សូមបញ្ជាទិញផលិតផលដើម្បីសម្រស់ និងសុខភាព

loading...

Wednesday, June 7, 2017

ជឿបានទេ! មនុស្ស​ស្រីក្រមុំ ឬមិន​ក្រមុំ គេមើល​តែត្រគាក​ក៏ដឹងដែរ…



បរទេស៖ ខ្ញុំជា​ក្មេង​ស្រី​អាយុ ២២ ឆ្នាំ ហើយ​ខ្ញុំកំពុង​តែមាន​ផែនការ ដើម្បី​មាន​ការ​រួមភេទ​ជាមួយ​មិត្ត​ប្រុស​របស់​ខ្ញុំ។ ប៉ុន្តែ​ខ្ញុំបាន​ឮគេ​និយាយ​ថា នៅ​ពេល​មនុស្ស​ស្រី​មាន​ការ​រួមភេទ គូថ​របស់​នាង​នឹងរីក​ធំជាង​មុន។ នេះជា​បញ្ហា​ដ៏ធំ​សម្រាប់​ខ្ញុំ ខ្ញុំពិត​ជាមិន​ចង់ឱ្យ​នរណា​ម្នាក់​ដឹងថា ខ្ញុំមាន​ការ​រួមភេទ​នោះទេ។ នេះជា​ការ​ពិតទេ? តើខ្ញុំ​អាច​ការពារ​ការ​កើត​ឡើង​នេះដោយ​របៀប​ណា?

ជាដំបូងអ្នក​ត្រូវដឹង​ថា គ្មាន​វិធីអ្វី​ដើម្បី​ការពារ​ពីការ​កើត​ឡើង​រឿងនេះ​បាន​នោះទេ។ ដោយ​សារ​តែគូថ​របស់​អ្នក វានឹង​មិនត្រូវ​បាន​រីកធំ​ឡើយ ប្រសិន​បើអ្នក​មាន​ការ​រួមភេទ​ម្ដង ឬយូរៗម្ដង វាមិនអីទេ គេមិន​មើល​មិន​ដឹងឡើយ។

ដូចគ្នានេះផងដែរ ការ​រួមភេទ​មិននាំ​ឱ្យមាន​ការ​កើន​ឡើងនៃ​អ័រម៉ូន​នោះទេ ប៉ុន្តែ​សម្រាប់​តែនៅ​ក្នុង​អំឡុង​ពេល​ធ្វើ​ទង្វើនេះ​ប៉ុណ្ណោះ។ បន្ទាប់​ពីនោះ អ័រម៉ូន​ទាំងនេះ នឹងត្រូវ​បាន​ថយចុះ ហើយ​មិន​ប៉ះពាល់​យូរ​ដល់​រាងកាយ​របស់​អ្នក​ឡើយ និយាយ​រួមទៅ​គេមើល​មិនដឹង​ថា អ្នកបាន​រួមភេទ​ឬអត់​នោះទេ។

ប្រសិនបើនេះជាជំនឿ ត្រូវបាន​គេជឿ​ថាជា​ការពិត នៅពេល​ដែល​មាន​ស្ត្រីជា​ច្រើន ពួកគេ​សុទ្ធតែ​មាន​គូថធំ ហើយ​រាង​កាយ​របស់​ពួកគេ​សុទ្ធតែ​មាន​ទម្រង់ និង​រូបរាង​ផ្សេងគ្នា។ ដូច្នេះ​ហើយ សូម​បញ្ឈប់​ការ​ជឿនេះ​ទៀតទៅ!

សូមកុំជឿនូវ​អ្វីអ្នក​បាន​ឮពីរឿង​ទាំង​អស់នេះ ហើយ​ងាក​មក​គិត​ពីរឿង​ដែល​អ្នក​ចង់ធ្វើ​វិញទៅ (រួមភេទ) បើអ្នក​គិតថា ការ​សម្រេច​ចិត្ត​របស់​អ្នក​ត្រឹម​ត្រូវនោះ អ្នក​ធ្វើវា​ទៅ។ ប៉ុន្តែ​អ្វីដែល​អ្នក​ត្រូវយក​ចិត្តទុក​ដាក់​នោះ គ្រប់​ពេល​អ្នក​មាន​ការ​រួមភេទ អ្នក​ត្រូវ​ប្រាកដថា អ្នក​បាន​ប្រើ​ស្រោម​អនាម័យ​ការពារ​សុវត្តិភាព​គ្រប់​វិនាទី។

