តើអ្នកគិតពីគុណវិបត្តិរបស់ស្រោមអនាម័យដែរឬអត់? វាអាចបណ្តាលឱ្យស្បែកអាអូនតូចបុរសអាឡាក់ហ្ស៊ី និងអាចធ្វើឱ្យអសមត្ថភាពផ្លូវភេទក្នុងពេលបង្កាត់ភ្លើងស្នេហ៍។ បុរសៗជិត ៩៩%នៅលើពិភពលោកបានប្រើស្រោមអនាម័យ ហើយនៅសល់ ១% មិនប្រើវា។
បុរសៗ ៩៩% រួមភេទមិនអាចអត់ស្រោមអនាម័យបានឡើយ។ អ្នកប្រហែលមានភាពភ័យខ្លាចបន្តិច ព្រោះបុរសគ្រប់រូបជ្រើសរើសប្រើវា ដើម្បីការពារពីការមានផ្ទៃពោះ និងជំងឺឆ្លងតាមការរួមភេទ។ ខាងក្រោមនេះជាមូលហេតុដែលអ្នកគួរតែគិតថា ការប្រើស្រោមអនាម័យពិតជាធ្វើឱ្យខ្ជះខ្ជាយពេលវេលា និងប្រាក់កាស៖
ស្រោមអនាម័យពិតជាគ្រោះថ្នាក់
តើអ្នកដឹងទេថា ហេតុអ្វីបានជាស្រោមអនាម័យគ្រោះថ្នាក់? ប្រសិនបើអ្នកមិនបានពាក់ស្រោមអនាម័យដែលមានទំហំត្រឹមត្រូវទេនោះ វាអាចរអិលចេញយ៉ាងងាយ ក្នុងពេលកំពុងរួមរ័ក្ស។ ការធ្វេសប្រហែសនេះនឹងបណ្តាលឱ្យស្ត្រីមានផ្ទៃពោះ និងឆ្លងមេរោគតាមរយៈការរួមភេទ។
វាប៉ះពាល់ដល់អារម្មណ៏
គុណវិបត្តិនៃការប្រើស្រោមអនាម័យ គឺនឹងបំផ្លាញអារម្មណ៍។ មនុស្សស្រីភាគច្រើនមិនចូលចិត្តឱ្យដៃគូរបស់នាងប្រើស្រោមអនាម័យនេះទេ។
អាឡាក់ហ្ស៊ីអាអូនតូច
អ្នកងាយនឹងកើតកន្ទួលរមាស់ ប្រសិនបើស្រោមអនាម័យមិនត្រូវនឹងស្បែករបស់អ្នក។ ជាធម្មតា បុរសៗដែលមានស្បែកងាយនឹងប្រតិកម្មតែងតែប្រឈមមុខនឹងបញ្ហាចេញពងបែក លើប្រដាប់ភេទ។
មិនល្អចំពោះទ្វារមាសផងដែរ
ការប្រើប្រាស់ស្រោមអនាម័យពិតជាមិនល្អចំពោះទ្វារមាសឡើយ។ ប្រសិនបើជាតិកៅស៊ូមិនល្អ ស្ត្រីអាចចេញកន្ទួលរមាស់លើទ្វារមាស។ ប្រសិនបើស្រោមអនាម័យមានជាតិរំអិលមិនគ្រប់គ្រាន់ មនុស្សស្រីនឹងក្លាយជាជនរងគ្រោះក្នុងពេលបង្កាត់ភ្លើងស្នេហ៍។
ធ្វើឱ្យបុរសអសមត្ថភាពផ្លូវភេទ
បុរសៗមួយចំនួនបានត្អូញត្អែថា ពួកគាត់មិនអាចបះអាអូនតូចឡើងបានទេ នៅពេលពាក់ស្រោម។ នេះដោយសារតែគុណភាពរបស់ជាតិកៅស៊ូ។ ប្រសិនបើអ្នកជ្រើសយកស្រោមអនាម័យស្តើង វាប្រហែលជាងាយនឹងប្រើប្រាស់៕