សូមបញ្ជាទិញផលិតផលដើម្បីសម្រស់ និងសុខភាព

loading...

Tuesday, May 31, 2016

រឿង៖ មិត្តភ័ក្រ្តនិងប្រពន្ធ តើមួយណាសំខាន់ជាង? (គួរតែអាន)

មានប្តីប្រពន្ធមួយគូរ ទើបតែរៀបការបាន1ឆ្នាំ ប្រពន្ធនាងមានផ្ទៃពោះ5ខែហើយ បុរសជាប្តីមិនដែលខ្វល់អីទេ មួយថ្ងៃៗគិតតែជួបជុំពួកម៉ាកផឹកសីុ មិនដែលជួយធើ្វការនាង មិនដែលជួយទុក្ខធុរៈនាងឡើយ ពេលទំនេរក៏ដើរបាត់ទុកនាងឲ្យនៅម្នាក់ឯងជាញឹកញាប់ទាំងដែលនាងកំពុងពពោះ បុរសជាប្តីដើរផឹកសីុតាំងពីថ្ងៃរហូតដល់យប់ជ្រៅទើបចូលផ្ទះ នារីជាប្រពន្ធអត់ទ្រាំមិនបាន ទើបផ្ទុះកំហឹងនិយាយចេញមកថា “បងឯងមួយថ្ងៃៗគិតតែពីដើរផឹកសីុ អត់មានជួយធ្វើការខ្លះទេ គិតតែពីផឹកនិងទៅ ការងារមិនបាច់ធ្វើទេ” ប្តីលឺហើយនិយាយគំហកដាក់ប្រពន្ធ “គ្រាន់តែផឹកសីុប៉ុណ្ណឹងវាម៉េច បើផឹកចង់ម៉េច ចង់ម៉េចចង់ទៅនិយាយមក” ប្រពន្ធលឺហើយបានត្រឹមសម្រក់ទឹកភ្នែកហើយដើរចេញទៅពួនយំម្នាក់ឯង នាងចង់ចាកចេញពីជីវិតគ្រួសារបែបនេះណាស់ តែនាងមិនអាចធ្វើបាន នាងគិតថានាងទើបតែរៀបការបានមួយឆ្នាំទេ បើនាងលេងគ្នា នាងនិងត្រូវអ្នកជិតខាងសើចចំអក ហើយម្យ៉ាងទៀតគឺកូន ទើបនាងខំខាំមាត់សង្កត់ចិត្ត។





