ការរួមភេទដោយរន្ធគូថគឺជាសកម្មភាពរួមភេទមួយបែបដោយមានការដាក់បញ្ចូលលិង្គទៅក្នុងរន្ធគូថ ។ មនុស្សមួយចំនួនប្រហែលជាចង់ធ្វើការរួមភេទដោយរន្ធគូថពីព្រោះរន្ឋគូថពោរពេញទៅដោយចុងសរសៃប្រសាទដែលជាហេតុធ្វើអោយមានសម្រើបខ្លាំងណាស់ ប៉ុន្តែប្រឈមមុខនឹងបញ្ហាសុខភាព ។ សំរាប់អ្នកដែលត្រូវបានគេរួមភេទដោយរន្ធគូថ ធ្វើអោយរន្ធគូថរបស់គេក្លាយទៅជាតំបន់ដែលមានសំរើបបំផុតសំរាប់ភ្ញោចដល់អារម្មណ៍ភេទ ។
ខណៈពេលដែលមនុស្សមួយចំនួនមានការពេញចិត្តយ៉ាងខ្លាំងទៅលើការរួមភេទដោយរន្ធគូថ ទង្វើបែបនេះក៏នៅតែមានគុណវិបត្តិរបស់វា ហើយត្រូវទាមទារនូវការប្រុងប្រយ័ត្នដ៏ពិសេសនិងមានសុវត្ថិភាព ។
តើការរួមភេទដោយរន្ធគូថមានសុវត្ថិភាពទេ?
តើការរួមភេទដោយរន្ធគូថមានសុវត្ថិភាពទេ?
- រន្ធគូថជាកន្លែងមួយមិនមានជាតិរំអិលពីធម្មជាតិដូចទ្វារមាសនោះទេ៖ ការដាក់បញ្ចូលលិង្គទៅក្នុងរុន្ធគូថអាចធ្វើអោយរហែកជាលិការខាងក្នុងរបស់រន្ធគូថ និងជាហេតុផលមួយធ្វើអោយបាក់តេរី និងវីរ៉ុសជ្រៀតចូលទៅក្នុងចរន្តឈាមបាន ។ ហេតុការណ៍ដូច្នេះអាចធ្វើអោយមានការរាលដាលនៃជំងឺឆ្លងដោយសារការរួមភេទដែលក្នុងនោះក៏មានជំងឺអេដស៍ដែរ ។ ការដាច់រហែកជាលិការរន្ធគូថគឺជាការប្រឈមមុខនឹងវីរ៉ុស Human papillomavirus (HPV) ដែលវាអាចដុះលូតលាស់ទៅជាឬស និងបង្កទៅជាមហារីកនៅក្នុងរន្ធគូថបានទៀតផង (Anal Cancer) ។ ការប្រើប្រាស់ប្រេងរំអិលអាចជួយកាត់បន្ថយបញ្ហាមួយចំនួនដែរ ប៉ុន្តែមិនអាចការពារការដាច់រហែកជាលិការបានទាំងស្រុងនោះទេ ។
- ជាលិការនៅខាងក្នុងរុន្ធគូថមិនត្រូវបានការពារល្អដូចជាលិការស្បែកនៅខាងក្រៅរន្ធគូថនោះទេ៖ ជាលិការខាងក្រៅខ្លួនរបស់យើងមានកោសិការស្លាប់ជាច្រើនស្រទាប់ដែលវាដើរតួរនាទីជារបាំងការពារប្រឆាំងនឹងការឆ្លងជំងឺ ។ ជាលិការខាងក្នុងរន្ធគូថមិនមានសមត្ថភាពការពារពីធម្មជាតដូច្នេះនោះទេដែលវាជាហេតុផលមួយធ្វើអោយងាយនឹងរហែក និងឆ្លងជំងឺ ។
- រន្ធគូថបង្កើតឡើងដើម្បីបញ្ចេញលាមក៖ រន្ធគូថត្រូវបានព័ទ្ធជុំវិញទៅដោយសាច់ដុំកងដែលមានឈ្មោះថា Anal Sphincter សំរាប់ធ្វើការខ្ជឹបក្រោយពីបន្ទោរបង់រួច ។ នៅពេលដែលសាច់ដុំនេះត្រូវបានខ្ជឹប លិង្គដែលត្រូវបានសូកទៅក្នុងរុន្ធគូថនោះអាចនឹងមានការឈឺចាប់ និងពិបាកយ៉ាងខ្លាំង ។ ការប្រព្រឹត្តិច្រើនដងនៃការរួមភេទដោយរន្ធគូថប្រហែលជាធ្វើអោយសាច់ដុំ Anal Sphincter នោះទៅជាខ្សោយ និងផ្តល់ការពិបាកដល់ការបន្ទោរបង់ទៀតផង ។ ទោះបីជាយ៉ាងណាក៏ដោយ ការហាត់ប្រាណតាមរបៀប Kegel ដើម្បីធ្វើអោយសាច់ដុំ Sphincter នោះខ្លាំងវិញបាន ហើយការធ្វើដូច្នេះប្រហែលជាជួយការពារបញ្ហាដូចខាងលើបានដែរ ។