សូមបញ្ជាក់៖ ឈប់​មាន​ការ​យល់​ច្រឡំ គ្រប់​មនុស្ស​ស្រី​ដែល​មាន​ត្រគាក​រីក​ធំ មិនមែន​ពួកគេ​សុទ្ធតែ​អស់​ហ្ស៊ីន​នោះទេ ដោយ​សារ​តែ​មនុស្ស​ស្រីខ្លះ​មាន​ត្រគាក​រីកធំ​តាំង​ពីកំណើត​មកម្លេះ។ តែ​សូម​ប្រយ័ត្ន ចំពោះ​បុរស​វិញ តិចថា​គេបោក​ស៊ីហ្ស៊ីន​វិញ​ដោយ​មិន​ដឹងខ្លួន កុំឱ្យ​តែឃើញ​ស្រីៗ​មាន​ត្រគាត​តូច​មូលក្លំ សុទ្ធតែ​គិតថា​គេនៅ​ល្អ ព្រោះ​មនុស្ស​ស្រីមាន​ការ​រួមភេទ​ម្ដង ឬយូរៗ​ម្ដង មិនបង្ក​ឱ្យ​ត្រគាក​របស់​នាង​រីកធំ​ឡើយ៕

មនុស្សស្រី​ភាគ​ច្រើន មិន​ហ៊ាន​ឱ្យគេ​ប្រើវិធី​ធ្វើ​តេស្ត ៣យ៉ាង​នេះទេ បើនាង​មិន​មែន​ជាស្រី​ក្រមុំ​នៅហ្ស៊ីន!


ការធ្វើតេស្តព្រហ្មចារីយ៍នេះ គឺជា​ដំណើរ​ការ​ជាក់​ស្ដែង​តែម្ដង​ទៅលើ​ស្ត្រី​របស់​កុល​សម្ព័ន្ធ​មួយនេះ ដើម្បី​កំណត់​ឱ្យដឹង​ថា តើនាង​ជាស្ត្រី​ក្រមុំ ឬអត់។ ចំពោះ​កុល​សម្ព័ន្ធខ្លះ​នៃទ្វីប​អាហ្វ្រិកនេះ ការធ្វើ​តេស្តនេះ គឺជា​ចំណេះ​ដឹងមួយ​ដើម្បី​បញ្ជាក់​ថា ក្មេងស្រី​ម្នាក់នេះ​ធ្លាប់​មាន​ការ​រួមភេទ ឬមិនធ្លាប់។


បើយោងតាម​សារ​ព័ត៌មាន nairaland បានឱ្យ​ដឹងថា ចំពោះ​ការ​អនុវត្ត​ទម្លាប់​ធ្វើ​តេស្ត​ទៅលើ​ស្ត្រីនៅ​កុល​សម្ព័ន​ខ្លះនៃ​ទ្វីប​អាហ្រ្វិក ត្រូវបាន​មនុស្ស​ជាច្រើន​មាន​ការ​ប្រឆាំង​នៅក្នុង​ឆាក​នៃសង្គម​មួយនេះ មានតែ​ក្មេងស្រីៗ​តែ​ប៉ុណ្ណោះ ទើប​ត្រូវ​គេ​ធ្វើតេស្ត​មើល​ព្រហ្មចារីយ៍។

ការធ្វើតេស្តនេះ គឺពាក់ព័ន្ធ​ទៅនឹង​ការ​ត្រួត​ពិនិត្យ​នៃសន្ទះ​ព្រហ្មចារីយ៍​របស់​ស្ត្រី ហើយ​សន្ទះ​ព្រហ្មចារីយ៍ ត្រូវបាន​គេតំ​ណាង​ជាភាព​ក្រមុំ​បរិសុទ្ធ​របស់​មនុស្ស​ស្រី ប៉ុន្តែ​បើសន្ទះ​ព្រហ្មចារីយ៍​រហែក នោះ​បង្ហាញ​ឱ្យដឹង​ថា ស្ត្រីនោះ​ធ្លាប់​មាន​ការ​រួមភេទ​រួចទៅ​ហើយ ហើយ​ការធ្វើ​តេស្ត​នេះ​គេ​ហៅថា «ការ​ពិនិត្យ​មើល​សន្ទះ​ព្រហ្ម​ចារីយ៍​ដោយ​ផ្ទាល់»។

