សូមបញ្ជាទិញផលិតផលដើម្បីសម្រស់ និងសុខភាព

loading...

Wednesday, September 21, 2016

អត់រួមភេទ អ្នកនឹង​ជួបផល​វិបាក​ធ្ងន់ធ្ងរ ៦យ៉ាងនេះ

ភាព​មមាញឹក​នឹងការងារ, រវល់​ធ្វើមុខ​ជំនួញ… ជាមូល​ហេតុ​បណ្តាល​ឱ្យ​ប៉ះពាល់​ដល់ជីវិត​ផ្លូវភេទ​របស់អ្នក។ ការមិន​បាន​រួមភេទ​អាច​បណ្តាល​ឱ្យ​មាន​ផលវិបាក ៦យ៉ាង​កើត​ឡើង ចំពោះ​សុខភាព​។

អ្នកនឹង​មានអារម្មណ៍​ធុញថប់​ច្រើន
អ្នកស្រាវជ្រាវ​ជនជាតិ ស្កុតឡេន បាន​រកឃើញ​ថា អ្នកមិន​បាន​រួមភេទ​អាច​ប្រឈមមុខ​នឹងភាព​តានតឹង​ច្រើន​ជាងអ្នក​ដែល​រួមភេទ​បាន ១ម្តង​ក្នុង ២សប្តាហ៍។ ពួកគេ​បាន​និយាយ​ថា នៅពេល​ដែល​យើង​បង្កាត់​ភ្លើង​ស្នេហ៍ ខួរក្បាល​នឹងបញ្ចេញ​សារធាតុ​អង់ដូហ្វីន និង​សារធាតុ​អុកស៊ីតតូស៊ីន​ជួយឱ្យ​មាន​អារម្មណ៍​ល្អ និង​កាត់​បន្ថយ​ភាព​តានតឹង។
បុរសអាច​នឹងកើត​ជំងឺមហារីក​ប្រូស្តាត
តាមការសិក្សាមួយ​បាន​បង្ហាញថា អត្រា​គ្រោះថ្នាក់នៃ​ជំងឺមហារីក​ប្រូស្តាត​នឹងត្រូវ​កា​ត់បន្ថយ​បាន ២០% ចំពោះ​បុរស​ដែល​បាន​រួមភេទ​ញឹកញាប់។ ការ​បាញ់ទឹកកាម​បាន​ញឹកញាប់​អាចជួ​យ​កម្ចាត់​សារធាតុ​មិនល្អ​ចេញ​ពីក្រពេញ​ប្រូស្តាត។
អ្នកងាយ​នឹងរងារ គ្រុន​ផ្តាសាយ
អ្នកស្រាវជ្រាវនៅ​សកល​វិទ្យាល័យ Wiles-Barre ក្នុងរដ្ឋ Pennsylvania (សហរដ្ឋ​អាមេរិច) បានរក​ឃើញ​ថា អ្នកដែល​បាន​រួមភេទ ១-២ ដងក្នុង ១សប្តាហ៍ រាងកាយ​អាច​ប្រយុទ្ធ​ប្រឆាំង​នឹងវីរុស​បាន​ច្រើន​ជាង ៣០%។ ដូច្នេះហើយ ការមិន​បាន​រួមភេទ វាបាន​ធ្វើឱ្យ​ប្រព័ន្ធភាព​ស៊ាំ​របស់អ្នក​នឹងចុះ​ខ្សោយ ធ្វើឱ្យ​អ្នក​ងាយ​នឹង​រងារ ផ្តាសាយ។
កាត់បន្ថយ​អត្រា​គ្រោះថ្នាក់នៃ​ជំងឺឆ្លង​តាម​បំពង់នោម
ជំងឺឆ្លងមេរោគ​តាម​បំពង់​នោម​កើត​ឡើងជិត ៨០% ក្នុងរយៈ​ពេល ២៤ម៉ោង បន្ទាប់ពី​រួមភេទ​រួច។ បាក់តេរី​ក្នុង​ទ្វារមាស​នឹងជ្រៀត​ចូលទៅ​ក្នុង​ទ្វារនោម បណ្តាល​ឱ្យឆ្លង​មេរោគ។ ដូច្នេះ ការ​បញ្ឈប់​ការរួម​ភេទ ធ្វើឱ្យអត្រា​គ្រោះថ្នាក់​នៃជំងឺ​ស្ត្រីក៏ត្រូវ​បាន​កាត់​បន្ថយ​ផងដែរ។
អត្រាគ្រោះថ្នាក់​នៃអសមត្ថភាព​ផ្លូវភេទ​បុរស​នឹង​មានការ​កើនឡើង
យោងតាមការ​ចេញ​ផ្សាយ​នៅក្នុង​ទស្សនាវដ្តី​ឱសថ​សហរដ្ឋ​អាមេរិច​បានឱ្យ​ដឹងថា បុរស​ដែល​មិនបាន​រួមភេទ​ញឹកញាប់​អាច​ប្រឈម​មុខ​នឹងបញ្ហា​អសមត្ថភាព​ផ្លូវភេទ​ ច្រើនជាង​បុរស​ដែល​រួមភេទ​បាន ១-២ ដង​ក្នុង ១សប្តាហ៍។
អ្នកស្រាវជ្រាវ​បាន​និយាយថា នេះ​ដោយសារតែ​អាអូនតូច​ជាសាច់ដុំ ដូច្នេះ​គួរតែ​រួមភេទ​ឱ្យ​បាន​ទៀងទាត់​ ទើប​អាច​ជួយ​រក្សាកម្លាំង​របស់វា​បាន។
ស្ត្រីអាច​នឹង​ប្រឈម​មុខ​នឹងភាព​ក្រៀមក្រំ
អ្នកស្រាវជ្រាវ​ជាច្រើន​បាន​និយាយ​ថា សមាសធាតុ​នៅក្នុង​ទឹកកាម​ដូចជា មេឡាតូនីន, សេរ៉ូតូនីន និង​អុកស៊ីតតូស៊ីន អាច​ជួយ​ពង្រឹង​អារម្មណ៍​របស់ស្ត្រី​ឱ្យ​ប្រសើរ​ល្អឡើង។ ការ​បញ្ឈប់​ការ​រួមភេទ អាច​ធ្វើឱ្យ​ស្ត្រីជួប​នឹងបញ្ហា​ក្រៀមក្រំ ងាយ​នឹង​ធុញថប់​ក្នុងចិត្ត៕

loading...

ពេញនិយម