សូមបញ្ជាទិញផលិតផលដើម្បីសម្រស់ និងសុខភាព

loading...

Thursday, July 28, 2016

៣ ក្បាច់​ដ៏មាន​គ្រោះថ្នាក់​ខ្លាំង​បំផុត អាច​ធ្វើឱ្យ​ប្រុសៗ​បាក់​លិង្គ បើមិន​ប្រយ័ត្ន!

អ្នក​ស្រាវ​ជ្រាវ​នៅ​ប្រទេស​ប្រេស៊ីល បាន​ធ្វើការ​សិក្សាទៅ​លើ​បញ្ហា​ក្បាច់​រួម​ភេទ​ដែល​អាច​បង្កគ្រោះ​ឱ្យ​មាន​ថ្នាក់​ខ្លាំងបំផុត ហើយ​លទ្ធផល​ត្រូវបាន​ផ្សព្វ​ផ្សាយ​​កាល​ពីពេល​ថ្មីៗនេះ។

យោង​តាម​ការ​សិក្សានេះ ក្បាច់​មនុស្សស្រី​នៅពី​លើ​បុរស ជាក្បាច់​ដែល​មាន​គ្រោះថ្នាក់​ខ្លាំង​ជាងគេ ព្រោះ​វា​អាច​ប្រឈម​នឹង​ហានិភ័យ​នៃការ​បាក់​លិង្គ​កម្រិតខ្ពស់។

​ក្រុមអ្នក​ជំនាញ​បាន​និយាយថា នៅពេល​ដែល​ស្ត្រីជិះពី​លើ ពួកនាង​ជាអ្នក​គ្រប់គ្រង​រាល់​ចលនា​ទាំង​អស់ ព្រម​ទាំង​ទម្ងន់​ត្រូវបាន​ផ្ទុកមក​លើលិង្គ។


ដូច្នេះ បុរស​មិនអាច​គ្រប់គ្រង​លិង្គ​របស់​ខ្លួន​បាន និង​នាំឱ្យ​មាន​ការរង​របួស​លិង្ក, មាន​ការ​ឈឺចាប់ ជា​ពិសេស​អាច​បាក់​លិង្គតែម្តង។

​ក្បាច់​មួយនេះ​មិន​បង្ក​អោយ​មាន​គ្រោះថ្នាក់ ឬឈឺ​ចាប់​ដល់​មនុស្ស​ស្រីទេ ប៉ុន្តែ​អ្នក​ដែល​ប្រឈម​នឹង​ហានិភ័យ​បំផុត គឺជាបុរស។

នៅពេល​ដែល​បុរស​គ្រប់គ្រង​ចលនា​ដោយ​ខ្លួនឯង ពួកគេ​នឹង​មាន​ការ​ប្រុយ័ត្ន​មិន​បណ្តោល​ឱ្យមាន​គ្រោះ​ថ្នាក់កើត​ឡើង​ឡើយ។

ក្បាច់រួមភេទ​ដែលអាច​បង្កឱ្យ​បាក់លិង្គ៖
- ក្បាច់ បុរសជិះពីលើ
- ក្បាច់ Doggy Style
- ក្បាច់ មនុស្សស្រីជិះពីលើ
 
ការបាក់លិង្គជារឿងអាក្រក់បំផុតឬ?
លិង្គជា​បណ្តុំ​នៃសរសៃ​ប្រសាទ ហើយ​ជា​កន្លែង​ដែល​ជួយ​អោយ​បុរសៗ​មាន​អារម្មណ៍​ត្រេកត្រអាល​ខ្លាំង​បំផុត​ ហើយ​ក៏ជា​កន្លែង​គ្រោះថ្នាក់​ខ្លាំង​ជាងគេ​ផងដែរ ​ប្រសិន​បើ​វា​ខូច។

ប្រសិន​បើអ្នក​មាន​អារម្មណ៍​ថា​ឈឺចាប់​ក្នុង​ពេល​រួមភេទ វា​ជា​សញ្ញា​ព្រមាន​ដំបូង​សម្រាប់​ការ​កើត​មាន​គ្រោះថ្នាក់​នេះ។

ប្រហែលជា​ ៥០% នៃករណី​អ្នក​ដែល​មាន «គ្រោះថ្នាក់» ត្រូវបាន​ស្រែកយំ​ខណៈពេល​បាក់​លិង្គ និង ៨០% នៃករណី​កើត​មាន​ជំងឺ​រឹង​ឡើង​ តែរឹង​មិនបាន​យូរឡើយ៕






loading...

ពេញនិយម