មានឱកាសជាច្រើនដែលគាត់នឹងចូលរួមជាមួយអ្នកភ្លាម ហើយអ្នកអាចទទួលបានការងារដ៏មានក្តីសុខ។ ឥលូវនេះ មានរឿងរ៉ាវមួយចំនួនដែលអ្នកត្រូវចងចាំក្នុងចិត្ត មុននឹងអ្នកសម្រាតខោអាវចេញ៖
- - ត្រូវឱ្យប្រាកដថា គាត់ជាគូស្នេហ៍របស់អ្នក ហើយមិនមែនជាអ្នកផ្សេងដែលដើរចូលមកក្នុងបន្ទប់ ព្រោះវាអាចនឹងធ្វើឱ្យខូចរឿង។
- - បន្ទាប់ពីអ្នកអាក្រាតកាយរួច អ្នកអាចគេងបែបសិចស៊ីគួរឱ្យមានភាពទាក់ទាញ ដូច្នេះអារម្មណ៍គូស្នេហ៍របស់អ្នកនឹងក្តៅរោលរាលឡើង និងមិនតក់ស្លុត។ អ្នកគួរតែយកស្តាយតាមខ្សែភាពយន្តខ្លះ។ ប្រសិនបើអ្នកនៅតែមិនចេះធ្វើទៀត អ្នកគ្រាន់តែគេងបែរខ្លួន កើយដៃជាការស្រេច។
- - ប្រសិនបើអ្នកជាមនុស្សម្នាក់ដែលចង់រក្សាខ្លួនប្រាណជាអាថ៌កំបាំង អ្នកគ្រាន់តែស្រាតខោអាវចេញ រួចយកអ្វីមួយមកដណ្តប់ ហើយគ្រាន់តែត្រូវបញ្ចេញភាពសិចស៊ីខ្លះ ដើម្បីទាក់ម៉ូយឱ្យគូស្នេហ៍អ្នកចង់ដឹងពីអាថ៌កំបាំងនោះ។
- - ប្រសិនបើគូស្នេហ៍របស់អ្នកមិនដឹងថា ត្រូវធ្វើអ្វីបន្ទាប់ទៀត ជួយសម្រាតខោអាវគាត់ចេញ ឬអ្នកអាចលេងស្ទាបអង្អែលគាត់បន្តិចបន្តួច រួចប្រាប់គាត់ថាអាចប្រព្រឹត្តរឿងលើគ្រែជាមួយនឹងអ្នកបាន នៅពេលគាត់សម្រាតខោអាវចេញអស់។
- - ត្រូវប្រាកដថា គូស្នេហ៍របស់អ្នកបានចាក់សោរទ្វារជាប់ មុននឹងអារម្មណ៍ពុះកញ្ជ្រោលឡើង ដើម្បីជៀសវាងមានការរំខាន៕