បរវកញ្ញាភេទទី៣អន្តរជាតិឆ្នាំ ២០១៦ នេះបានទៅលើ Jiratchaya Sirimongkolnawin ជាជនជាតិថៃ មានវ័យ ២៥ឆ្នាំ បានប្រកួតប្រជែងជាមួយបេក្ខភាព២៤នាក់ដើម្បីតំណែងគ្រងមក្កុដមួយនេះ លេខ២ បានទៅលើ បេក្ខភាពមកពីប្រទេស ប្រេសុីល និងលេខ ៣ បានទៅលើប្រទេស Venezuela។ គោលបំនងក្នុងកម្មវិធីប្រកួតនេះដើម្បីអោយពិភពលោកមើលឃើញពីសមត្ថភាព និងសម្រស់របស់ភេទទី៣ដោយមិនមានភាពរើសអើងឡើងនៅក្នុងសង្គម។
គួរបញ្ជាក់ផងដែលកម្មវិធីប្រកួតនេះត្រូវធ្វើនៅខែ វិច្ឆិកា ឆ្នាំ២០១៦ ប៉ុន្តែនៅកំឡុងខែនោះតម្រូវអោយកាន់ទុក្ខដោយចូលទិវង្កតរបស់មហាក្សត្រថៃ Bhumibol Adulyadej ទើបលើកមកដល់ឆ្នាំ២០១៧នេះ៕