សូមបញ្ជាទិញផលិតផលដើម្បីសម្រស់ និងសុខភាព

loading...

Tuesday, July 26, 2016

វិធីធ្វើតេស្តចង់ដឹងថា មនុស្សស្រីនៅបរិសុទ្ធ ឬអត់?

ជារៀងរាល់​ថ្ងៃ​មនុស្សគ្រប់​គ្នាកំពុងតែ​មានការ​ងឿយ​ឆ្ងល់យ៉ាងខ្លាំង ថា​តើមាន​វិធីសាស្រ្ត​អ្វី​ដែល​អាចពិនិត្យ​​មើល​​ដឹង​ពីព្រហ្មចារីយ៍ ឬការលាក់​​មិនឲ្យ​ដឹង​ពីស្ថានភាព​​របស់ស្រី្ត​នៅពេល​​ដែល​ពួកគេ​បាត់​បង់​ភាព​ក្រមុំព្រហ្មចារីយ៍។ ខាង​​ក្រោមនេះ គឺជាវិធី​​ធ្វើតេស្តមួយ​ចំនួន​​ដែល​គេ​​ជឿជាក់​ថា អាច​ឲ្យ​​ដឹងពីភាពបរិសុទ្ធ​របស់ស្ត្រី៖




ការធ្វើតេស្ត​សន្ទះព្រហ្មចារីយ៍
ជាញឹកញាប់ គេតែងតែ​​ធ្វើការត្រួត​ពិនិត្យ​​មើលទៅ​លើសន្ទះ​ព្រហ្មចារីយ៍ វាគឺ​ជា​ស្រទាប់​ស្តើង​​នៃស្បែក​ដែល​គ្របដណ្ដប់​​ទ្វារមាស​។ មាន​មនុស្ស​ជា​ច្រើន​ជឿថា វាជា​វិធីមួយ​ដែល​មាន​ភាពត្រឹម​ត្រូវ​​ធ្វើឲ្យយើង​​អាចដឹង​ពី​ការពិត​ថា មនុស្សស្រី​អស់ព្រហ្មចារីយ៍ ឬក៏នៅ។ តែ​សន្ទះ​ព្រហ្មចារីយ៍ ក៏អាច​ត្រូវ​បានបំផ្លាញ​​ដោយសកម្មភាព​​មួយចំនួន​​ផងដែរ ដូចជា កំឡុង​ពេល​​ធ្វើលំហាត់ប្រាណ, ការជិះកង់, ការ​ហែលទឹក​​ជាដើម។ សកម្មភាព​​ទាំងអស់​នេះ អាចធ្វើឲ្យ​មនុស្សស្រី​​បាត់បង់​នូវ​សន្ទះព្រហ្មចារីយ៍ ទោះបីជា​ស្រ្តី​​មិនធ្លាប់​បាន​​ឆ្លងកាត់​ការ​រួមភេទ​​លើក​ដំបូង​​ក៏ដោយ។ តែអ្នក​​កុំភ្លេចថា ការវះកាត់​សន្ទះ​ព្រហ្មចារីយ៍​នា​ពេលបច្ចុប្បន្ន​​កំពុង​តែមាន​ភាព​ពេញ​និយម​​ខ្លាំងបំផុត។

ការ​ធ្វើ​តេស្ត្រ​ដោយ​​ម្រាម​ដៃពីរ
នេះ​ជា​ការ​​ធ្វើ​តេស្ត​​​ធម្មតា​​​មួយទៀត គឺ​ជា​ការ​​ធ្វើ​តេស្ត​​​ទៅ​លើ​​ព្រហ្មចារីយ៍​​​ដែល​​​ចម្លែក​​បំផុត ដោយ​​​ប្រើ​ម្រាម​​​ដៃពីរ ដើម្បី​​​ធ្វើ​ការ​​ត្រួត​ពិនិត្យ​​មើល​​ពី​​​សកម្មភាព​​ផ្លូវ​ភេទ​​​មនុស្ស​ស្រី។ តុលា​ការ​​​កំពូល​​​របស់​​​ប្រទេស​ឥណ្ឌា បាន​​ប្រើ​​វិធី​សាស្ត្រ​​​នេះ​​ដើម្បី​ធ្វើ​​តេស្ត​ទៅ​​​លើ​ជន​រងគ្រោះ​​​ដោយ​សារ​​​ការ​រំលោភ​​​សេពសន្ថវៈ។ ការ​​ធ្វើ​​តេស្ត​​នេះ បាន​​​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​​​ខាងក្រៅ បាន​​ធ្វើ​ការ​​តវា​​ឲ្យ​រដ្ឋាភិបា​ល​សូម​​ផ្ដល់​​នូវ​វិធីសាស្រ្ត​​ណា​​ដែល​​ល្អ​ប្រសើរ​​​ជាង​នេះ ដើម្បី​ធ្វើ​​ការ​​បញ្ជាក់​​​ពី​ការ​​រំលោភ​​ផ្លូវភេទ ព្រោះ​​វា​​បាន​​ប៉ះពាល់​​​យ៉ាង​ខ្លាំង​​​ដល់​​សិទ្ធិ​​ឯកជន​​​របស់​​ជន​រង​គ្រោះ។ ជា​មួយ​​គ្នា​នេះ​​ដែរ អង្គការ​​​ឃ្លាំ​មើល​​សិទ្ធិ​មនុស្ស ក៏​បាន​​​រិះគន់​​យ៉ាង​​ខ្លាំង​​​ដល់​ការ​​​ធ្វើ​តេស្តដ៏​​អសីលធម៌ ទៅ​លើ​​​ជន​រង​​គ្រោះផងដែរ។

ការធ្វើ​តេស្ត​នេះ គឺជា​ការ​ព្រួយបារម្ភ​​បំផុត ដោយសារ​​តែគ្មាន​​ភាពមិន​ប្រក្រតី ដើម្បី​ធ្វើការ​​ពិនិត្យមើល​ភាព​ត្រឹមត្រូវ​​ទៅលើសាច់​ដុំទ្វាមាស​​ដែល​គ្មាន​​ភាពច្បាស់លាស់ ប្រសិន​​បើក្មេង​ស្រី​នោះ​មាន​ភាពសុំា​ទៅ​នឹង​ការរួមភេទ។

យើង​អាចធ្វើការ​​សិន្និដ្ឋានបាន​ថា មិនមាន​​ការធ្វើតេស្តណា​​មួយដែល​មាន​ប្រសិទ្ធិភាព​​ពិតប្រាកដ ដើម្បី​ពិនិត្យមើល​ភាពព្រហ្មចារីយ៍​របស់​​មនុស្ស​ស្រី​បានទេ។ ការធ្វើតេស្ត​​ទាំងនេះ គឺមិន​​មែន​ជាការ​វិនិច្ឆ័យ​ត្រឹមត្រូវ សម្រាប់​មើល​មនុស្ស​ស្រី​នៅព្រហ្មចារីយ៍ ឬអត់​នោះទេ។ ដោយសារ​តែ​បច្ចុប្បន្ននេះ វិទ្យាសាស្ត្រមាន​​ភាពជឿនលឿន ហើយអ្វីទាំងអស់​ស្ទើរ​អាច​កែ​​ប្រែបាន​​ទាំងស្រុង៕




loading...

ពេញនិយម