ទី១-នៅហុងកុង ភរិយាអាចសម្លាប់ស្វាមីដែលក្បត់ និងស្រីជាសហាយក្រុងពាណិជ្ជកម្មហុងកុង ចេញច្បាប់ចម្លែកមួយគឺភរិយាមានសិទ្ធិសម្លាប់ស្វាមី និងសហាយរបស់ប្តីនៅពេលឃើញជាក់ស្តែង ពួកគេកំពុងរួមរ័កនោះទេ។ ភរិយាអាចធ្វើបែបនេះបានលុះត្រាតែនាងមិនមានអ្វីនៅក្នុងដៃ ពោលគឺដៃទទេ ។
ទី២-នៅឥណ្ឌូណេស៊ី ហាមសម្រេចកាមដោយខ្លួនឯងការសម្រេចកាមដោយខ្លួនឯងនៅក្នុងប្រទេសឥណ្ឌូណេស៊ី ត្រូវហាមឃាត់យ៉ាងតឹងរឹុង និងប្រើប្រាស់ច្បាប់សាហាវ ពោលគឺត្រូវដាក់ពន្ធនាគាររយៈពេល ៣២ ខែ ឬ កាត់ក្បាល
ទី៣-នៅហុងគ្រី ហាមបើកភ្លើងពេលរួមភេទបើកភ្លើងអំឡុងពេលរួមភេទជារឿងខុសច្បាប់នៅក្នុងទីក្រុង Budapest ប្រទេសហុងគ្រី។ ស្វាមី ឬភរិយាប្រព្រឹត្តសកម្មភាពបែបនេះត្រូវប្រឈមនឹងការផាកពិន័យ ឬព្រមានពីតុលាការ ។ ច្បាប់នេះបង្កើតឡើងដើម្បីសន្សំសំចៃថាមពលអគ្គិសនី ។
ទី៤-នៅបូលីវី ហាមមានស្នេហាត្រីកោណច្បាប់នេះសំដៅដល់បុរសដែលទាក់ទងជាមួយដៃគូរួមភេទ និងឆ្លៀតឱកាសទាក់ទងម្តាយរបស់នាងក្នុងពេលតែមួយ ។
ទី៥-នៅអង់គ្លេស ហាមរួមភេទនៅចំណតម៉ូតូការរួមភេទនៅចំណតម៉ូតូក្នុងទីក្រុងឡុងដ៍ប្រទេសអង់គ្លេស ត្រូវហាមឃាត់ដាច់ខាត ព្រោះធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់ទីសាធារណៈ ម្យ៉ាងកន្លែងចតម៉ូតូមិនមែនជាកន្លែងរួមរ័ក ។
ទី៦-នៅអេស្ប៉ាញ ហាមរួមភេទលើឆ្នេរខ្សាច់ការរួមភេទនៅលើឆ្នេរខ្សាច់ត្រូវផាកពិន័យ ៩០.០០០ ដុល្លារក្នុងប្រទេសអេស្ប៉ាញ ។
ទី៧-នៅអេស្តូនី ហាមលេងអុកពេលរួមភេទលេងអុកអំឡុងពេលរួមភេទជាអំពើខុសច្បាប់ប្រឆាំងនឹងប្រទេសអេស្តូនី ។
ទី៨-នៅអ៊ុយរូហ្គាយ ស្វាមីអាចសម្លាប់ភរិយាដែលផិតក្បត់ និងប្រុសសហាយបើសិនជាស្វាមីរកឃើញថាភរិយាក្បត់មានសហាយស្មន់ នោះគេមានសិទ្ធិសម្លាប់ពួកគេទាំងពីរនាក់បាន ដោយមិនជាប់ទោស។
ទី៩-នៅកូឡុំប៊ី ម្តាយកូនក្រមុំត្រូវចូលរួមក្នុងពិធីអាពាហ៍ពិពាហ៍របស់កូនស្រីម្តាយរបស់កូនក្រមុំត្រូវចូលរួមក្នុងពិធីអាពាហ៍ពិពាហ៍ដើម្បីជាសក្ខីភាពតំណាងឱ្យគូស្វាមី-ភរិយាទាំងពីរនូវការជូនពរ ។
ទី១០-នៅបារ៉ែន វេជ្ជបណ្ឌិតមិនអាចមើលប្រដាប់ភេទរបស់អ្នកជម្ងឺស្រីទេវេជ្ជបណ្ឌិតមានតួនាទីព្យាបាល និងវះកាត់សរីរាង្គណាមួយរបស់អ្នកជំងឺស្រី តែការមើលដោយភ្នែកផ្ទាល់លើប្រដាប់ភេទរបស់នាងត្រូវហាមឃាត់ដាច់ខាត ពោលគឺដើម្បីរក្សាសីលធម៌វិជ្ជាជីវៈរបស់គ្រូពេទ្យ និងអាចកើតមានរឿងរួមភេទអំឡុងពេលព្យាបាល ឬវះកាត់ តែគេអាចមើលបានតាមរយៈកញ្ចក់ ។
ទី១១-នៅលីបង់ ហាមបុរសរួមភេទជាមួយសត្វពាហនៈឈ្មោលបុរសទូទៅនឹងត្រូវផាកពិន័យជាទឹកប្រាក់ច្រើនសន្ធឹកសន្ធាប់ ឬផ្តន្ទាទោសដល់ប្រហារជីវិតបើសិនជាពួកគេត្រូវបានរកឃើញថា រួមភេទជាមួយសត្វពាហនៈឈ្មោល តែបើរួមភេទជាមួយសត្វញីមិនខុសច្បាប់ទេ៕
ដោយ៖ (អ៊ង នី) ផ្តល់សិទ្ធិដោយ៖ VD7NEWS