- រន្ធគូថពោរពេញទៅដោយបាក់តេរី៖ ថ្វីបើអ្នកទាំងពីមិនមានជំងឺឆ្លងដោយសារការរួមភេទក៏ដោយមែន ក៏បាក់តេរីដែលរស់នៅធម្មតាក្នុងរន្ធគូថអាចបង្កជំងឺធ្ងន់ធ្ងរដល់ដៃគូរបស់អ្នកបានដែរ ។ ការផ្លាស់ប្តូរវិធីនៃការរួមភេទពីរន្ធគូថមកទ្វារមាសវិញក៏អាចធ្វើអោយទ្វារមាស និងផ្លូវបង្ហួរនោមរបស់ស្ត្រីឆ្លងជំងឺដែរ ។
- ការរួមភេទដោយរន្ធគូថអាចបង្កអោយមានការប្រឈមមុខជាច្រើនផងដែរ ។ ការប្រើមាត់លឹតរុន្ធគូថអាចធ្វើអោយអ្នកទាំងពីប្រឈមមុខនឹងជំងឺរលាកថ្លើម ជំងឺប៉េស HPV និងជំងឺឆ្លងផ្សេងៗទៀត ។ សំរាប់អ្នកដែលចូលចិត្តរួមភេទខុសគ្នា ការមានផ្ទៃពោះអាចកើតមានប្រសិនបើទឹកកាមចូលទៅក្បែៗនឹងទ្វារមាសបាន ។
- ទោះបីជាការមានរបួសធ្ងន់ធ្ងរដោយសារការរួមភេទដោយរន្ធគូថមិនកើតឡើងញឹកញាប់ក៏ដោយ តែវានៅតែអាចកើតមានដ៏ដែល ។ ការហូរឈាមអាចនឹងកើតមានដោយសារតែរន្ធគូថរបស់គេមានជំងឺរឹសដូងបាតហើយរហែក ឬពេលខ្លះអាចនឹងមានគ្រោះថ្នាក់ធ្ងន់ធ្ងរដូចជាធ្វើអោយធ្លាយពោះវៀនធំ ។ នេះគឺជាបញ្ហាដ៏គ្រោះថ្នាក់មួយដែលទាមទារអោយមានការព្យាបាលទាន់ពេលវេលា ។ ចំពោះការព្យាបាលត្រូវតែស្នាក់នៅក្នុងមន្ទីរពេទ្យ ការវះកាត់ និងការប្រើថ្នាំ Antibiotics ដើម្បីបង្ការការឆ្លងជំងឺ ។
- ការការពារបញ្ហានៃការរួមភេទដោយរន្ធគូថមធ្យោបាយតែមួយគត់ដើម្បីចៀសវាងបានទាំងស្រុងនឹងការប្រឈមមុខរបស់ការរួមភេទដោយរន្ធគឺត្រូវឈប់រួមភេទតាមរន្ធគូថទៀត ។ ប្រសិនបើអ្នកចង់រួមភេទតាមរន្ធគូថ ចំនុចសំខាន់ដែលអ្នកត្រូវតែធ្វើគឺប្រើស្រោមអនាម័យ ដើម្បីការពារការឆ្លងរបស់ជំងឺផ្សេងៗ ។មធ្យោបាយខាងក្រោមនេះគឺសុទ្ធតែអាចធ្វើអោយមានសុវត្ថិភាពកាន់តែខ្លាំងក្នុងពេលរួមភេទតាមរន្ធគូថ៖
- ចៀសវានូវការដាក់លិង្គចូលទៅក្នុងមាត់ ឬទ្វារមាសក្រោយពីដាក់ទៅក្នុងរន្ធគូថហើយ លុះត្រាតែដៃគូរបស់អ្នកប្រើស្រោមថ្មីមួយទៀត ។
- ប្រើទឹករំអិលទៅក្នុងរន្ធគូថអោយបានច្រើនបំផុតដើម្បីកាត់បន្ថយនូវការប្រឈមនឹងការរហែក ។ ការប្រើស្រោមអនាម័យត្រូវតែជ្រើសរើសយកស្រោមណាដែលមានទឹករំអិលមានជាតិបាស។
- ការធ្វើអោយលិង្គមិនទាន់រឹងខ្លាំងពេលដាក់ចូលទៅក្នុងរន្ធគូថអាចជួយកាត់បន្ថយនូវការប្រឈមមុខនឹងការរហែកបានដែរ ។ ការងូតទឹកក្តៅឧណ្ឌៗមុនពេលរួមភេទតាមរន្ធគូថ ឬដេកផ្តាប់ គឺផ្តល់ភាពងាយស្រួលក្នុងការសូកលិង្គចូល ។
- ត្រូវបញ្ឈប់នូវការរួមភេទភ្លាមប្រសិនបើមានការឈឺចាប់ខ្លាំង
- ប្រសិនបើអ្នកធ្លាប់មានការហូរឈាមក្រោយពីរួមភេទតាមរន្ធគូថហើយ ឬសំគាល់ឃើញមានការឈឺ ឬដុំអ្វីមួយនៅជុំវិញរុន្ធគូថ ឬមានហូរអ្វីចេញមក ចូរទៅជួបគ្រូពេទ្យអោយកាន់តែឆាប់កាន់តែល្អ ។
- ប្រភព : health.com.kh