សូមបញ្ជាទិញផលិតផលដើម្បីសម្រស់ និងសុខភាព

loading...

Thursday, March 9, 2017

Model : Sukanay Konin

Concept : Beyond White
Model : Sukanay Konin
Photo : สัณหณัฐ กิจรอบคอบ















មើល​ទងត្រចៀក​អាចទាយ​ដឹងពីជីវិត​ស្នេហា​របស់​អ្នក​

តើ​អ្នកដឹងទេថា ការ​សង្កេត​មើល​ទម្រង​នៃទងត្រចៀក​អាច​ទាយ​ដឹងពី​ស្នេហា​របស់អ្នក? គ្មាន​អ្វីពិបាកទេ​គ្រាន់តែ​មើល​រូប​ភាព និង​អត្ថន័យ​ខាងក្រោម​ពេល​នោះអ្នកនឹង​ដឹងច្បាស់​ដោយ​ខ្លួនឯង​ជាមិនខាន។

A. ធំ ហើយក្រាស់
អ្នកដែលមាន​ទងត្រចៀក​បែបនេះ គឺជា​មនុស្ស​មាន​ប្រជាប្រិយ ហើយ​មាន​អ្នកតាម​ស្រឡាញ់​ច្រើន។ ជាពិសេស​នៅពេល​ដែលអ្នក​ទើបតែ​បែក​បាក់​ស្នេហា​មួយភ្លាម គឺមាន​អ្នកផ្សេង​ចូលមក​ជំនួស​ភ្លាម។ បន្ទាប់ពី​ទទួល​មេរៀន​នៃការបែក​បាក់​ស្នេហ៍​រួច​ម្តងមក​ហើយ អ្នកនឹងរកបាន​មនុស្ស​ម្នាក់​ដែល​អាច​រស់នៅ​ជាមួយគ្នា​យ៉ាង​មាន​សុភមង្គល​ទៅ​ ថ្ងៃអនាគត។

B. ទងត្រចៀករាងស្រួចវែង
មនុស្សបែប​នេះ​មិន​ចូលចិត្តផ្តោត​សំខាន់ ឬ​រំពឹងផ្អែក​លើ​សេចក្តី​ស្រឡាញ់​ខ្លាំងពេក​នោះទេ ព្រោះគេ​ចង់បាន​សេរីភាព​ច្រើន។ សូម្បីតែ​គេកំពុង​តែមាន​សេក្តី​ស្នេហា​ជាមួយ​នណា​ម្នាក់​ក៏មិន​ចង់បាន​ភាព​ ស្និតស្នាល​ពីម្នាក់​នោះដែរ គឺចង់​រក្សា​គម្លាតពី​គ្នាទៅវិញ។
C. ទងត្រចៀកតិច ឬស្ទើរតែគ្មាន
មនុស្សបែបនេះភាគច្រើនមាន​ភាព​ឆោត​ល្ងង់​ដូចជា​កូនក្មេង ហើយ​សេចក្តី​ស្នេហា​ច្រើន​តែ​មាន​ភាព​ពិបាក​ទៅថ្ងៃ​ក្រោយ។ ដូច្នេះ​អ្នកគួរតែ​មាន​ការប្រុង​ប្រយ័ត្ន​បន្តិច ព្រោះមាន​មនុស្ស​មួយចំនួន​អាច​កេង​ប្រវ័ញ​ប្រយោជន៍​ពីភាព​ឆោត​ល្ងង់​របស់​ អ្នក។
D. ទងត្រចៀក​ព្រែក​ចេញ​ជាពីរ
អ្នកគឺជា​មនុស្ស​ដែល​ចេះ​ពហុជំនាញ រួមទាំង​សេចក្តី​ស្នេហា​ផងដែរ។ អ្នកមាន​ឱកាស​ទទួល​បាន​ស្នេហ៍​ស្នេហា​ម្តងពី​រពីមនុស្ស​ផ្សេងគ្នា តែត្រូវ​ប្រយ័ត្ន​បន្តិច​ព្រោះ​អាចអត់​ទាំងពីរ​ព្រមគ្នាទៅវិញ៕

រឿង​អាក្រក់ៗ ១០យ៉ាង​ដែល​គូស្វាមី​ភរិយា​តែងតែ​ប្រព្រឹត្ត ក្រោយ​ពេល​បង្កាត់​ភ្លើង​ស្នេហ៍

