១. ទុកពេលខ្លះឱ្យភរិយារធ្វើរឿងផ្ទាល់ខ្លួន
ជាការពិតណាស់ថ្វីត្បិតតែអ្នកទាំងពីរជាប្តីប្រពន្ធហើយក្តី ប៉ុន្តែអ្នកណាៗក៏ចង់មានពេលវេលាខ្លះសម្រាប់ខ្លួនឯងដែរ។ ដូច្នេះក្នុងនាមជាស្វាមីដ៏ល្អគួរតែទុកពេលវេលាខ្លះឱ្យប្រពន្ធផង។
២. ធ្វើឱ្យនាងមានអារម្មណ៍ថា នាងពិតជាមានសារៈសំខាន់ណាស់សម្រាប់អ្នក
ប្រសិនបើមានរឿងអ្វីមួយកើតឡើង អ្នកត្រូវសុំឱ្យនាងរៀបរាប់ពីរឿងរ៉ាវទាំងនោះឡើងវិញមុននឹងអ្នក ចាប់ផ្តើមធ្វើសកម្មភាព។
៣. ទូរស័ព្ទណាត់នាងទៅញ៉ាំអាហារថ្ងៃត្រង់ជាមួយគ្នា
ប្រសិនជានាងអាចចេញមកញ៉ាំអាហារថ្ងៃត្រង់បាន អ្នកអាចឆ្លៀតឱកាសសួរសុខទុក្ខរឿងការងាររបស់នាង ក្រែងអាចជួយអ្វីបានខ្លះ។
៤. បង្កើតភាពភ្ញាក់ផ្អើលដល់នាង
ការធ្វើឱ្យមានការភ្ញាក់ផ្អើល ដោយការផ្ញើរសារស្នេហាផ្អែមល្ហែម, ដូចជា (នឹងអូនខ្លាំងណាស់) ឬក៏ (បងស្រឡាញ់អូន Honey)។ ទង្វើបែបនេះអាចបញ្ជាក់ថា អ្នកពិតជាត្រូវការនាងខ្លាំងណាស់។
៥. ការថើប
ថើបថ្ងាស ឱប និងថើបមាត់ វាពិតជាមានខ្លាំងណាស់សម្រាប់មនុស្សស្រីដែលកំពុងតែត្រូវការអ្នកលួងលោម។
៦. សសើរថ្វៃដៃចម្អិនអាហាររបស់នាង
ប្រសិនបើអ្នកអ្នកមិនធ្លាប់អត្ថាធិប្បាយប្រាប់នាងដោយផ្ទាល់ មាត់ ទេ អ្នកគួរតែប្រាប់នាងនៅពេលកំពុងតែចម្អិនអាហារគឺជាពេលដែលសាកសម បំផុត។
៧. ផ្តល់ការសសើរដល់នាង
ការសសើរប្រៀបបាននឹងឱសថមួយដែលធ្វើឱ្យភរិយាយរបស់អ្នកញញឹមមិន ឈប់ ជាពិសេសពាក្យមួយឃ្លារថា «ប្រពន្ធរបស់បងថ្ងៃនេះពិតជាស្អាតខ្លាំងណាស់»៕