ការបង្កាត់ភ្លើងស្នេហ៍ ឬភាពស្និទ្ធិស្នាលនឹងគ្នាជារឿងមួយចាំបាច់នៅក្នុងជីវិតអាពាហ៍ពិពាហ៍ ដើម្បីជួយផ្សាភ្ជាប់ និងធ្វើឲ្យស្នេហាកាន់តែស៊ីជម្រៅ។ គូស្វាមីភរិយាភាគច្រើនតែងតែឱបថ្នាក់ថ្នមជាសំខាន់ក្រោយពេលការបង្កាត់ភ្លើងស្នេហ៍បានបញ្ចប់ ឬជជែកគ្នាអំពីក្បាច់សិចរបស់ពួកគេ ឬផ្តល់នូវការសន្ទនាគ្នាទូទៅ។ ប៉ុន្តែ មានគូស្វាមីភរិយាជាច្រើនដែលបានធ្វើរឿងឆ្កួតៗជាច្រើន បន្ទាប់ពីបង្កាត់ភ្លើងស្នេហ៍រួច។ ប្រសិនបើអ្នកគិតថា គូស្នេហ៍ភាគច្រើនត្រលប់ទៅរកកាយវិការរ៉ូមែនទិច និងនិយាយផ្អែមល្អែម ក្រោយពេលប្រព្រឹត្តរឿងលើគ្រែរួចជាការល្អ។
ខាងក្រោមនេះជារឿងរ៉ាវអាក្រក់មួយចំនួន ដែលគូស្វាមីភរិយាភាគច្រើនតែងតែធ្វើ ក្រោយពេលប្រព្រឹត្តរឿងលើគ្រែជាមួយគ្នា៖
គេងភ្លាមៗ
ក្រោយពេលប្រព្រឹត្តរឿងលើគ្រែរួច ហេតុអ្វីបានជាអ្នកចង់ដណ្តប់ភួយ ហើយគេង? នេះជាពេលវេលាដែលអ្នកត្រូវផ្សាភ្ជាប់ភាពស្និទ្ធិស្នាលក្នុងការសន្ទនាគ្នា។
ទទួលទានអាហារ
អ្នកជំនាញជាច្រើនបានមានប្រសាសន៍ថា ការទទួលទានអាហារក្រោយពេលអ្នកប្រព្រឹត្តរឿងលើគ្រែជាមួយដៃគូរួច ធ្វើឲ្យអ្នកទាំងពីរគ្មានក្តីសុខនឹងភាពស្និទ្ធស្នាលជាមួយនឹងគ្នានោះទេ។
មិនសប្បាយចិត្ត
ការធ្វើទឹកមុខមិនសប្បាយចិត្ត ឬដកដង្ហើមធំជារឿងមួយចាំបាច់ ប៉ុន្តែមិនមែននៅពេលអ្នកបានបញ្ចប់ការបង្កាត់ភ្លើងស្នេហ៍រួចទេ។ វាជាការសម្តែងចេញនូវឥរិយាបថមួយឈ្លើយ។
យកកូនៗទៅគេង
នេះជារឿងមួយដែលគូស្វាមីភរិយាជាច្រើនធ្វើ ក្រោយពេលបង្កាត់ភ្លើងស្នេហ៍រួចគឺ ការនំាកូនៗទៅគេង។
គេងដាច់ពីគ្នា
ការគេងដាច់ពីគ្នាជារឿងមួយដែលគូស្វាមីភរិយាធ្វើ បន្ទាប់ពីបង្កាត់ភ្លើងស្នេហ៍រួច។ អ្នកគួរតែដឹងថា ការបង្កាត់ភ្លើងស្នេហ៍អាចជួយឲ្យស្នេហារបស់អ្នករីកចម្រើន ហើយភាពស្និទ្ធិស្នាលកាន់តែខ្លាំងក្លាឡើង ដូច្នេះគួរតែឱបថើបថ្នាក់ថ្នម ស្ទាបអង្អែលគ្នាពេញមួយយប់។
ទៅបន្ទប់ទឹក
អ្នកប្រហែលជាមនុស្សអនាម័យបំផុតនៅក្នុងលោកនេះ។ ប៉ុន្តែ វាជាចរិកមួយមិនល្អឡើយដែលរត់ទៅបន្ទប់ទឹក បន្ទាប់ពីបានរួមសង្វាសរួច។ ប្រសិនបើអ្នកមានទម្លាប់សម្អាតកន្លែងគេង, អ្នកមិនចាំបាច់ត្រូវសម្អាត បន្ទាប់ពីបង្កាត់ភ្លើងស្នេហ៍រួចហើយភ្លាមនោះទេ។
វក់នឹងការងារ
និយាយទូរស័ព្ទ និងត្រលប់ទៅធ្វើការវិញ ក្រោយពេលរួមភេទរួចជារឿងមួយមិនល្អឡើយ ដែលគូស្វាមីភរិយាជាច្រើនបានប្រព្រឹត្ត។ ចំណាយពេលវេលាបន្តិចបន្តួចជាមួយនឹងគូស្នេហ៍ មុនពេលនិយាយទូរស័ព្ទ។
រៀបចំកន្លែង
ការរៀបចំកន្លែង ក្រោយពេលបង្កាត់ភ្លើងស្នេហ៍រួច មិនមែនជារឿងល្អឡើយ។ ស្ត្រីភាគច្រើនតែងតែរៀបចំកន្លែងឲ្យមានរបៀបរៀបរយ បន្ទាប់ពីបង្កាត់ភ្លើងស្នេហ៍រួច។
ស្លៀកខោអាវចូលវិញ
បើទោះបីជាអ្នកប្រញាប់យ៉ាងណាក៏ដោយ, កុំប្រញាប់នឹងស្លៀកខោអាវចូលវិញភ្លាមដែរ។ ផ្តល់ពេលវេលាផ្អែមល្អែមឲ្យគ្នាខ្លះ ក្រោយពេលបញ្ចប់ការបង្កាត់ភ្លើងស្នេហ៍។
និយាយទូរស័ព្ទ
កុំប្រញាប់បង្កើតកំហុសឡើងដោយការនិយាយទូរស័ព្ទជាមួយមិត្តរបស់អ្នក បន្ទាប់ពីបង្កាត់ភ្លើងស្នេហ៍ជាមួយគូស្នេហ៍រួច៕