានពន្ធក្មេង ហើយស្អាតថែមទៀ។
ប៉ុន្តែការជ្រើសរើសប្រពន្ធ ក្មេងជាងខ្លួនខ្លាំងពេក ហើយស្អាតពេកតែងតែគ្មានក្តីសុខនោះឡើយ ព្រោះមិនយូរមិនឆាប់ទេ នាងនឹងដឹងខ្លួន ហើយអាចបែបចិត្តទៅស្រឡាញ់អ្នកថ្មីដែលស្រស់ស្អាតដូចគ្នា។
អ្នកដឹងទេថា តើបុរសៗចង់បានអ្វីខ្លះពីភរិយា? ជាទូទៅ បុរសចង់បានស្នេហាមួយដែលស្មោះស្ម័គ្រ, មានការគាំទ្រ, មើលថែ និងការព្រួយបារម្ភ ប៉ុន្តែបុរសៗមួយចំនួនគ្រាន់តែចង់បានប្រពន្ធដែលមានសម្រស់ស្រស់ស្អាត ហើយសិចស៊ីតែប៉ុណ្ណោះ។
ពួកគេចង់អួត
បុរសៗមួយចំនួនតែងតែបង្អួតភរិយាស្រស់ស្អាត នៅពេលពួកគេចូលរួមក្នុងសង្គម។ ពួកគេមានអារម្មណ៍ថា ខ្លួនគេជាអ្នកមាន និងមានអំណាច នៅពេលពួកគេមានភរិយាស្រស់ស្អាតបង្ហាញដល់មហាជន។ ពួកគេគួរតែដឹងថា ភរិយាមិនមែនជាឧបករណ៍សម្រាប់បង្ហាញអ្នកណាម្នាក់ឡើយ។
និមិត្តរូប
បុរសៗមួយចំនួនចាត់ទុកភរិយាខ្លួនជានិមិត្តរូប។ ពួកគេនឹងមានអារម្មណ៍មិនល្អ ប្រសិនបើគ្មានវា ហើយនេះជាមូលហេតុធ្វើឱ្យពួកគេរកនារីស្រស់ស្អាតសម្រាប់ជីវិតរបស់ពួកគេ។
ពួកគេចង់បញ្ជោរ
បុរសៗចំណាយពេលវេលាដើម្បីទាក់ទាញភរិយាក្មេងស្រស់ស្អាត ដោយចង់បានការបញ្ជោរពីនាង។ នេះនឹងផ្តល់ឱ្យពួកគេខ្ពង់ខ្ពស់ ហើយសមជាបុរស។
ដើម្បីផ្តល់ក្តីសុខឱ្យយគេ
បុរសៗមានការប្រុងប្រយ័ត្នក្នុងការរើសភរិយាដែលក្មេង ហើយស្រស់ស្អាតណាស់។ ពួកគេចង់បានមនុស្សស្រីដែលអាចផ្តល់ក្តីសុខឱ្យគេបានច្រើន។
ធ្វើឱ្យគេមានអារម្មណ៍ថានៅក្មេង
ពិតណាស់ នៅពេលអ្នកចាស់ ហើយភរិយារបស់អ្នកក្មេង អ្នកនឹងទំនោរទៅរកភាពក្មេងដែរ ព្រោះអ្នកនឹងគិតថា នាងចាប់អារម្មណ៍នឹងបុសដូចជារូបអ្នក។
នាងនឹងមិនដែលនិយាយថា ទេ
ភរិយាប្រភេទនេះទាមទារតម្រូវការសម្រាប់នាង។ ប៉ុន្តែបុរសៗមួយចំនួនសុបិន្តចង់បានភរិយាក្មេង ហើយស្អាត ដែលមិននិយាយថា ទេ សូម្បីតែនៅពេលគាត់មិនពេញចិត្តនឹងនាងក៏ដោយ។
ដើម្បីទទួលបានភាពទាក់ទាញ
នៅពេលមនុស្សស្រីក្មេងអង្គុយលើភ្លៅបុរសចាស់ គាត់នឹងមានអារម្មណ៍ថា ខ្លួនឯងមានភាពទាក់ទាញ។ គាត់នឹងគិតថា មនុស្សស្រីម្នាក់នេះលង់នឹងសម្រស់ និងភាពជាបុរសរបស់គាត់ បើទោះបីជាមានហេតុផលផ្សេងក៏ដោយ៕