បុរសជាប្តីនៅតែសប្បាយហឺុហា និងការផឹកសុីជួបជុំមិត្តភ័ក្ត្រដោយមិនខ្វល់ពីសម្តីប្រពន្ធ ទើបជម្លោះលើកទីពីរ បានកើតឡើង “ការផឹកសីុយើងនិងសំខាន់ណាស់មែនទេ បានផឹកៗដល់ថ្នាក់និង” បុរសជាប្តីបានឆ្លើយមកយ៉ាងកន្តើយថា”ធ្វើម៉េចបើមិត្តភ័ក្ត្របបួល” ប្រពន្ធនិយាយទៅកាន់ប្តីទៀតថា”ចឹងមិត្តភ័ក្ត្រយើង និងសំខាន់ណាស់មែនទេ បានគេនិយាយអីតាមគេ ខ្ញុំជាប្រពន្ធនិយាយយើងមិនដែលស្តាប់” ប្តីឆ្លើយថា”គេបបួលត្រូវនៅកំដរគេទាល់តែចប់ចឹងហើយ”ប្រពន្ធនិយាយទាំងអួលដើមកថា”ចឹងមិត្តភ័ក្ត្រយើងរាល់គ្នាសំខាន់ណាស់មែនទេ បានមួយថ្ងៃៗយើងត្រូវកំដរមិត្តយើងផឹករហូតដល់យប់ យើងយកពេលទៅផឹកទៅកំដរមិត្តយើង ចុះតែមានគិតពីខ្ញុំអត់ មានដែលគិតថានិងនៅកំដរខ្ញុំអត់ ខ្ញុំត្រូវនៅម្នាក់ដល់យប់ណាណី ខ្ញុំត្រូវរកសីុប្រឹងគ្មានហ៊ានសំរាកទេ យើងមានដែលនៅជួយខ្ញុំអត់ ល្ងាចឡើងបិទតូបខ្ញុំត្រូវជិះម៉ូតូមកផ្ទះម្នាក់ឯង មានដែលគិតដល់ខ្ញុំអត់ យប់ឡើងខ្ញុំត្រូវហូបបាយម្នាក់ឯង មានដែលខ្វល់ពីខ្ញុំអត់ ថាខ្ញុំនិងបិទតូបនៅ? មកផ្ទះនៅ? បាយទឹកហើយនៅ បានអីហូប? មានដែលគិតពីខ្ញុំអត់ មានដែលគិតពីចំណុច នេះអត់?” បុរសជាប្តីគំហកឲ្យយ៉ាងខ្លាំង”ហើយវាស្អី! ទំុទាវម៉េស”ហើយក៏ដើរចូលបន្ទប់បាត់ទៅទុកឲ្យនាង យំម្នាក់ឯង។
ជម្លោះរវាងប្តីប្រពន្ធគូរនេះក៏បានស្ងាត់ទៅ នៅយប់មួយបុរសជាប្តីបានត្រឡប់មកពីសីុផឹកដូចសព្វដង បើកទ្វារចូលផ្ទះស្រាប់តែងងឹតឆឹង ហើយស្រែករកប្រពន្ធមិនលឺសំលេងឆ្លើយ គេក៏បានបើកភ្លើងដើរទៅរកប្រពន្ធក្នុងបន្ទប់ ព្រោះចំលែកចិត្តមិនឃើញប្រពន្ធនៅអង្គុយចាំដូចរាល់ដង ដើរចូលដល់បន្ទប់មិនឃើញ្ញប្រពន្ធនោះទេ ឃើញតែក្រដាស់មួយសន្លឹកនៅលើពូក គេបានយកមកអាន ខ្លឹមសារក្នុងក្រដាស់នោះបានសសេរថា” ខ្ញុំទ្រាំរស់នៅជាមួយ មនុស្សដែលមិនចេះគិត មិនចេះខ្វល់ពីខ្ញុំ ទៀតលេងបានហើយ ខ្ញុំខំទ្រាំហើយតែទ្រាំបានតែប៉ុណ្ណឹង កន្លងមកខ្ញុំខំទ្រាំដើម្បីគ្រួសារដ៏តូចមួយនេះសំរាប់យើង ខ្ញុុំទ្រាំដើម្បីកូន តែបងជាប្តីបងមិនដែលផ្តល់តម្លៃឲ្យគ្រួសារដ៌តូចមួយនេះទេ បងមិនដែលទុកប្រពន្ធសំខាន់ បងមិនដែលខ្វល់ពីប្រពន្ធមា្នក់នេះឡើយ ពេលបាយបងដែលខ្វល់ទេ ថាប្រពន្ធម្នាក់នេះនិងបានអីហូប មិនដែលខ្វល់ពីសុខទុក្ខប្រពន្ធទេ ទាំងដែលប្រពន្ធកំពុងពពោះ ចឹងបងរស់នៅជាមួយការផឹកសីុ ហឺុហាសប្បាយ ជាមួយមិត្តបងចុះ ព្រោះបងខ្វះពួកគេមិនបាន ពេលលបាយៗជាមួយប្រពន្ធមិនឆ្ងាញ់ទេ នៅជាមួយប្រពន្ធមិនមានក្តីសុខទេ ឲ្យតែគេខលហៅពេលណាទៅពេលហ្នឹង ចំណែកប្រពន្ធវិញចុចចង់បែកទូរស័ព្ទហើយ ចឹងបងរស់នៅជាមួយអ្វីដែលបងគិតថាបងខ្វះមិនបានទៅចុះ លាគ្មានថ្ងៃត្រឡប់” បុរសជាប្តីអានចប់ទឹកភ្នែកហូរដោយមិនដឹងខ្លួន គេមិននឹកស្មានថាគេបានធ្វើអោយមនុស្សដែលគេស្រលាញ់ឈឺចាប់ដោយសារទង្វើរបស់គេដល់ថ្នាក់នេះសោះ គេគិតថាគ្រាន់តែផឹកសីុប៉ុណ្ណឹងគ្មានរឿងអីធំដំទេ ទាល់តែប្រពន្ធទៅបាត់ទើបភ្ញាក់ខ្លួន តែអ្វីបានហួសពេលទៅហើយ៕
  

# ចូរកុំបណ្តោយឲ្យអ្វីៗកន្លងផុតទៅទាំងដោយសោកស្តាយ ព្រោះពេលវេលាមិនអាចថយក្រោយបានទេ ចូរមើលថែមនុស្សដែលអ្នកស្រលាញ់ ហើយគេក៏ស្រលាញ់អោយបានល្អ កុំធ្វើបាបចិត្តនាងដោយទង្វើរបស់អ្នក ដែលអ្នកគិតថាវាជាងរឿងតិចតួច
# មិត្តភ័ក្ត្រនិងប្រពន្ធសំខាន់ដូចគ្នា តែក្នុងការផ្តល់តម្លៃវាម្យ៉ាងម្នាក់ ត្រូវចេះបែងចែក្នុងការផ្តល់តម្លៃនិងពេលវេលា ប្រពន្ធគឺជាមនុស្សដែលរស់នៅក្បែរយើងជាគ្រួសារយើងមុនិងយើងខ្វល់ពីអ្នកដទៃត្រូវគិតពីអ្នកនៅក្បែរខ្លួនជាមុនសិន មិនមែនខ្វល់ពីអ្នកដទៃ យកចិត្តទុកដាក់និងអ្នកដទៃតែមិនដែលខ្វល់ពីមនុស្សក្បែរខ្លួននោះទេ

loading...

ពេញនិយម