សូមបញ្ជាទិញផលិតផលដើម្បីសម្រស់ និងសុខភាព

loading...

Thursday, July 20, 2017

ការពិតដែលអ្នកជំនាញចង់ឱ្យអ្នកដឹង ពីសម្លេង​ខ្យល់​ចេញពី​ទ្វារមាស​មនុស្សស្រី

នៅពេល​ទ្វាមាស​របស់​អ្នក​បញ្ចេញ​សម្លេង​ខ្យល់​ វា​មិន​ដូចជា​សំលេង​ផោម​ដែល​​​បញ្ចេញ​តាម​គូថ​នោះទេ។ ខាង​ក្រោមនេះ​ជាអ្វី​ដែល​អ្នក​ជំនាញ​ចង់​ឱ្យអ្នក​ដឹង ពី​ការ​ពិតនៃ​សំលេង​ខ្យល់​ដែល​បញ្ចេញ​តាម​ទ្វាមាស។

តើសម្លេងខ្យល់​ចេញពី​ទ្វាមាស​ជា​អ្វី​ឱ្យប្រាកដ?
វេជ្ជបណ្ឌិត​លោក​ស្រី Mary Jane Minkin ជា​អ្នកជំនាញ​ផ្នែក​រោគស្ត្រី និងស្ត្រី​មាន​ផ្ទៃពោះ​នៅ​សាលា​ពេទ្យ Yale បាន​មាន​ប្រសាសន៍ថា៖ «យើង​មិន​បាន​ផ្តល់​នូវ​ចំណេះ​ដឹង​អំពី​ការពិត​នៃ​រឿង​នេះ​ដល់​សិស្ស​ឡើយ ប៉ុន្តែ​ខ្ញុំបាន​ប្រាប់​អ្នក​ជំងឺ​ជា​ច្រើន​ថា វា​ជា​រឿង​មួយ​ទូទៅ​បំផុត»។ «វា​មាន​លក្ខណៈ​ខុស​ពីការ​បញ្ចេញ​ផោម​ចេញ​ពី​ពោះវៀន ដែល​កើតឡើង​ដោយសារ​សកម្មភាព​របស់​បាក់តេរី​នៅ​ក្នុង​ពោះវៀន»។ សម្លេង​ខ្យល់​ចេញ​ពីទ្វាមាស​បាន​មក​ពី​ថង់ខ្យល់​មួយ​ដែល​រុញចេញ​តាមទ្វាមាស។ «ទ្វាមាស​មិន​មែន​ជា​បំពង់​ត្រង់​ទេ វា​មាន​លក្ខណៈ​រួញ»។
តើសម្លេង​ខ្យល់​ចេញពីទ្វាមាស​កើតឡើង​នៅ​ពេលណា?
វាកើតឡើង​នៅពេលកំពុង​រួមភេទ នៅពេល​ដែល​លិង្គរុក​ចេញ​ចូល​ពីទ្វាមាស​ដែល​អាច​បញ្ចេញ​ខ្យល់​ចេញ​ពី​ខាង​ ក្នុង​បាន។ «វា​អាច​កើត​ឡើង​ក្នុងខណៈ​ប្រើក្បាច់​ណាមួយ ហើយ​ជា​ធម្មតា​ប្រើ​សកម្មភាព​លឿន»។ ពិត​ប្រាកដណាស់ វា​ក៏​អាច​កើត​ឡើង​នៅពេល​វេលា​ចុងក្រោយ​ដែល​អ្នក​ចង់​បាន​ការ​សម្រេចកាម។ សម្លេង​ខ្យល់​ចេញ​ពីទ្វាមាស​ក៏​អាច​បញ្ចេញ​មក​ក្រៅ​នៅ​ពេល​កំពុង​ធ្វើលំហាត់ ​ប្រាណ។


តើមាន​ហេតុផល​អ្វីត្រូវ​ព្រួយបារម្ភដែរទេ?
ពិតជា​គ្មានទេ! «សម្លេងខ្យល់​ចេញពី​ទ្វាមាស​មិន​ប៉ះពាល់​សុខភាព​ឡើយ»។ មាន​រឿង​មួយ​ទាក់ទង​នឹង​ស្ត្រីបន្តិច ​ប្រសិន​បើ​អ្នកណា​ម្នាក់​បញ្ចូល​ខ្យល់​ចូល​ក្នុង​ទ្វាមាស នឹង​កើត​មាន​ក្តីព្រួយ​បារម្ភ​មួយ​ដែល​ខ្យល់​អាច​ចូល​ទៅ​ក្នុង​សរសៃ​ឈាម​ ត្រគាក ហើយ​ធ្វើ​ឱ្យមាន​កំណកឈាម។ «អ្នក​ដឹង​ទេ​ថា តើ​មនុស្ស​នឹង​ភ័យខ្លាច​ប៉ុណ្ណា​នៅ​ពេល​មានខ្យល់​ចូល​ក្នុងស​រសៃវ៉ែន? វា​ក៏​ជាក្តីបារម្ភ​មួយ​ដូច​គ្នា៖ ចុះ​បើខ្យល់​នោះបាន​ចូល​ទៅ​ក្នុង​សររសៃវ៉ែន ហើយ​ធ្វើដំណើរ​ទៅ​កាន់​បេះដូង ឬសួត ឬក៏គភ៌?»។ ទោះបីជា​វាហាក់​បីដូច​ជា​ចម្លែក​ក៏​ពិត​មែន ក្តី​បារម្ភ​អាច​ជាទ្រឹស្តី​ច្រើន​ជាង​ការអនុវត្តន៍។ លោកស្រី​បាន​និយាយថា៖  «នាងខ្ញុំ​បាន​ចេញពី​សាលា​ពេទ្យជិត ៤០ ឆ្នាំ​ហើយ តែមិន​ដែល​បាន​ជួប​នឹង​ករណី​នេះឡើយ»។
តើអ្នក​អាចគ្រប់គ្រង​វា​ដោយ​របៀបណា​នៅ​ពេល​កំពុងរួមភេទ?
ចាប់តាំង​ពីលោកស្រី​បាន​និយាយ​ថា គ្មានរឿងអ្វី​ជាអាថ៌​កំបាំង​ត្រូវចៀស​វាង​ពីសម្លេង​ខ្យល់​ចេញ​ពីទ្វាមាស​ឡើយ យល់ល្អ​មិនត្រូវ​ខ្លាច ឬខ្មាស់​អៀននឹង​រឿង​បែប​នេះទេ។ វា​ជា​មុខងារ​របស់​រាងកាយ​ពី​ធម្មជាតិ ដូច្នេះ​អ្នកគួរ​សើច​ពី​វា ហើយ​បន្តការងារ​របស់​អ្នក​ធម្មតា។ លោកស្រី​បាន​និយាយ​ថា៖ «នាងខ្ញុំនឹង​សង្ឃឹម​ថា អ្នក​ប្រាកដ​ជា​រីករាយ​នឹង​ការ​និយាយ​អំពីរឿង​បែបនេះ​ជាមួយ​មនុស្ស​ដែល​អ្នក ​កំពុង​រួមភេទ​ជាមួយ»។ «គ្រាន់​តែ​អស់​សំណើចនឹង​វា ហើយ​បន្តដំណើរ​ទៅ​មុខទៀត»៕
loading...

ពេញនិយម