នៅលើភពផែនដីរបស់យើងទាំងអស់គ្នា
គឺមានរឿងហេតុដ៏ចម្លែកច្រើនណាស់តែបានកើតឡើង
ហើយអ្នកវិទ្យាសាស្ត្រមិនអាចបកស្រាយបាន។
វាពិតជាល្អនិងអស្ចារ្យខ្លាំងណាស់បើសិនជាប្រិយមិត្តទាំងអស់គ្នាបានយល់ដឹងពីបរិស្ថានពីអ្វីដែលយើងគ្រប់គ្នាកំពុងរស់នៅ។
ដោយសារតែហេតុនេះហើយ
ទើបវាបានធ្វើអោយអ្នកវិទ្យាសាស្ត្រនិងអ្នកស្រាវជ្រាវបានព្យាយាមរុករកនូវអ្វីដែលថ្មី ហើយនៅពេលដែលបានរកឃើញហើយនោះវាបានទម្លាយនូវចម្ងល់របស់មនុស្សរាល់គ្នា
ពីអាថ៌កំបាំងដែលបានកប់អស់រយៈពេល រាប់ឆ្នាំមក។
ជាក់ស្តែង កាលពីអំឡុងឆ្នាំ 2014 នៅក្នុងតំបន់
Yamal
Peninsula នៅក្នុងខេត្ត Siberia ប្រទេសរុស្សី មានហេតុការណ៏មួយដ៏ចម្លែក
ដែលវាបានធ្វើអោយប្រជាជនដែលនៅតំបន់នោះមានការភ្ញាក់ផ្អើលហើយនិងភ័យរន្ធត់យ៉ាងខ្លាំងក្រោយពេលបានលឺសម្លេងលាន់សួរដូចរន្ទះ
នៅពេលកំពុងលង់លក់នៅក្នុងដំណេក។
ហើយវាបានធ្វើអោយមនុស្សជាច្រើនដើររករណ្តៅពាសវាល
នៅពេលព្រឹកព្រលឹមព្រោះមានការងឿងឆ្ងល់ក្នុងចិត្ត។
កសិករនៅក្នុងតំបន់នោះបានរៀបរាប់ថាពួកគេបានលឺសំឡេងដូចផ្គរលាន់យ៉ាងខ្លាំង។ ជាចុងក្រោយគេបានប្រទះឃើញរណ្តៅមួយដែលមានទំហំដ៏ធំ ហើយមានជម្រៅរហូតដល់ទៅ 60 ម៉ែត្រឯណោះ ។
កាលនោះមានទ្រឹស្តីរួមគ្នាថា វាបានកើតឡើងដោយសារតែការធ្វើតេស្តអាវុធរបស់មនុស្សក្រៅភព ទើបធ្វើអោយមានរណ្តៅយក្សដ៏ចម្លែកបែបនេះ។ ជាមួយគ្នានេះដែរ អ្នកវិទ្យាសាស្ត្របានធ្វើការស្រាវជ្រាវអស់រយៈពេលយ៉ាងយូរ
ហើយក្រោយមកទើបបានដឹងថា វាបានកើតឡើងដោយសារតែ
បាតុភូតមួយដែលគេអោយឈ្មោះជាភាសាអង់គ្លេសថា pingo
។ វាគឺជាស្នូលនៃទឹកកកដែលមានទីតាំងស្ថិតនៅក្រោមផ្ទៃនៃដីដោយផ្ទាល់មួយ។
ពាក់កណ្តាលនៃស្នូលទឹកកកត្រូវបានបំពេញដោយឧស្ម័ន ហើយបន្ទាប់ពីទឹកកកបានរលាយ
ក៏បានធ្វើអោយឧស្ម័ននេះបានផ្ទុះឡើងតែម្តង។
អ្នកប្រហែលជាបានដឹងហើយ ថានៅពេលដែលអ្នកជីកដីនៅជម្រៅ ជាង 20 ម៉ែត្រនោះ
វាប្រាកដណាស់ថា នឹងមានចេញទឹកឡើង តែចំណែកឯរណ្តៅជម្រៅ 60
ម៉ែត្រឯណោះវិញគឺមិនមានទឹកនោះទេ
ដែលបានធ្វើអោយអ្នកវិទ្យាសាស្ត្រមានការងឿងឆ្ងល់បន្ថែមពីលើមួយទៀត។
តែបើតាមការចុះផ្សាយពីគេហៈទំព័រ Dailymail បានអោយដឹងថា
រណ្តៅមួយនេះវាបានចេញទឹកហើយ៕
សូមទស្សនារូបភាពខាងក្រោមនេះ៖