ជាពិសេសការធ្វើតេស្តនៅ​ក្នុង​ប្រទេស​អាហ្រ្វិក អាចត្រូវ​បាន​គេចាត់​ទុកថា ជា​អង្វើរ​ដ៏ឃោ​ឃៅ​បំផុត ព្រោះ​ពួកគេ​បាន​ប្រើ​ម្រាម​ដៃពីរ លូក​ចូល​ក្នុង​ទ្វារមាស ដើម្បី​សាក​ល្បង​ពីភាព​បត់បែន​នៃទ្វារ​មាស ហើយ​ការ​ធ្វើ​តេស្ត​នេះ​ត្រូវបាន​គេហៅថា «ការធ្វើតេស្តម្រាមដៃពីរ»។

ការធ្វើតេស្តព្រហ្មចារីយ៍​នៅក្នុង​ទ្វីប​អាហ្វ្រិក​ខុសគ្នា​នៅក្នុង​តំបន់​ផ្សេង ក្មេង​ស្រីកុល​សម្ព័ន្ធ Kenuzi នៃ​ប្រទេស​ស៊ូដង់ បាន​រៀបការ​មុន​អាយុ​ពេញ​វ័យ​របស់​ពួកគេ ដោយ​បុរស​ត្រូវប្រើ​ដៃ​ដើម្បី​ពិនិត្យ​មើល​ព្រហ្មចារីយ៍​របស់​នាង។

នេះជាការ​ធ្វើតេស្ត​ចុងក្រោយ​ដ៏សាមញ្ញ​បំផុត​នៅក្នុង​ទ្វីប​អាហ្រ្វិក។ សម្រាប់​យប់​ផ្សំ​ដំណេក​របស់​កូន​កម្លោះ​កូន​ក្រមុំ​ទាំងពីរ ត្រូវបាន​ចាស់​ទុំទាំង​អស់​នៃគ្រួសារ​របស់​ពួកគេ បង្គាប់​ឱ្យដាក់​កូន​កន្សែង​ស ទ្រាប់​ពី​ក្រោម​ទ្វារមាស​នៅ​ពេល​រួមភេទ ដើម្បី​បញ្ជាក់​ឱ្យដឹង​ថា នាងជា​ស្រី​ក្រមុំ​បរិសុទ្ធ ប្រសិន​បើព្រឹក​ឡើង​ចាស់​ទុំទាំង​នោះ ពិនិត្យ​ថាមាន​ឈាម​ព្រហ្មចារីយ៍​ប្រលាក់​នៅជាប់​កូនកន្សែង​សនោះ៕

មើល​ភ្លាម​ដឹងភ្លាម! បើចង់​ដឹងថា នាង​ជា​ស្រី​ក្រមុំ​នៅហ្ស៊ីន​ឬអត់?


ពេលខ្លះ​វាជា​ការ​លំបាក​ខ្លាំង​ណាស់ សម្រាប់​បុរស​ម្នាក់​ដើម្បី​កំណត់​ឱ្យដឹង​ថា ក្មេង​ស្រី​ម្នាក់​នេះ ជា​មនុស្ស​ស្រីនៅ​ក្រមុំ​ព្រហ្មចារីយ៍​ឬអត់ ដោយ​គ្រាន់​តែ​សម្លឹង​មើល​នាង។ នៅទីនេះ យើង​នឹង​ផ្ដល់​នូវ​គន្លឹះ​មួយ​ចំនួន​ដោយ​គ្រាន់តែ​មើល​អាកប្បកិរិយា ដើម្បី​កំណត់​ឱ្យ​ដឹងថា នាង​ជាក្មេង​ស្រី​ក្រមុំ ឬអត់។



១. កាយវិភាគសាស្ត្រ ៖ នេះ​ជាវិធី​សាស្ត្រ​មួយ​ចំនួន​គួរឱ្យ​ជឿទុក​ចិត្តបាន នៃការ​វិភាគ​ទៅលើ​ក្មេង​ស្រី ប្រសិន​បើនាង​ពិតជា​នៅក្រមុំ មានន័យថា សន្ទះ​ព្រហ្មចារីយ៍​របស់​នាង​មិនទាន់​បាន​ដាច់​រហែក​ចេញពី​គ្នាឡើយ។ សន្ទះ​ព្រហ្មចារីយ៍ គឺជា​ភ្នាស​ស្ដើង​នៅជុំវិញ ឬផ្នែក​ខ្លះ​គ្រប​ដណ្ដប់​ទ្វារមាស​ខាងក្រៅ។ ទោះជា​យ៉ាង​ណា ជាការ​ពិត​ណាស់ អ្នក​មិន​អាច​ពិនិត្យ​មើល​សន្ទះ​ព្រហ្មចារីយ៍​របស់​មនុស្ស​ស្រីនៅ​ក្នុង​តំបន់​ឯកជន ដោយ​គ្មាន​ការ​អនុញ្ញាត​ពីនាង​នោះ​ឡើយ។



