មានគូស្នេហ៍ជាច្រើនណាស់ដែលយល់ច្រឡំថា
ការស៊កបញ្ចូលអាអូនតូចតែពាក់កណ្ដាល ឬបាញ់ទឹកកាមក្រៅទ្វារមាសស្ត្រី
គឺអាចធ្វើឱ្យដៃគូជៀសផុតពីការមានផ្ទៃពោះបាន។
ប៉ុន្តែវិធីមួយនេះហាក់ដូចជាមិនមានសុវត្ថិភាពនោះឡើយ
ព្រោះការជ្រាបចូលទឹកកាមតែបន្តិចក៏អាចបង្កឱ្យមានផ្ទៃពោះបានដែរ។
ដូច្នេះអ្នកគួរតែប្រើស្រោមអនាម័យឱ្យបានត្រឹមត្រូវក្នុងពេលរួមភេទ
ទើបធានាសុវត្ថិភាពជាង។
ម្យ៉ាងទៀត ប្រសិនបើអ្នកភ្នាត់ស្នៀតមិនបានការពារក្នុងពេលរួមភេទ
នៅមានវិធីដែលអាចជួយសង្គ្រោះមិនឱ្យមានផ្ទៃពោះបាន។
ប៉ុន្តែមិនត្រូវឱ្យលើស ៧២ម៉ោងនោះឡើយ
ព្រោះថ្នាំពន្យាកំណើតអាចជួយបានតែប៉ុណ្នឹង
ហើយបើទោះបីជាមានផ្ទៃពោះក៏ឱកាសនេះមានកម្រិតតិចណាស់ គឺស្ទើរតែគ្មាន៕