 ការ​បង្កាត់​ភ្លើងស្នេហ៍ ឬភាព​ស្និទ្ធិស្នាល​នឹងគ្នា​ជារឿងមួយ​ចាំបាច់​នៅក្នុង​ជីវិត​អាពាហ៍​ពិពាហ៍ ដើម្បី​ជួយ​ផ្សាភ្ជាប់ ​និង​ធ្វើឲ្យ​ស្នេហា​កាន់​តែស៊ី​ជម្រៅ។ គូស្វាមី​ភរិយា​ភាគ​ច្រើន​តែងតែ​ឱប​ថ្នាក់ថ្នម​ជា​សំខាន់​ក្រោយ​ពេល​ការ​បង្កាត់​ភ្លើង​ស្នេហ៍​បាន​បញ្ចប់ ឬជជែក​គ្នាអំពី​ក្បាច់​សិច​របស់​ពួកគេ ឬផ្តល់​នូវការ​សន្ទនា​គ្នាទូទៅ។ ប៉ុន្តែ មាន​គូស្វាមី​ភរិយា​ជាច្រើន​ដែល​បាន​ធ្វើរឿង​ឆ្កួតៗ​ជាច្រើន បន្ទាប់​ពីបង្កាត់​ភ្លើង​ស្នេហ៍​រួច។ ប្រសិនបើ​អ្នក​គិតថា គូស្នេហ៍​ភាគ​ច្រើន​ត្រលប់​ទៅរក​កាយ​វិការ​រ៉ូមែនទិច និង​និយាយ​ផ្អែម​ល្អែម ក្រោយ​ពេល​ប្រព្រឹត្ត​រឿង​លើគ្រែ​រួច​ជា​ការល្អ។

ខាងក្រោមនេះ​ជារឿងរ៉ាវ​អាក្រក់​មួយ​ចំនួន ដែល​គូស្វាមី​ភរិយា​ភាគ​ច្រើន​តែងតែធ្វើ ក្រោយពេ​ល​ប្រព្រឹត្តរឿង​លើគ្រែ​ជាមួយគ្នា៖
គេងភ្លាមៗ
ក្រោយពេល​ប្រព្រឹត្តរឿង​លើគ្រែរួច ហេតុអ្វីបាន​ជាអ្នក​ចង់​ដណ្តប់​ភួយ  ហើយ​គេង? នេះជា​ពេល​វេលាដែល​អ្នកត្រូវ​ផ្សាភ្ជាប់​ភាព​ស្និទ្ធិស្នាល​ក្នុង​ការ​សន្ទនា​គ្នា។
ទទួលទាន​អាហារ
អ្នកជំនាញជាច្រើន​បាន​មាន​ប្រសាសន៍ថា ការ​ទទួល​ទាន​អាហារ​ក្រោយ​ពេល​​អ្នក​ប្រព្រឹត្ត​រឿង​លើគ្រែ​​ជាមួយ​​ដៃគូរួច ធ្វើឲ្យ​អ្នក​ទាំង​ពីរ​គ្មាន​ក្តីសុខ​នឹង​ភាព​ស្និទ្ធស្នាល​ជាមួយ​នឹងគ្នា​នោះទេ។
មិន​សប្បាយចិត្ត
ការធ្វើ​ទឹកមុខមិន​សប្បាយ​ចិត្ត ឬដក​ដង្ហើមធំ​ជារឿង​មួយ​ចាំបាច់ ប៉ុន្តែមិន​មែន​នៅ​ពេលអ្នក​បាន​បញ្ចប់​ការ​បង្កាត់​ភ្លើង​ស្នេហ៍​រួចទេ។ វាជាការ​សម្តែង​ចេញនូវ​ឥរិយាបថ​មួយ​ឈ្លើយ។
យកកូនៗ​ទៅគេង
នេះជារឿងមួយ​ដែល​គូស្វាមី​ភរិយា​ជាច្រើន​ធ្វើ ក្រោយ​ពេល​បង្កាត់​ភ្លើង​ស្នេហ៍​រួចគឺ ការ​នំាកូនៗ​ទៅគេង។

