រិទ្ធបានត្អូញត្អែទាំងទឹកមុខសោកស្តាយមកទំព័រមុខសៀវភៅ ជំទង់រីករាយអោយជួយសរសេរសារស័ព្ទរឿងស្នេហាពិតមួយដែលកើតឡើងចំពោះគេ និងផ្ញើរដល់ម្ចាស់ក្លិនអោយបានដឹងនិងយល់ពីអារម្មណ៍ស្នេហាមួយនេះផង ………។
ដំណាលរឿងមានដូចតទៅ
រក្សា ៖ អាយូ ! ណាគេហ្នឹង?
រិទ្ធ ៖ បង រិទ្ធហា នៅណាហ្នឹងអូន ?
រក្សា៖ អូ ! នៅផ្ទះតើបង
រិទ្ធ៖ អូយ ធ្លាប់ឃើញតែរូបមិនដែលលឺសំលេង ដល់បានស្តាប់សំលេងអូនពិរោះម្លេះ
រក្សា ៖ ហឹស ! មិនបាចបញ្ចូលទេ គេដឹងរឿងបងឯងអស់ហើយ ពីណាក៏ថាបងឯងព្រានដែរ
រិទ្ធ ៖ ហឹស មិនចង់អូសក្រឡានិយាយច្រើនទេ តេទៅចង់សួរថាមកបានអត់ កុំអោយគេថាយើងបានតែមាត់
រក្សា ៖ ហើយបងឯងនៅណា នៅប៉ុន្មានក្បាល អូចាឡំប៉ាម៉ាននាក់?
រិទ្ធ ៖ បងនៅ ………… ចុច……ចុច
រក្សា៖ អូ នៅជិតទះញុមដែរ តែញុមទៅតាម៉ាភ្លេតទេ ហើយញុមអស់ផឹកទេណា
រិទ្ធ៖ អាតែមកម៉ាភ្លេកក៏បានដែរ …………
ដប់ប្រាំនាទីរក្សាក៏មកដល់ …………
អេតមីន ៖ អារិទ្ធ នុស ម៉ោហើយ ខ្មៅម្លេះអ្ហា
រិទ្ធ៖ អាណាដឹងអ្ហា ធ្លាប់ឃើញតែរូបដូចតែគ្នាហ្នឹង
រក្សា ៖ បង រិទ្ធ មុខនៅក្រៅ ចាស់ម្លេះ ! ហាសហាស
រិទ្ធ៖ បើបងមិនចាស់ម៉េចអូនហៅបងថាបង ម្យ៉ាងបងមិនហ៊ានតែខ្លួនក្មេងទេខ្លាចអូនហៅអា
រក្សា ៖ ហឹស បានសំដីណាស់បងឯង ………
ការផឹកស៊ីក៏ចាប់ផ្តើមរលូន រក្សាចាប់ពីផឹកជីបៗ ដល់ផឹក ដាច់ៗ សំដីចាប់ផ្តើមតាប៉ែតោ ចំណែង តួអង្គខាងប្រុសភ្នែករាងធ្លាក់ក៏ចាប់ផ្តើមមើលឃើញរក្សាស្អាត (តាមពិតគេស្អាតមែននឹង) ពីរនាក់ហៀទឹកមាត់ចង់ គីម៉ឈិ ព្រោះរក្សាពាក់អាវកធំ លេងនីនី ៣២ នាងកណ្តាលវាល ( បងរិទ្ធខ្ញុំសាវឹងហើយ បងឯងអ្នកហៅខ្ញុំមកត្រូវជូនខ្ញុំទៅវិញ ) នោះ ត្រូវខ្នាចមួយទៀតហើយ រិទ្ធញញឹមបិទមាត់មិនជិតព្រោះបានឈ្នះក្តី លើអេតមីនដោយមិនបាច់ប្រឹង ………… ។
ចាប់ផ្លៀម គេចាប់ចេញដំណើរទៅផ្ទះ ពេលមកគេមកពីនាក់ តែដល់ពេលទៅវិញ អេតមីនទៅម្នាក់ឯង រិទ្ធឌុបរក្សា បណ្តើរគ្នា ………… ត្រុយ ៗ ……… មិនអោយយូរការរិទ្ធវាយភ្នែកអោយអេតមីន អេតមិនដឹងម៉ោ បង្អន់ល្បឿនបទក្រោយប្រុយ ! គ្រាន់តែបានអេតមីនភ្លាម រក្សាក៏ងើបឡើង ( បងរិទ្ធ ញូមចូលផ្ទះអត់បានទេ ព្រោះយប់ហើយ អោយញុមទៅគេងផ្ទះបងឯងដែរមក ) នោះ ខាងស្រីដូចដឹង មិនបាច់ប្រឹងគេអោយស្រាប់ ។។។ ឆ្វាច់ដល់ផ្ទះសំណាក់បាត់ ……………
រក្សា ៖ បងរិទ្ធ បងអេតមីនទៅណាបាត់ហើយ
រិទ្ធ៖ អឺ ៗ វាទៅដេកខាងនោះបាត់ហើយ
រក្សា ៖ និយាយអោយហើយណា តាហ៊ានញ៉េញ៉ៃ ញុមប្រកាសអោយខ្មាសគេពេញក្រុមតាម៉ង
អុញនោះ! មួយម៉ាត់នេះធ្វើអោយរិទ្ធអន់ចង់ ព្រោះបើនាងហ៊ានផុសក្នុងក្រុមច្បាស់ជាងាប់មិនខានព្រោះក្នុងក្រុមស្រីស្នេហ៍គាត់មិនតិចទេ ……… ពេលនោះរិទ្ធក៏នឹកក្នុងចិត្តថា ណាស់ហើយអោយនាងរួចខ្លួនម្តងចុះ មិនបាច់ធ្វើអីទេយប់នេះ ។ ដោយអស់កំលាំងផងស្រវឹងបងគេក៏ដេកលក់ដល់ភ្លឺ ភ្លឺឡើងគេក៏ជូនរក្សាទៅផ្ទះ ។ ចាប់ពីពេលនោះមករក្សាបានចាត់ទុករិទ្ធគឺជាបុរសត្រឹមត្រូវហើយគោរពរិទ្ធដូចបងប្រុស …………៕
(ចប់)