ប៉ុន្តែអ្នក​មិនអាច​ពឹង​ផ្អែកតែ​ទៅលើ​ការ​ពិនិត្យ​មើល​សន្ទះ​ព្រហ្មចារីយ៍​តែម្យ៉ាង​នោះទេ ព្រោះ​សន្ទះ​ព្រហ្មចារីយ៍​អាច​រហែក ដោយ​សកម្មភាព​មួយ​ចំនួន​ក្រៅពី​ការ​រួមភេទ រួមមាន ការ​ហាត់​កីឡា ជិះកង់ ជាដើម។

២. រូបរាង ៖ ជាទូទៅ​គេបាន​កំណត់​សម្គាល់​ថា មនុស្ស​ស្រីដែល​ចូល​ចិត្ត​ស្លៀក​ពាក់​សិចស៊ី ពួកគេ​អាច​មាន​ការ​រួមភេទ​រួចទៅ​ហើយ ច្រើន​ជាង​មនុស្ស​ស្រី​ដែល​មិន​ចូល​ចិត្ត​ស្លៀក​សិចស៊ី។ ម្យ៉ាង​វិញ​ទៀត មនុស្ស​ស្រី​ណា​ធ្លាប់​បាន​មានការ​រួមភេទ ភ្លៅ​ត្រគាក​ខាង​ក្នុង​របស់​នាង នឹង​បើក​ទូរលាយ ខុស​ពី​មនុស្ស​ស្រីនៅ​ក្រមុំ គឺបិទជិត។



៣. ឥរិយាបថ ៖ នេះជា​វិធីមួយ ភាគ​ច្រើន​គេតែង​ចំណាំ​បែបនេះ ឱ្យតែ​មនុស្ស​ស្រីណា ជាញឹក​ញាប់​តែងតែ​បដិសេធ​រឿង​រៀប​អាពាហ៍​ពិពាហ៍ ត្រូវបាន​គេចាត់​ទុកថា នាងជា​ស្រីនៅ​ក្រមុំ​ព្រហ្មចារីយ៍។ ព្រោះ​មនុស្ស​ស្រី​ទាំង​នោះត្រូវ​បាន​គេ​ជឿថា ដោយ​សារតែ​នាង​នៅ​ស្ដាយ​ភាព​បរិសុទ្ធ​របស់​នាង ទើបនាង​មិនទាន់​ចង់​រៀបការ៕



តើអ្នក​ដឹងទេ! ទ្វារមាស​ស្រីក្រមុំ​ព្រហ្មចារីយ៍ មាន​ជម្រៅ​ប៉ុណ្ណា?

ប្រសិន​បើអ្នក​សួរខ្លួន​ឯងថា តើ​ទ្វារមាស​របស់​អ្នក​គឺនៅ​សភាព​ធម្មតា ឬមិន​ធម្មតា ចម្លើយ​ភាគ​ច្រើន​នឹង​ឆ្លើយ​ថា គឺវា​នៅ​ធម្មតា។ ស្ត្រី​គ្រប់រូប​មាន​ទ្វារមាស​មិន​ដូច​គ្នាទេ ប៉ុន្តែ​យើង​មិន​គិតពី​លក្ខណៈ​ខុស​ប្លែក​របស់​វាទាំង​ស្រុង​នោះ​ឡើយ ហើយ​អ្វី​ដែល​សំខាន់​នោះ គឺវាមុខ​ងារតែ​មួយ​ដូចគ្នា។

