សូមបញ្ជាទិញផលិតផលដើម្បីសម្រស់ និងសុខភាព

loading...

Monday, August 15, 2016

ហេតុអ្វី​បានជា​ការ​សម្រេច​កាមខ្លួនឯង​​ធ្វើឱ្យមាន​សុខភាពល្អ?

មនុស្ស​ភាគ​ច្រើន ​មិន​សារភាព​ឡើយ​ថា ពួកគេ​បាន​សម្រេច​កាម​ដោយ​ខ្លួនឯង បើទោះ​បីជា​ការពិត​ មនុស្ស​មួយ​ចំនួន​ប្រព្រិត្តិ​សកម្មភាព​នេះស្ទើ​តែរាល់​ថ្ងៃក៏ដោយ។ ប៉ុន្តែការ​សម្រេច​កាម​ដោយ​ខ្លួនឯង​ពិតជា​ផ្តល់​អត្ថប្រយោជន៍​ ​ដ៏អស្ចារ្យ​សម្រាប់​សុខភាព។

១. កម្ចាត់​ទឹក​កាមចាស់​ចេញ
អ្នកស្រាវជ្រាវជាច្រើន​នាក់​បាន​ណែនាំ​ថា​ ការ​សម្រេច​ទឹកកាម​អាច​ជួយ​ដល់​មេជីវិត​ឈ្មោល។ អ្នក​បញ្ចេញទឹកកាម​​ចាស់​ចេញ ជំនួស​ដោយ​ទឹក​កាមថ្មី ហើយ​នេះជា​ឱកាស​ល្អដើម្បី​មាន​កូន។
២. កាត់បន្ថយ​ភាពតានតឹង
ការ​សម្រេចកាម​ដោ​យ​ខ្លួនឯង​គ្មាន​អ្វីទេ ប៉ុន្តែវា​បាន​ជម្រុញ​ដល់​ផ្លូវភេទ និង​ជួយ​បំផ្លាញ​ភាព​តានតឹង។ ការ​សម្រេច​កាម​ដោយ​ខ្លួនឯង​បាន​បញ្ចេញ​នូវ​អ័រម៉ូន​ដូចជា ដូប៉ាមីន និង​អុកស៊ីតូស៊ីន ដែល​ជួយ​ឱ្យ​អ្នក​មាន​ក្តីសុខ។ គ្មាន​វិធី​ណាមួយ​អាច​បញ្ចេញ​អារម្មណ៍​សម្រើប​បាន​ឡើយ និង​ជា​ធម្មតា​វាអាច​ជួយឱ្យ​មនុស្ស​​​គេង​លក់​បាន​ស្រួល​ផងដែរ។
៣. ការពារ​ពីការ​ឆ្លង​មេរោគ​តាមការ​រួមភេទ
ជាការ​ពិត​ណាស់ ភាព​វិជ្ជមាន​មួយ​បាន​ពីការ​សម្រេច​ទឹកកាម​ដោយ​ខ្លួន​ជាឱកាស​អាច​គេច​ផុត​ពីការ​ឆ្លង​មេរោគ។ វាជា​ការ​រួមភេទ​មួយដ៏​មាន​សុវត្ថិភាព​បំផុត។
៤. កាត់បន្ថយ​ឱកាស​នៃជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត
កាលពីឆ្នាំ ២០០៣ អ្នក​សិក្សា​ស្រាវជ្រាវជនជាតិ​អូស្ត្រាលីម្នាក់​បាន​​​និយាយ​ថា បុរសៗ​ដែល​សម្រេច​ទឹកកាម​បានច្រើន​ជាង ៥ដង​ក្នុង ១សប្តាហ៍ ធ្វើឱ្យ​អត្រា​នៃការ​កើតជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត​មាន​តិចបំផុត។ ការ​សម្រេច​ទឹក​កាម​ដោយ​ខ្លួនឯង​អាច​ជួយ​លាង​សម្អាត​ប្រព័ន្ធ​របស់​អ្នក និង​ការពារ​ពី​កោសិកា​មហារីក។


៥. ផ្តល់ក្តីសុខ​ឱ្យខ្លួនឯង
ការសម្រេច​ទឹកកាម​ដោយ​ខ្លួនឯង​កើត​មាន​ចំពោះ​មនុស្ស​ដែល​គ្មាន​ដៃគូ ឬមិន​អាច​រួមភេទ​ជាមួយ​ដៃគូ​បាន។ ត្រូវគិត​ថា អ្នក​អនុវត្ត​កាន់តែ​ច្រើន អ្នក​កាន់តែ​ប្រសើរ។ ការ​សម្រេច​ទឹកកាម​ដោយ​ខ្លួនឯង​បែបនេះ​មិនមែន​មាន​តែ​បុរសៗ​ទេ។ មនុស្ស​ស្រី​ក៏អាច​សម្រេច​ទឹកកាម​ដោយ​ខ្លួនឯង​បានដែរ ដើម្បី​រកឱ្យ​ឃើញ​ចំណុច​សម្រើប​លើ​រាងកាយ​ឱ្យ​បាន​ត្រឹមត្រូវ រួច​ប្រាប់​ដល់​ដៃគូ​របស់​នាង ដើម្បី​ផ្តល់​ក្តីសុខ​ឱ្យនាង។ ការ​សម្រេច​ទឹកកាម​ដោយ​ខ្លួនឯង​ក៏អាច​កម្ចាត់​ភាព​អៀន​ខ្មាស់ និង​អាច​ជួយ​បង្កើន​ការ​រួមភេទឱ្យ​កាន់តែ​ប្រសើរឡើង៕
loading...

ពេញនិយម