កាត់បន្ថយការឈឺក្បាល
ការសិក្សាដែលបានចេញផ្សាយនៅក្នុងកាសែតរបស់ចិនបានបង្ហាញថា ការរួមភេទឈានដល់ចំណុចកំពូលអាចកាត់បន្ថយអាការៈឈឺក្បាលប្រកាំង។
ការឈានដល់ចំណុចកំពូល មានឥទ្ធិពលក្នុងការបំបាត់ការឈឺចាប់មានប្រសិទ្ធភាព និងសុវត្ថិភាពជាងការប្រើថ្នាំទៅទៀត។
បន្ថយសម្ពាធ
បើយោងតាមកាសែត Canadian family physicians បានបង្ហាញថា ការឈានដល់ចំណុចកំពូលមានប្រសិទ្ធភាពក្នុងការកាត់បន្ថយបញ្ហាសម្ពាធផ្លូវអារម្មណ៍បាន ព្រោះវាអាចជំរុញសរសៃប្រសាទរបស់ពួកគេឱ្យមានភាពប្រសើរឡើងវិញ។
សម្រួលដល់ការមករដូវ
មុនពេលមករដូវស្ត្រីតែងតែមានអារម្មណ៍ថា រាងកាយចុះខ្សោយ ដូច្នេះប្រសិនបើពួកគេបានរួមភេទដល់ចំណុចកំពូលក្នុងកំឡុងពេលនេះ និងជួយឱ្យស្ត្រីមានអារម្មណ៍សុខស្រួល កាត់បន្ថយការជាប់សាច់ដុំ និងបង្កើនលំហូរឈាម។
ការពារអាការៈក្អួត
លោក Gordon Gallup ដែលជាអ្នកជំនាញចិត្តវិទូ មកពីសកលវិទ្យាល័យ អាល់បានី បានពន្យល់ថា ការរួមភេទឈានដល់ចំណុចកំពូលអាចកាត់បន្ថយអាការៈក្អួតរបស់ស្ត្រីបាន។ ដោយសារវាត្រូវបានទាក់ទងទៅនឹងប្រព័ន្ធសរសៃប្រសាទ។ ក្រៅពីនេះការរួមភេទ ធ្វើឱ្យមានភាពល្អប្រសើរចំពោះប្រព័ន្ធរំលាយអាហារផងដែរ៕