តើអ្វីខ្លះ​ជាការ​ព្រួយ​បារម្មណ៍​របស់​ស្ត្រី​អំពី​ទំហំ​នៃទ្វារមាស​របស់​ពួកគេ។ ជម្រៅ​នៃទ្វារមាស​មិន​ត្រឹម​តែខុស​គ្នា​រវាង​ស្ត្រី​ផ្សេង​គ្នា​នោះទេ វាត្រូវ​បាន​ប្រែ​ប្រួល​អាស្រ័យ​ទៅលើ​អាយុ និងកត្តា​ផ្សេង​ទៀត ដូចជា ប្រសិន​បើស្ត្រី​នោះ​នាង​ធ្លាប់​មាន​កូន ឬមិនធ្លាប់​មាន​ថែម​ទៀត​ផង។




បើយោង​តាម​អត្ថបទ OneHowTo បាន​ពន្យល់​ឱ្យដឹង​ថា ជម្រៅ​មធ្យម​នៃទ្វារ​មាស​របស់​ស្ត្រី​ពិត​ប្រាកដ គឺ​អាស្រ័យ​ទៅលើ​ការរស់​នៅតាម​តំបន់​នៃរាង​កាយ​ផ្សេងៗ​រគ្នា​របស់​ស្ត្រី​ម្នាក់ៗ ឧទាហរណ៍​ជាក់​ស្ដែង ដូចជា ស្ត្រីរស់​នៅ​ខាង​តំបន់​បែក​អឺរ៉ុប មាន​ជម្រៅ​ខុសគ្នា​ទៅនឹង​ស្ត្រី​រស់នៅ​ក្នុង​តំបន់​អាស៊ី​យើង។

ជម្រៅជាមធ្យមនៃទ្វារមាសរបស់ស្ត្រី

ជម្រៅ​មធ្យម​នៃ​ទ្វារមាស គឺមាន​ជម្រៅ ៤ អុីញ។ ទំហំ​នេះ​ពិត​ជាតូច​ខ្លាំង​ណាស់ ប៉ុន្តែ​យើង​គិតតែ​ចំពោះ​ស្ត្រីណា​ដែល​នាង​មិន​ធ្លាប់​បាន​ឆ្លង​កាត់​ការ​រួមភេទ​ប៉ុណ្ណោះ។ ទ្វារមាស​មាន​សភាព​យឺត ហើយ​រីក ឬរួមតូច គឺ​អាស្រ័យ​ទៅលើ​ស្ថាន​ភាព​នៅពេល​រួមភេទ។



ជាទូទៅ មនុស្ស​ស្រីនៅ​ក្រមុំ​ទ្វារ​មាស​របស់​នាង​រីកធំ​ប៉ុន​ទំហំ​នៃស្នុក​ដុំសំឡី នៅពេល​​នាង​ប្រើ​ក្នុង​អំឡុង​ពេល​មករដូវ​ប៉ុណ្ណោះ ហើយ​ទ្វារមាស​នឹង​រីកធំ​ទៅតាម​ទំហំ​លិង្គ ប្រសិន​បើនាង​មាន​ការ​រួមភេទ។ ដូច​យើង​បាន​រៀបរាប់​ខាង​លើ ជម្រៅ​នៃ​ទ្វារមាស​មាន​ភាព​ខុស​គ្នាពី​ស្ត្រីម្នាក់​ទៅ​ស្ត្រី​ម្នាក់ មិន​តែ​ប៉ុណ្ណោះ ក្នុង​អំឡុង​ពេល​នាង​មាន​សម្រើប​ផ្លូវភេទ និងការ​រួមភេទ ក៏អាច​ធ្វើ​ឱ្យ​ទ្វារមាស​របស់​ស្ត្រី​មាន​ជម្រៅ​ផ្សេង​គ្នាដែរ។

សរុបសេចក្ដីមក៖ ជម្រៅ​មធ្យម​នៃទ្វារមាស​របស់​មនុស្ស​ស្រីនៅ​ក្រមុំ​ព្រហ្មចារីយ៍ គឺមាន​ជម្រៅ ៤អុីញ។ ប៉ុន្តែ​ចំពោះ​ស្ត្រីធ្លាប់​បាន​ឆ្លង​កាត់​ការ​រួមភេទ​រួច​ហើយ ដើម្បី​ចង់​ដឹង​ពីជម្រៅ​ទ្វារមាស​របស់​នាង​ច្បាស់ គឺមាន​វិធីមួយ​ អាច​ជួយ​ឱ្យអ្នក​ដឹងបាន ដោយ​ធ្វើការ​ស៊ក​បញ្ចូល​លិង្គ​បុរស​ចូលទៅ​ក្នុង​ទ្វារមាស​របស់​នាង ក្នុង​អំឡុង​ពេលនេះ​ អ្នក​នឹង​បាន​ដឹងថា ទ្វារ​មាស​របស់​នាង​មាន​ជម្រៅ​ប៉ុណ្ណា​ហើយ៕



ចូរប្រយ័ត្ន! ជម្ងឺ​សាហាវ​បំផុត ៣ប្រភេទ​ឆ្លង​តាម​ការ​រួមភទ​តាម​មាត់ បើមិន​អើពើ​អ្នក​នឹង​ស្លាប់!