គេង​ដាច់ពីគ្នា
ការគេង​ដាច់ពី​គ្នាជារឿង​មួយ​ដែល​គូស្វាមី​ភរិយាធ្វើ បន្ទាប់ពី​បង្កាត់​ភ្លើង​ស្នេហ៍រួច។ អ្នក​គួរតែ​ដឹងថា ការ​បង្កាត់​ភ្លើង​ស្នេហ៍​អាច​ជួយឲ្យ​ស្នេហា​របស់​អ្នករីក​ចម្រើន ហើយ​ភាព​ស្និទ្ធិស្នាល​កាន់តែ​ខ្លាំង​ក្លាឡើង ដូច្នេះ​គួរតែ​ឱប​ថើប​ថ្នាក់ថ្នម ស្ទាប​អង្អែលគ្នា​ពេញមួយ​យប់។
ទៅបន្ទប់ទឹក
អ្នកប្រហែល​ជាមនុស្ស​អនាម័យ​បំផុត​នៅក្នុង​លោកនេះ។ ប៉ុន្តែ វាជាចរិក​មួយ​មិនល្អឡើយ​ដែលរត់​ទៅ​បន្ទប់ទឹក បន្ទាប់ពី​បានរួម​សង្វាស​រួច។ ប្រសិនបើ​អ្នក​មាន​ទម្លាប់​សម្អាត​កន្លែង​គេង, អ្នកមិន​ចាំ​បាច់ត្រូវ​សម្អាត បន្ទាប់​ពីបង្កាត់​ភ្លើងស្នេហ៍​រួចហើយ​ភ្លាមនោះទេ។
វក់នឹង​ការងារ
និយាយទូរស័ព្ទ និងត្រលប់​ទៅធ្វើការ​វិញ ក្រោយពេល​រួមភេទរួច​ជារឿង​មួយមិន​ល្អឡើយ ដែល​គូស្វាមី​ភរិយា​ជាច្រើន​បាន​ប្រព្រឹត្ត។ ចំណាយ​ពេលវេលា​បន្តិចបន្តួច​ជាមួយ​នឹង​គូស្នេហ៍ មុនពេល​និយាយ​ទូរស័ព្ទ។

រៀបចំកន្លែង
ការរៀប​ចំកន្លែង ក្រោយ​ពេល​បង្កាត់​ភ្លើង​ស្នេហ៍រួច មិនមែន​ជារឿងល្អ​ឡើយ។ ស្ត្រីភាគ​ច្រើន​តែងតែ​រៀបចំ​កន្លែង​ឲ្យមាន​របៀប​រៀបរយ បន្ទាប់ពី​បង្កាត់​ភ្លើង​ស្នេហ៍រួច។
ស្លៀកខោ​អាវចូលវិញ
បើទោះបី​ជាអ្នកប្រញាប់​យ៉ាង​ណាក៏​ដោយ, កុំប្រញាប់​នឹងស្លៀក​ខោអាវ​ចូលវិញ​ភ្លាមដែរ។ ផ្តល់​ពេល​វេលា​ផ្អែមល្អែម​ឲ្យគ្នាខ្លះ ក្រោយ​ពេល​បញ្ចប់​ការ​បង្កាត់​ភ្លើងស្នេហ៍។
និយាយទូរស័ព្ទ
កុំប្រញាប់បង្កើត​កំហុសឡើង​ដោយ​ការនិយាយ​ទូរស័ព្ទ​ជាមួយ​មិត្តរបស់​អ្នក បន្ទាប់ពី​បង្កាត់​ភ្លើង​ស្នេហ៍​ជាមួយ​គូស្នេហ៍​រួច៕
 


Monday, March 6, 2017

ពិតជាអស្ចារ្យ!! របៀប​ផ្សំ​​​ថ្នាំ​ជំនួយ​ផ្លូវ​ភេទ​បុរស​ ដោយ​រូប​មន្ត​តែ​ពីរ​មុខ មានប្រសិទ្ធិភាព ១០០% តាមបែបធម្ម​ជាតិ

