សិចជារឿងធម្មជាតិ ដែលគេប្រើប្រាស់ ក្នុងការបន្តពូជ ដូច្នេះសកម្មភាព និងពេលវេលា នៃការមានសិចក៏មាន សារៈសំខាន់មិនតិចនោះដែរ ព្រោះក្នុងរយៈពេលនីមួយៗ ក៏វាមានរួមទាំងចំណុចល្អ និងចំណុចអាក្រក់ នៃភាពស័កិ្តសម ដែលខុសប្លែកគ្នា។ នៅពេលនេះ យើងក្រឡេកមកមើលទាំងអស់គ្នាថា តើសិចនៅពេលណា ដែលបង្កើតបាននូវភាពស្រៀវស្រើបនិងរំជើបរំជួល សម្រាប់អ្នកបំផុតនោះ។
១- ពេលព្រឹក ៖ ចាត់ទុកថា ជាពេលវេលាដែលស័ក្តិសម យ៉ាងក្រៃលែងសម្រាប់មនុស្ស ដែលមានអារម្មណ៍ តប់ប្រមល់។ ក៏ប៉ុនែ្តថា វាស័កិ្តសមជាមួយអ្នក ដែលត្រូវការដាស់សិច ឲ្យមានភាពវៀសវៃទាក់ទាញចិត្ត ដោយភាពស្រស់បស់។ ការមានសិច ក្នុងខណៈដែល ពាក់កណ្តាលដេកលក់ ពាក់កណ្តាលភ្ញាក់ ក៏មិនអា ក្រក់ តែត្រូវសន្សឹមៗឲ្យដំណើរទៅមួយៗ។ កុំដាស់អូសទាញគេ ឲ្យប្រញាប់ប្រញាល់ តោងធ្វើចិត្តឲ្យត្រជាក់ៗ ព្រោះរាងកាយគេនៅរឹងនៅឡើយ។ អ្នកតោងតែងកំដៅម៉ាស៊ីន ឲ្យយឺតៗសន្សឹមៗឲ្យក្តៅឡើងម្តងបន្តិចៗ ដើម្បីភ្ញោចអារម្មណ៍ទាក់ទាញចិត្តឲ្យល្អនោះ មិនយូរប៉ុន្មានទាំង ចៅហ្វាយនិងកូនចៅ ក៏ចាប់ផ្តើមបំពេញ ការងារ បានល្អឥតខ្ចោះ។
២- ពេលថ្ងៃ ៖ ពេលថ្ងៃដែលជាថ្ងៃឈប់សម្រាកបែបនេះ ដោយអ្នកនិងដៃគូ បានទទួលទានដំណេកឆ្អែត នៅពេលថ្ងៃនោះហើយ ដែលអ្នកនឹងគេ អាចនឹងបន្ថែមឱរសនៅលើគ្រែ ដំណេកជំនួសអាហារពេលព្រឹក ព្រោះការមានសិច នៅក្នុងរយៈពេលនេះ វានឹងជួយឲ្យចរន្តឈាមហូរបានល្អ។
៣- ពេលរសៀល៖ បន្ទាប់ពីអ្នកទាំងពីរ ទើបនឹងបាន ទទួលទានអាហារពេលថ្ងៃ មិនយូរប៉ុន្មាននោះ កំឡុងពេលនេះរាងកាយរបស់អ្នក កំពុងតែត្រាំត្រែង ទៅនឹងការលម្អិតអាហារ ដូច្នេះ វាមិនមែនស័កិ្តសម នឹងការមានសិចនោះទេ។
៤- ពេលល្ងាច៖ ក្រោយពីចប់ម៉ោងការងារ ៖ បើយោងតាមការពិសោធន៍ របស់ក្រុមជំនាញ គេបានរកឃើញថា ក្នុងពេលវេលាខាងលើនេះ រាងកាយរបស់បុរស មានការផលិតស្ពែម ចេញមកយ៉ាងច្រើនបំផុត ទើបវាក្លាយទៅជារយៈពេល ដែលបុរសមានប្រសិទ្ធភាព ខ្លាំងបំផុតក៏អាចថាបាន។ ដូច្នេះប្រសិនបើអ្នក ចង់បានកូន អ្នកអាចនឹងបញ្ជូនសញ្ញាគ្នា ក្នុងពេលវេលានេះ ស័កិ្តសមជាទីបំផុត។
៥- ពេលក្បាលព្រលប់ ៖ ក្នុងរយៈពេលនេះ រាងកាយក៏ផលិតអ័រម៉ូន នៃភាពសុខស្រួលចេញមកច្រើនដូចគ្នា ទើបវាស័កិ្តសមទៅនឹងអារម្មណ៍ ក្នុងការប្រលោមលួងលោម បបោសអង្អែលឲ្យ បានច្រើនបំផុត។ អ្នកគួរតែចាប់ផ្តើម ដោយបរិយាកាស រ៉ូមែនទិក តន្ត្រីដែលមានសំឡេងស្រាល្អៗនិងស្ទាបអង្អែល ដើម្បីពន្យុះអារម្មណ៍របស់គេ ឲ្យពុះកញ្ជ្រោលឡើង ព្រោះវាជាចន្លោះពេលដ៏ល្អជាទីបំផុត ក្នុងការមានសិច ដែលស្រើបស្រាល មិនអាចបំភ្លេចមិនបាន៕