ការរួមភេទ​តាម​មាត់​អាច​បង្កើន​ហានិភ័យ​នៃការ​ឆ្លង​មេរោគ​អេដស៍/ជម្ងឺ​អេដស៍ ជម្ងឺ​កាមរោគ និង​សូម្បី​តែ​ជម្ងឺ​មហារីក! សូមអាន​ដើម្បី​យល់​ដឹង​បន្ថែមទៀត។

ការរួមភេទ​តាម​មាត់ អាច​ពិត​ជាភាព​សប្បាយ​រីករាយ ប៉ុន្តែ​អាច​នឹងមាន​រឿងនាំ​ទុក​ដល់​ខ្លួន ប្រសិន​បើ​អនុវត្ត​វាមិន​បាន​ត្រឹមត្រូវ។ ហើយ​សំខាន់​នោះ នៅពេល​អ្នក​មាន​អារម្មណ៍​ថា អ្នកបាន​ធ្វើវា​ដោយ​គ្មាន​ការ​ការពារ។ ជាការ​ប្រសើរ​ណាស់ នេះបើ​យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ​ជាច្រើន​បានឱ្យ​ដឹងថា ការ​រួមភេទ​តាម​មាត់ គឺជា​រឿង​ធម្មតា​ណាស់​នៅក្នុង​ការ​ស្រឡាញ់​ភេទ​ផ្ទុយ​គ្នា​ និង​ដូចគ្នា​ផងដែរ ប៉ុន្តែ​ភាគ​ច្រើន ពួគគេ​មិន​បាន​ការពារ​ឡើយ។

មិនខ្វល់​ថាអ្នក​មានការ​សប្បាយ​រីករាយ​ជាមួយ​នឹង​ទង្វើរ​ដោយ​គ្មាន​ការ​ការពារ​នោះទេ ប៉ុន្តែ​អ្នកត្រូវ​ទទួលរង​ហានិភ័យ​នៃការ​ឆ្លង​មេរោគ​ជាមួយ​ជម្ងឺ​នានា ដូចជា ជម្ងឺ​កាមរោគ និង​ទទួល​រង​កម្រិត​ខ្ពស់​ពីជម្ងឺ​មហារីក។ នេះជា​របៀប​រួមភេទ​តាម​មាត់ ដែល​ធ្វើឱ្យ​អ្នកមាន​ភាព​ប្រថុយ​ប្រថាន​ពីការ​ឆ្លង​កាម​រោគ និង​ជម្ងឺខ្លាំង​បំផុត។

ជម្ងឺអេដស៍




មេរោគអេដស៍​អាច​ឆ្លង​តាម​រយៈ​ការប៉ះ​ពាល់​វត្ថុរ៉ាវ ដូចជា ទឹកកាម និង​ទឹកមាត់។ ទោះជា​យ៉ាង​ណា ហានិភ័យ​នៃឆ្លង​ពីការ​ប៉ះពាល់​នឹង​ទឹកមាត់ បើប្រៀប​ធៀប​នឹង​ទឹកកាម គឺមាន​កម្រិត​តិចជាង។ ប៉ុន្តែមិន​មែន​មាន​ន័យថា ការ​រួមភេទ​តាម​មាត់​ជាមួយ​អ្នក​មាន​ផ្ទុក​មេរោគ​អេដស៍ គឺមាន​សុវត្តិភាព​នោះទេ ខណៈ​ដែល​មាន​កត្តា​ជាច្រើន​អាច​ធ្វើឱ្យ​អ្នកមាន​ហានិភ័យ​ក្នុងការ​ឆ្លង។ ទាំងនេះ​រួមមាន ប្រតិកម្ម​អាឡែហ្ស៊ី ការបញ្ចេញ​ទឹកកាម​ក្នុងមាត់ ការ​បង្ក្រាប​ភាពសុាំ ដំបៅ និង​រលាក។