ផ្លែឪឡឹកសម្បូរជាមួយនឹងអត្ថប្រយោជន៍សុខភាពជាច្រើន​និងមួយក្នុងចំណោមពួក​គេគឺមាន​លក្ខណៈ​សម្បត្តិថ្នាំសម្រើបដែលរួមទាំងសារជាតិ Lycopen និង Citrulline ។ លក្ខណៈសម្បត្តិទាំងនេះ​មានភាពប្រសើរឡើង​ចំណង់ផ្លូវភេទ​ជាមួយឈាម​រត់របស់ឈាម​ទៅ​សរីរាង្គ​សំខាន់នៅក្នុងរាងកាយ។



ប្រសិន​បើ​លោក​អ្នក​​ផលិត​​ថ្នាំ​ជំនួយ​​ផ្លូវ​ភេទ​​បុរស​ដោយ​ខ្លួន​ឯង លោក​អ្នក​ត្រូវ​ការ​រូប​មន្ត​ខាង​ក្រោម​​នេះ​​ដែល​អាច​រក​ជាវ​បាន​នៅ​​គ្រប់​​ទី​ផ្សារ​លក់​ដូរ​ទាំង​អស់​។ គ្រឿង​ផ្សំ​ទាំង​នេះ​នឹង​ផ្តល់​នូវ​ថាម​ពល និង​​ជួយ​ជំ​រុញ​កម្លាំង​ផ្លូវ​ភេទ​របស់​បុរស​។ ថ្នាំ Viagra ឬ​ថ្នាំ​ជំនួយ​ផ្លូវ​ភេទ​បុរស​គឺ​ជា​ប្រភេទ​ថ្នាំ​ដ៏​មាន​ប្រសិទ្ធិ​ភាព​សម្រាប់​បុរស ដែល​មាន​​អត្ថ​ប្រយោជន៍​ក្នុង​ការ​បង្កើន​ផ្លូវ​ភេទ និង​កម្លាំង​ថាម​ពល​។ មាន​មនុស្ស​តិច​តួច​ណាស់​ដែល​ដឹង​ពី​រូប​មន្ត​ដ៏​សម្ងាត់​នេះ ដែល​អាច​ធ្វើ​​ដោយ​ខ្លួន​ឯង​នៅ​ឯ​ផ្ទះ​​បាន​។

១). គ្រឿង​ផ្សំ​ដែល​ត្រូវ​ការ​ដើម្បី​បង្កើត​ថ្នាំ Viagra ធម្ម​ជាតិ​៖
– ផ្លែ​ឪឡឹក
– ផ្លែ​ក្រូច​ឆ្មា

ផ្លែ​ឪឡឹក​មាន​ពោរ​ពេញ​ដោយ​​អាមី​ណូ​អាសុីត ដែល​ជួយ​​ជំ​រុញ​ចល​នា​ឈាម​​ហូរ​ទៅ​កាន់​បេះ​ដូង និង​​ប្រដាប់​ភេទ​បុរស​។ ពិត​ណាស់ វា​បង្កើត​ឲ្យ​មាន​​ឥទ្ធិ​ពល​ស្រដៀង​គ្នា​ទៅ​នឹង​​​ថ្នាំ​មួយ​ចំនួន​ដូច​ជា Viagra ដែរ​។ លោក​អ្នក​មិន​គួរ​ប្រើ​ប្រាស់​ស្ក គ្រឿង​ទេស អំ​បិល ឬ​​គ្រឿង​បន្ថែម​រស​ជាតិ​ផ្សេង​ឡើយ ដែល​អាច​នឹង​កាត់​បន្ថយ​ភាព​ខ្លាំង​នៃ​គ្រឿង​ផ្សំ​ទាំង​ពីរ​នេះ​។


