សូមបញ្ជាទិញផលិតផលដើម្បីសម្រស់ និងសុខភាព

loading...

Monday, June 13, 2016

មេជីវិតឈ្មោលប៉ុន្មានទើបអាចអោយមានផ្ទៃពោះបាន?

ការមានផ្ទៃពោះ អាចកើតឡើងបាន ដោយសារតែ ការរលាយចូលគ្នា នៃមេជីវិតឈ្មោល មួយជាមួយនឹង មេជីវិតញីតែប៉ុណ្ណោះ ប៉ុន្តែសម្រាប់មេជីវិត ឈ្មោលនីមួយៗ ដែលមានភ័ព្វសំណាង និងរលាយជាមួយ មេជីវិតញីបាន វានៅតែមានមេជីវិត ឈ្មោលរាល់លាន ផ្សេងៗទៀតមិនអាច មានឱកាសបែប នេះ ដែរ។
បើយោងទៅ តាមអង្គការសុខ ភាពពិភពលោក បានអោយដឹងថា ការបាញ់ទឹកកាម ជាមធ្យមផ្ទុកទៅ ដោយមេជីវិតឈ្មោល ជាង ១០០លានក្បាល ហើយបុរស ដែលមានមេជីវិតឈ្មោល តិចជាង ២០លានក្បាល ក្នុងមួយមីលីលីត្រនៃ ទឹកកាមប្រហែលជា ប្រឈមមនឹងនឹង បញ្ហាអត់កូនប្រើ។

សំណួរមួយផ្សេងទៀតសួរថា គ្រាន់តែមេជីវិតឈ្មោល តែមួយប៉ុណ្ណោះសម្រាប់ អាចបង្កើតកូនបានចុះ ហេតុអ្វីបានជា ត្រូវការបញ្ចេញ មេជីវិតឈ្មោលច្រើនម្ល៉េះ? ដើម្បីជួបជាមួយនឹង មេជីវិតញីដែល កំពុងតែរង់ចាំ ទឹកកាមត្រូវធ្វើ ដំណើរពីទ្វារមាស ចូលទៅក្នុងបំពង់ដៃស្បូន វាគឺជាការផ្សង ព្រេងដែលពិបាក មួយសម្រាប់ មេជីវិតឈ្មោល ទាំងអស់ ហើយទីបំផុតនៅ សល់តែមេជីវិត តែមួយចំនួនតូច ប៉ុណ្ណោះដែលមានជីវិត។

សម្រាប់ការបញ្ចប់ ការធ្វើដំណើររបស់ មេជីវិតដែលនៅ សល់គឺជាការខំប្រឹង ទំលុះរបាំងការពារ មេជីវិតញី។ មេជីវិតញីត្រូវ បានស្រោប ជុំវិញទៅដោយ ស្រទាប់ដ៏ក្រាស់ មួយដែល ធ្វើអោយមេជីវិតឈ្មោល មានការពិបាកក្នុង ការជ្រៀតចូល ដើម្បីបង្កកំណើត ។ អ្នកឯកទេស ជាច្រើនជឿថា ដំណើរការណ៍មួយនេះ ប្រហែលជាវិធីសាស្ត្រ ពីធម្មជាតិដើម្បី សម្រិតសម្រា ងរកមើលមេជីវិតឈ្មោល ណាដែលមានសុខភាព ល្អជាងគេបំផុត ទើបអាចរលាយ ជាមួយមេជីវិតញីបាន ព្រមទាំងកូន ដែលមាន សុខភាពល្អម្នាក់៕

ការញាុំ ផ្លែក្រូច មួយផ្លែក្នុងមួយថ្ងៃ ការពារមេជីវិតឈ្មោល មិនអោយខូច


បុរសដែលខ្វះវីតាមីន C ហាក់ដូចជា ធ្វើអោយ មេជីវិតឈ្មោល មានការខូចខាត ដែលអាចបណ្តាលអោយមាន បញ្ហាដល់ការបង្កកំនើត។ បណ្ឌិត ប្រ៊ុស អាម នៃសាកលវិទ្យាល័យកាលីហ្វនា ក្នុងទីក្រុង បែរឃឺរលៃបានរកឃើញពីបញ្ហានេះ។ គាត់បានវិភាគលើបុរស២៤នាក់ៈ ១៥នាក់មានកម្រិតនៃវីតាមីន C នេះទាប, ដោយក្នុងនោះ៨នាក់មានកម្រិតខ្ពស់នៃការខូចខាតសេនេទិចទៅនឹងមេជី វិតឈ្មោលរបស់ពួកគេ។



មេជីវិតឈ្មោលដែលបានខូចខាតបានបង្កើនឪកាសបង្កកំណើតកូនចៅដែលមានរាងកាយមិនធម្មតា។ គួរអោយភ្ញាក់ផ្អើល, បុរសភាគច្រើនអាចទទួលបាននូវវីតាមីន Cគ្រប់គ្រាន់ក្នុងផ្លែក្រូចមួយផ្លែក្នុងមួយថ្ងៃដើម្បីការពារមេជី វិតឈ្មោលរបស់ពួកគេពីការខូតខាតលើសេនេទិច។
វេជ្ជបណ្ឌិត អាមពន្យល់ថាកោសិកាមេជីវិតឈ្មោលត្រូវបានធ្វើអោយខូចខាតដោយរ៉ាឌី កាល់មិនមានអុកស៊ីសែន។ វីតាមីន សេ, ដែលជាអ្នកប្រឆាំងនឹងអុកស៊ីតកម្ម, បញ្ឈប់ការខូចខាត។ ក្នុងពេលដូចគ្នានេះ, កោសិកាធ្វើការបន្តជាប់ដើម្បីជួសជុលការខូចខាតទៅនឹងមេជីវិតឈ្មោល នេះ, ដោយសារតែប្រព័ន្ធជួសជុលនៃខ្លួនក្លាយជាធ្វើការជ្រុលពេក, ការប៉ះពាល់ដល់ការបង្កកំនើតអាចកើតមានឡើង។
ទោះជាយ៉ាងណាក៏ដោយ, កម្រិតនៃសុវត្ថិភាពគឺតូចណាស់។ ក្នុងការពិសោធន៍របស់វេជ្ជបណ្ឌិត អាម, ការខូចខាតសេនេទិចទៅលើមេជីវិតឈ្មោលបានកើតមានឡើងនៅពេលដែល កម្រិតនៃវីតាមីន Cក្រោមជាង ៦០មីលីក្រោមក្នុងមួយថ្ងៃ។ ផ្លែក្រូចមួយផ្លែផ្សំឡើងពី ៧០មីលីក្រាមនៃវីតាមីន C, វាគ្រប់គ្រាន់ដើម្បីបន្ថយនូវការខូចខាតនេះ។ វេជ្ជបណ្ឌិត អាមសម្គាល់ថា យ៉ាងណាមិញ, អ្នកជក់បារីចាំបាច់មានការការពារមេជីវិតឈ្មោលនេះដោយវីតាមីន Cនេះយ៉ាងហោចណាស់ពីរដង ដោយសារតែផ្សែងបារីបំផ្លាញយ៉ាងខ្លាំងនៃកម្លាំងក្នុងការប្រឆាំង នឹងអុកស៊ីតកម្មរបស់វីតាមីន C។
loading...

ពេញនិយម