ជម្ងឺមហារីក



ការសិក្សាបានចេញផ្សាយ​លើ​បណ្ដាញ​វេជ្ជសាស្ត្រ​ខាង​ដុំពក JAMA បាន​បង្ហាញ​ថា ការ​រួមភេទ​តាម​មាត់​អាច​បង្កើន​ការ​ប្រឈម​នៃមហារីក​ក្បាល និងក កើន​ឡើង​ខ្ពស់​រហូត ៧ដង។ វាបាន​បង្ហាញ​ពីទំនាក់​ទំនង​យ៉ាង​រឹងមាំ​រវាង​មេរោគ HPV-16 ជាប្រភេទ​នៃវីរុស HPV ដែល​បង្កឱ្យ​មាន​ជម្ងឺ​មហារីក​មាត់​ស្បូន និង​ការ​ឆ្លង​ជម្ងឺ​កាមរោគ​ផ្សេងៗ​ទៀត ជាមួយ​នឹងការ​កើន​ឡើង​ហានិភ័យ​នៃជម្ងឺ​មហារីក។

ជម្ងឺកាមរោគ



តើមានមនុស្សប៉ុន្មាននាក់ បានដឹង​ពី​ហានិភ័យ​ពីការ​ឆ្លង​ជម្ងឺ​ក្នុង​មាត់ ផ្លូវដង្ហើម និង​ប្រដាប់​បន្ត​ពូជ​នានា តាមរយៈ​ការ​រួមភេទ​តាម​មាត់។ នេះជា​ការឆ្លង​មេរោគ កាម​រោគ​ទូទៅ​ដាច់​ពី​មេរោគ​អេដស៍ រួមមាន ជម្ងឺ​ស្វាយ ជម្ងឺ​ប្រមេះ ជម្ងឺ​ប្រមេះ​ទឹកបាយ ជម្ងឺ​រលាក​ថ្លើម រោគ​ស្វាយ​បែក ឬស​ក្នុង​ប្រដាប់​បន្តពូជ និង​បារ៉ាសិត​​ពោះវៀន។ ប្រសិន​បើអ្នក​ទទួល​រង​ពីបញ្ហា​សុខភាព​មាត់​ធ្មេញ អញ្ជាញ​ធ្មេញ​ហូរ​ឈាម​នៅក្នុង​មាត់ ឈឺ ឬខូច​ស្បែក គឺមាន​ន័យថា ឱកាស​នៃការ​ឆ្លង​មេរោគ​របស់អ្នក មាន​ការ​កើនឡើង​ខ្ពស់​បំផុត។

តើធ្វើដូចម្ដេច ដើម្បី​ឱ្យការ​រួមភេទ​តាម​មាត់​របស់​អ្នក​មាន​សុវត្តិភាព?

– ការប្រើស្រោមអនាម័យ ឬទ្រនាប់​មាត់​ធ្មេញ ក្នុង​អំឡុង​ពេល​រួមភេទ វាអាច​ជួយ​អ្នកពី​ការឆ្លង​ហានិភ័យ​នៃជម្ងឺ​កាមរោគ និង​មេរោគ​អេដស៍

– កំណត់ការប៉ះពាល់​សារធាតុ​ពី​ទឹកកាម ឬវត្ថុរាវ​នៅក្នុង​ទ្វារមាស

– សូមប្រាកដថា អ្នកមិនបាន​កាត់​ដំបៅ​នៅលើ​ប្រដាប់​បន្តពូជ

– សូមអនុវត្តតាមការ​អនាម័យ​មាត់ឱ្យ​បាន​ត្រឹមត្រូវ និងជៀស​ឱ្យឆ្ងាយ​ពីការ​រួមភេទ​តាម​មាត់ ប្រសិន​អ្នក​មាន ឬដៃគូ​មាន​ដំបៅ​លើ​បបូរ​មាត់ អញ្ចាញ​ធ្មេញ​ហូរ​ឈាម ឬបញ្ហា​សុខភាព​មាត់​ធ្មេញ​ណាមួយ

– ចូរទៅពិនិត្យសុខភាព​មាត់​ធ្មេញ​ឱ្យបាន​ញឹកញាប់ ប្រសិនបើ​អ្នក​មាន​តម្រូវការ​រួមភេទ​តាម​មាត់​ច្រើន៕


loading...

ពេញនិយម