២). របៀបធ្វើ៖
– លោក​អ្នក​ចាំ​បាច់​ត្រូវ​តែ​​ចិត​​ផ្លែ​ឪឡឹក​ជា​ចំណិត​តូច​ៗ និង​ដាក់​ផ្លែ​ឪឡឹក​ដែល​ចិត​រួច​នោះ​ក្នុង​ម៉ា​ស៊ីន​កិន ឬ​ក្រឡុក​ផ្លែ​ឈើ បន្ទាប់​​មក​​ក្រឡុក​យក​ទឹក​ផ្លែ​ឪឡឹក​នោះ​​ចំនួន​មួយ​លីត្រ​​។ ផ្នែក​ស​​​នៅ​ជាប់​សំ​បក​ឪឡឹក​ក៏​មាន​សារធាតុ​អា​មី​អាស៊ីត​ខ្ពស់​ផង​ដែរ​ ហើយ​ក៏​ត្រូវ​​កិន​យក​ទឹក​ដែរ​។
– ចាក់​​ទឹក​ឪឡឹក​នោះ​ទៅ​ក្នុងឆ្នាំង​មួយ​​ ហើយដាំ ឬ​ស្ងោ​ទឹក​នោះ​​ប្រមាណ​ជា​២​នាទី ​ក្រោយ​មក​ ច្របាច់​​ទឹកក្រូច​ឆ្មា​ចូល​ទៅ​ក្នុង​ឆ្នាំង​នោះ​ មុន​នឹង​ច្របល់​​គ្រឿង​ផ្សំ​ទាំង​ពីរ​នោះ​បញ្ចូល​គ្នា​​។ វា​គឺ​ជា​រឿង​ដ៏​ល្អ​ក្នុង​ការ​បន្ត​ដាំ​ទឹក​នោះ​ឲ្យ​ពុះ និង​ហួត​បន្តិច ហើយ​បន្ទាប់​មក​ឈប់​ដាំ​ទឹក​នោះ នៅ​ពេល​ដែល​​វា​ស្រក់​នៅ​សល់​ប្រមាណ​ជា​ពាក់​កណ្តាល​។
– ទុក​​ទឹក​ឪឡឹក​ដែល​ដាំ​រួច​នោះ​ប្រមាណ​ជា​រយៈ​​ពេលមួយ​ម៉ោង​។ បន្ទាប់​មក​ ចាក់​ទឹក​នៅ​ក្នុង​កែវ​ដែល​ស្អាត​មួយ និង​រក្សា​ទុក​កន្លែង​ត្រជាក់ និង​ស្ងួត​ដូច​ជា​ទូរ​ទឹក​កក​។
លោក​​អ្នក​ត្រូវ​តែ​ចង​ចាំ​ថា ត្រូវ​​ផឹក​ភេស​ជ្ជះ​នេះ​​នៅ​ពេល​​​មិន​ទាន់​ញាំ​អី​ដូច​ជា​ពេល​ព្រឹក និង​មុន​​អាហារ​ពេល​​ល្ងាច ហើយ​លោក​អ្នក​ត្រូវ​តែ​ផឹក​​ពី​ចន្លោះ​២​ស្លាប​ព្រា​បាយ ទៅ​​មួយ​ភាគ​​បី​នៃ​កែវ​ក្នុង​មួយ​លើក​។

ប្រសិទ្ធិ​ភាព​​អាស្រ័យ​ទៅ​លើ​​ទម្ងន់ និង​ទំហំ​នៃ​រាង​កាយ​មនុស្ស​ម្នាក់​ៗ​។ ថ្នាំ Viagra ធម្ម​ជាតិ​នេះ មាន​សុវត្ថិ​​ភាព និង​ផ្តល់​តាម​ពល​ដល់​រាល់​មនុស្ស​​គ្រប់​វ័យ​ទាំង​អស់​៕



មួយសន្លឹករបស់តួស្រីក្នុងបទ “បុណ្យភូមិ” ព្រលែងមួយទំហឹងមិនប្រណីភ្នែកអ្នកមើល….!

កញ្ញា ម៉ារី ដែលជាតួស្រីក្នុងបទចម្រៀង បុណ្យភូមិ របស់ក្មេងខ្មែរ និងជា​តារា​ចម្រៀង​វ័យ​ក្មេង​មួយ​រូប​នោះ បានបង្ហាញរូប​ថតមួយ​សន្លឹក​របស់​នាង​ដែល​ស្លៀក​ពាក់មាន​ត្រឹម​តែខោក្នុ​ងនិង​អាវក្នុង​តែ​ប៉ុណ្ណោះ ​ធ្វើអោយប្រុសៗមួយចំនួន ឈ្លក់វង្វេងនឹងសម្រស់នាង។ តាមការបង្ហោះនៅលើ គណនី Instargram របស់តារាចម្រៀងវ័យក្មេងរូបនេះ គឺទទួលបានការចាប់អារម្មណ៍ខ្លាំង ហើយមិន​បាន​ប៉ុន្មានផងស្រាប់តែនាងលុបចោលទៅវិញ។






loading...

ពេញនិយម