A. ធំ ហើយក្រាស់
អ្នកដែលមានទងត្រចៀកបែបនេះ គឺជាមនុស្សមានប្រជាប្រិយ ហើយមានអ្នកតាមស្រឡាញ់ច្រើន។ ជាពិសេសនៅពេលដែលអ្នកទើបតែបែកបាក់ស្នេហាមួយភ្លាម គឺមានអ្នកផ្សេងចូលមកជំនួសភ្លាម។ បន្ទាប់ពីទទួលមេរៀននៃការបែកបាក់ស្នេហ៍រួចម្តងមកហើយ អ្នកនឹងរកបានមនុស្សម្នាក់ដែលអាចរស់នៅជាមួយគ្នាយ៉ាងមានសុភមង្គលទៅ ថ្ងៃអនាគត។
B. ទងត្រចៀករាងស្រួចវែង
មនុស្សបែបនេះមិនចូលចិត្តផ្តោតសំខាន់ ឬរំពឹងផ្អែកលើសេចក្តីស្រឡាញ់ខ្លាំងពេកនោះទេ ព្រោះគេចង់បានសេរីភាពច្រើន។ សូម្បីតែគេកំពុងតែមានសេក្តីស្នេហាជាមួយនណាម្នាក់ក៏មិនចង់បានភាព ស្និតស្នាលពីម្នាក់នោះដែរ គឺចង់រក្សាគម្លាតពីគ្នាទៅវិញ។
C. ទងត្រចៀកតិច ឬស្ទើរតែគ្មាន
មនុស្សបែបនេះភាគច្រើនមានភាពឆោតល្ងង់ដូចជាកូនក្មេង ហើយសេចក្តីស្នេហាច្រើនតែមានភាពពិបាកទៅថ្ងៃក្រោយ។ ដូច្នេះអ្នកគួរតែមានការប្រុងប្រយ័ត្នបន្តិច ព្រោះមានមនុស្សមួយចំនួនអាចកេងប្រវ័ញប្រយោជន៍ពីភាពឆោតល្ងង់របស់ អ្នក។
D. ទងត្រចៀកព្រែកចេញជាពីរ
អ្នកគឺជាមនុស្សដែលចេះពហុជំនាញ រួមទាំងសេចក្តីស្នេហាផងដែរ។ អ្នកមានឱកាសទទួលបានស្នេហ៍ស្នេហាម្តងពីរពីមនុស្សផ្សេងគ្នា តែត្រូវប្រយ័ត្នបន្តិចព្រោះអាចអត់ទាំងពីរព្រមគ្នាទៅវិញ៕